លោកហូ ជីវ៉ៃមេឈ្មួញរកសុីឈើរដ៏ធំប្រចាំខេត្តរតន:គីរីអាជ្ញាធរនិងសមត្តកិច្ចខេត្តមើលមិនឃើញហាស់ហាស់
ខេត្តរតន:គីរី :គណនីហ្វេសប៊ុកឈ្មោះSan Prumបានបកស្បែកមុខមេ
ឈ្មួញឈើរដ៏ធំប្រចាំខេត្តរតន:គីរីដែលអាជ្ញាធរនិងសមត្តកិច្ចខេត្តនោះមិនហ៊ានប៉ះម្ចាស់ហ្វេសប៊ុកខាងលើបានើកឡើងថាលោកហូ ជីវ៉ៃមេឈ្មួញរកសុីឈើដ៍ធំប្រចាំខេត្តរតន:គីរីនិងយកទៅលក់នៅប្រទេសវៀតណាមមិនត្រូវបានខាងអាជ្ញាធរនិងសមត្តកិច្ចខេត្តរតន:គីរីមើលឃើញនិងចុះបង្ក្រាបម្ដងណានោះទេ នេះសឲ្យឃើញថានៅក្នុងខេត្តរតន:គីរីហាក់បីដូចគ្មានអាជ្ញាធរនិងសមត្តកិច្ចសោះ បានជាលោកហូ ជីវ៉ៃមេឈ្មួញរកសុីឈើដឹកឈើយកទៅលក់ឲ្យប្រទេសជិតខាងបានយ៉ាងរលូនរាប់ឆ្នាំមកហើយ។
ហើយនៅថ្មីៗនេះប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថាលោកហូ ជីវ៉ៃដឹកជញ្ជូនឈើសុទ្ធតែរថយន្ដប្រភេទយីឌុបយកទៅលក់នៅប្រទេសវៀតណាមមិនអាក់ខានពីរអាជ្ញាធរ សមត្តកិច្ចនិងមន្ត្រីពាក់ពន្ធ័នៅតាមច្រកទ្វានិមួយនោះទេ។
តើខាងក្រសួងរាជរដ្ឋាភិបាលលោកបានជ្រាបរឿងមេឈ្មួញរកសុីឈើម្នាក់នេះអត់ឬមួយទុក្ខឲ្យមេឈ្មួញម្នាក់នេះរកសុីនៅបទល្មើសព្រៃឈើយ៉ាងរលូនបែបនេះ។
តើអាជ្ញាធរនិងសមត្តកិច្ចខេត្តរតន:គីរីបាត់ទៅណាអស់ហើយ ឬមួយលោកមើលមិនឃើញ មិនបានដឹងនៅបទល្មើសទាំងអស់នោះឬមួយមិនហ៊ាននិងឥទ្ធិពលរបស់លោកហូ ជីវ៉ៃដែលជាមេឈ្មួញព្រៃឈើម្នាក់នេះឬមួយឈើទាំងនោះសុទ្ធសឹងមានច្បាប់អស់ហើយបានជាមិនហ៊ានបង្ក្រាប់មិនដឹងជាមានមូលហេតុអ្វី។
ទោះបីជាមានគណនីហ្វេសប៊ុកឈ្មោះ លីនី សម័យតេជោ បានបញ្ចេញទស្សនៈថារលាយអីក៏រលាយទៅ លីនីអត់ខ្វល់ផង។ពេលនោះក៏មាន
គណនីហ្វេសប៊ុកមួយទៀតឈ្មោះPen Bonarបានបញ្ចេញទស្សនៈថាបើមន្រ្តីនគរបាលយុត្តិធម៌ តាំងពីថ្នាក់ឃុំ/សង្កាត់ ថ្នាក់ក្រុង/ខណ្ឌ/ស្រុក ថ្នាក់រាជធានី/ខេត្ត ថ្នាក់ការិយាល័យ ថ្នាក់មន្ទីរ ថ្នាក់នាយកដ្ឋាន និងថ្នាក់អគ្គនាយកដ្ឋាន មិនពាក់ព័ន្ធទៅនឹងការទទួលសំណូកពីក្រុមឧក្រិដ្ឋជន១០០% នោះគ្រប់បទល្មើសទាំងអស់ មិនថាល្បែងស៊ីសងខុសច្បាប់ មិនថាជួញដូរគ្រឿងញៀន មិនថាកាប់រំលំគាស់គល់ឈើផ្តាច់ពូជខុសច្បាប់ មិនថាកាប់រានឈូសឆាយដីព្រៃដីព្រៃកោងកាងដីព្រៃលិចទឹកខុសច្បាប់ មិនថាដឹកដីចាក់លុបស្ទឹងបឹងព្រែកទន្លេឆ្នេរសមុទ្ទខុសច្បាប់ មិនថាបំផ្លិចបំផ្លាញនៅក្នុងតំបន់ការពារធនធានធម្មជាតិ មិនអាចកើតឡើងបានឡើយ រាស្រ្តម្ចាស់អំណាចនឹងទទួលបានជីវភាពធូធារនិងសុខសុវត្ថិភាព ចុះបើកើតឡើងយ៉ាងអនាធិបតេយ្យវិញ នោះប្រាកដជាបុគ្គលមានតួនាទីជាមន្រ្តីនគរបាលបាលយុត្តិធម៌ ក្រោយពីទទួលសំណូកពីក្រុមឧក្រិដ្ឋជនរួចហើយ នោះនឹងបានប្រែក្លាយខ្លួនពីមន្រ្តីគ្រាប់ល្ពៅស្ងោរទី៤ ទៅជាមន្រ្តីគ្រាប់ល្ពៅស្ងោរទី១ វិបាកសង្គមកម្ពុជានឹងធ្លាក់ចុះទៅក្នុងជ្រោះមហន្តរាយ។
គណនីហ្វេសប៊ុកPen Bonarបានបន្ថែមទៀតថាចំពោះខ្ញុំ(ប៉ែន ប៊ុណ្ណារ៍)ដាច់ខាតមិនទទួលយកនិទណ្ឌភាពដែលកើតមានតែចំពោះបុគ្គលមានតួនានីជាអ្នករាជការសាធារណៈ និងពលរដ្ឋទទួលអណត្តិសាធារណៈដោយការបោះឆ្នោត ឬជាឧកញ៉ា បានឡើយ ធនធានធម្មជាតិជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទោះបីមានតួនាទីខ្ពង់ខ្ពស់ហួសព្រះច័ន្ឋក៏ដោយ រំលោភយកត្រូវតែមានទោស ច្បាប់មានគ្រប់គ្រាន់ដើម្បីផ្តន្ទាទោស ដាក់ពន្ធនាគារ៕