ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សមាជិកគណបក្សសង្គ្រោះជាតិ បានស្គាល់ដើមកំណើតរបស់ខ្លួនច្បាស់
Sat,25 November 2017 (Time 11:19 AM)
ដោយ ៖ មនោរត្ន (ចំនួនអ្នកអាន: 1258នាក់)


ភ្នំពេញៈ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ សមាជិកគណសង្គ្រោះជាតិ បានចាត់ទុកថាជាយុគសម័យ អាក្រក់បំផុត សម្រាប់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោល ហើយ មន្ត្រីនៅក្នុងគណបក្សនយោបាយមួយនេះ ចំនួន ១១៨រូប ត្រូវបានតុលាការព្យួរសិទ្ធិធ្វើនយោ បាយរយៈពេល ៥ ឆ្នាំ ។

គណបក្សសង្គ្រោះជាតិ ជាបណ្តុំនៃគណបក្សពីរ មានគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិ មនុស្ស ដែលបានរួបរួមគ្នា បង្កើតជាគណបក្សមួយឈ្មោះថា “ គណបក្សសង្គ្រោះជាតិ”  ។ តែគណបក្សសិទ្ធិមនុស្ស និង គណបក្សសមរង្ស៊ី  បក្សនយោបាយទាំងពីរនេះ មិនទាន់រលាយ នៅឡើយទេ ។ សមាជិកសមាជិកា ដែលជាអតីតៈគណបក្សទាំងពីរ នៅតែចង់ចាំនូវសកម្មភាព របស់ពួកគេ ។  

នៅឆ្នាំ២០១២ គណបក្សនយោបាយទាំងពីរនេះ បានចាប់ដៃគ្នា បង្កើតបក្សនយោបាយមួយ មានឈ្មោះថា “ គណបក្សសង្គ្រោះជាតិ”  ដែលស្របទៅលើស្ថានភាពនៅប្រទេសកម្ពុជា នៅក្នុង សង្គមកម្ពុជា កំពុងតែមានជម្ងឺត្រូវការបក្សនយោបាយ ជួយសង្គ្រោះ ជម្ងឺទាំងអស់នោះ មាន ការ កាប់បំផ្លាញព្រៃឈើ ការជីកយករ៉ៃ បញ្ហាដីធី្ល ការបណ្តេញចេញដោយបង្ខំ  អំពើពុករលួយ បញ្ហា ជនអន្តោបវេសន៍លំហូចូល ដោយសេរី... ជាដើម។

នៅក្នុងការប្រគួតប្រជែងបោះឆ្នោតសភាតំណាងរាស្ត្រ កាលពីឆ្នាំ២០១៣ គណបក្សនយោបាយ នេះ បានទទួលអាសនៈចំនួន ៥៥ នៅក្នុងរដ្ឋសភាជាតិ ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មាន ការភ្នាក់ផ្អើលយ៉ាងខ្លាំងមិននឹកស្មានថា មានការប្រែប្រួលដូចនេះ ។

នៅពាក់កណ្តាល ឆ្នាំ២០១៧ មានការបោះឆ្នោតក្រុមប្រឹក្សាឃុំ/ សង្កាត់សម្លេងគាំទ្រគណបក្ស នយោបាយមួយនេះ បានកើនឡើងទៀត ពី ៤០ ឃុំ ដល់ ៥០០ ឃុំ/ សង្កាត់ទូទាំងប្រទេស ។ ចំណែកអ្នកគាំទ្រនៅតែចាប់អារម្មណ៍ខ្លាំង ហើយកំណើនគាំទ្រខ្លាំងឡើង ពីស្រទាប់យុវវ័យ គ្រូ បង្រៀន សិស្ស និស្សិត មន្ត្រីរាជការ  ប៉ូលីស និងកងរាជអាវុធហត្ថ ព្រមទាំងយោធាផងដែរ មួយចំនួន គាំទ្រលាក់មុខ ។

នៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ គណបក្សនយោបាយមួយនេះ ត្រូវបានតុលាការកំពូល បាន ចេញសេចក្តីសម្រេចរំលាយ ដោយតុលាការរកឃើញជាប់ពាក់ព័ន្ធនិងពួកបស្ចឹមប្រទេស ។

សមាជិកគណបក្សសង្គ្រោះជាតិ បានរត់ទៅរកគណបក្សដើមរបស់ខ្លួនវិញ មានគណបក្សសម រង្ស៊ី និង គណបក្សសិទ្ធិមនុស្ស ដើម្បីបំពេញការងារសមាជិកក្នុងបក្សដដែល ។

នៅក្រោយពីរំលាយបក្សនយោបាយនេះភ្លាម លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា  មានការព្រួយបារម្ភ ទៅលើសមាជិក គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ក្នុងពេលដែល ពួកគេប្រមូលផ្តុំគ្នា ទើបបានចាត់ឲ្យមន្ត្រីនៅក្នុង​បក្សរបស់ខ្លួន កុំនៅស្ងៀម ចុះទៅអូសទាញបញ្ចុះ បញ្ចូល អោយខាងតែបាន ដោយផ្តល់នូវតួនាទី មុខតំណែង ។

កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០១៧ ជាថ្ងៃឱសានវាទបញ្ឈប់នៃការអូសទាញ តែលទ្ធផលទទួល បានការចុះចូលតិចតួចណាស់ ទើបបន្តដល់ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ ។

បើតាមប្រភពពីអតីតៈក្រុមប្រឹក្សាឃុំ/សង្កាត់គណបក្សសង្គ្រោះជាតិ បាននិយាយថាៈ ការអូស ទាញនេះ មិនថាឡើយក្រុមប្រឹក្សាឃុំ/សង្កាត់ទេ សូម្បីសមាជិកបំរុងក៍ត្រូវទាញដែរ ដែលមាន យុទ្ធសាស្ត្រ លួងលោម ហើយពេលខ្លះក្នុងមួយថ្ងៃ មានទាំងសមត្ថកិច្ច អាជ្ញាធរស្រុក ខេត្ត រួមទាំងយោធាផង ដែរ ចាប់ពី ៤ ទៅ៥ លើក ក្នុង១ថ្ងៗ ដើម្បីបញ្ចុះបញ្ចូល ឲ្យអតីតៈសមាជិក គណបក្សសង្គ្រោះជាតិនោះ បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ។ ចំណែកអតីតៈសមាជិកគណបក្សសង្គ្រោះជាតិ មួយ ចំនួន បានគេចខ្លួនរកទីទួលសុវត្ថិភាព មិនចង់ជួបនិយាយជាមួយនិងអ្នកមកលោងលួមនេះ ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1217 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8366 នាក់
ខែនេះ :
27919 នាក់
3 ខែនេះ :
61752 នាក់
សរុប :
2512459 នាក់