ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់ករណីជួញដូរគ្រឿងញៀនស្រុកស្នួល
Mon,20 November 2017 (Time 02:14 PM)
ដោយ ៖ ករុណា (ចំនួនអ្នកអាន: 1017នាក់)


 (ក្រចេះ)ជនសង្ស័យ០២នាក់ជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ២ធ្នូឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការក្រោយឆែកឆេររកឃើញ: ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនម៉ាទឹកកកចំនួន០៤កញ្ចប់(០២កញ្ចប់មធ្យម, ០២កញ្ចប់តូច)។
ប្រតិបត្រការណ៍នៃការបង្ក្រាបករណីរក្សាទុក និង នឹងឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៧នៅចំនុចដើមតាសេក ភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។
លោក ចាន់ សុគីម អធិការនគរបាលស្រុកស្នួលបានឱ្យដឹងថាជនសង្ស័យចំនួនពីរនាក់ ១/ឈ្មោះ ម៉ាត់ សាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឥស្លាម រស់នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ២/ឈ្មោះ ហេង រស្មី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។លោកបានបន្តថា ខណៈនោះ កម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេរខ្លួនជនសង្ស័យឈ្មោះ ម៉ាត់ សាន់  រកឃើញ: ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនម៉ាទឹកកកចំនួន០៤កញ្ចប់(០២កញ្ចប់មធ្យម, ០២កញ្ចប់តូច) ដែលជនសង្ស័យលាក់ទុកក្នុងហោប៉ៅខោ និងដកហូតទូរសព្ទ័មួយគ្រឿងម៉ាកNokai(ចុចពិល), ម៉ូតូមួយគ្រឿងម៉ាកវ៉េវRS ឆ្នាំ២០១០ ពណ៍ខៀវ។ ដោយមានការសង្ស័យ ក្នុងពេលនោះកំលាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង រស្មី ឆែកឆេរមិនឃើញមានវត្ថុតាងនៅនឹងខ្លួននោះទេ ប៉ុន្តែឈ្មោះហេងរស្មីបានឆ្លើយសារភាពថាខ្លួនធ្លាប់បានប្រើប្រាស់គ្រឿងញៀន និងធ្លាប់បានទិញគ្រឿងញៀន ពីឈ្មោះ  ម៉ាត់ សាន់ ផងដែរ ហើយសមត្ថកិច្ចយើងបានធ្វើការដកហូតម៉ូតូមួយគ្រឿងម៉ាកវ៉េវ លុះដល់ម៉ោងជាង០៥ល្ងាចនៅថ្ងៃដដែលស មត្ថកិច្ចបានធ្វើការឆែកឆេរបន្ទប់ជួលរបស់ឈ្មោះ ម៉ាត់ សាន់ (បន្ទប់លេខ០៥) នៅចំនុចដើមតាសេក ភូមិត្រពាំងស្រែ ឃុំ២ធ្នូ ជាលទ្ធផលឆែកឆេររកឃើញម្សៅក្រាមពណ៍សសង្ស័យជាគ្រឿងញៀនម៉េតំហ្វេតាម៉ីនចំនួន០១កញ្ចប់មធ្យម និងជីញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១, ប្រាក់ចំនួន២៥០០០០រៀល(ម្ភៃប្រាំម៉ឺនរៀល) និងឃាត់ខ្លួនជនសង្សួ័យម្នាក់ទៀតឈ្មោះ នៅ ស្រីយិន (ធា) ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិជុបទី១ ឃុំជុប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលកំពុងស្នាក់នៅក្នុងបន្ទប់ជួលនោះ ប៉ុន្តែក្រោយពេលសួរបំភ្លឺ និងចម្លើយជនសង្ស័យឈ្មោះ ម៉ាត់ សាន់ បានអោយដឹងថាឈ្មោះ នៅ ស្រីយិន មិនមានការពាក់ពន្ធ័នឹងការជួញដូរគ្រឿងញៀននេះទេ ឈ្មោះ នៅ ស្រីយិន គ្រាន់តែជាស្រីខារ៉ាអូខេដែលជនសង្ស័យឈ្មោះ ម៉ាត់ សាន់ ហៅទៅដេកជាមួយប៉ុណ្ណោះ។
     បច្ចុប្បន្នជនសង្ស័យពីរនាក់ខាងលើ នឹងវត្ថុតាងត្រូវបានកម្លាំងរបស់លោកកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តដើម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1474 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8623 នាក់
ខែនេះ :
28176 នាក់
3 ខែនេះ :
62009 នាក់
សរុប :
2512716 នាក់