ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បុរសម្នាក់យកពូថៅកាប់ប្អូនថ្លៃដាច់កត្រូវ សមត្ថកិច្ចឃាត់ខ្លួន!
Mon,27 November 2017 (Time 04:03 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 784នាក់)


ខេត្តបាត់ដំបង៖ពិតជាសាហាវមែនខឹងប្អូនថ្លៃជេរប្រមាថរកសំលាប់ឪពុកជនសង្ស័យក៏បានយកពូថៅរបស់ខ្លួនពីផ្ទះទៅកាប់ជនរងគ្រោះកំពុងដេកលក់លើគ្រែក្រោមផ្ទះបណ្តាលអោយដាច់កស្លាប់ទាំងថ្ងៃតែម្តង។ 
ហេតុការណ៍ដ៏គួរអោយរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង14និង40នាទីថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2017
នៅចំណុច ក្រុមទី3 ភូមិជ័យជំនះ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ។
ជនរងគ្រោះឈ្មោះយ៉ុងតុណាភេទប្រុសអាយុ25ឆ្នាំមានទីលំនៅកន្លែងកើតហេតុខាងលើ។ ចំនែកជន សង្ស័យឈ្មោះហៀងវណ្ណាភេទប្រុសអាយុ29ឆ្នាំមុខរបរធ្វើស្រែរស់នៅភូមិកើតហេតុផងដែរ។ 
សមត្ថកិច្ចបានអោយដឹងថាមូលហេតុដោយជនសង្ស័យខឹងជនរងគ្រោះដែលជាប្អូនថ្លៃជេរប្រមាថរកសំលាប់ឪពុកខ្លួនៗក៏បានយកពូថៅរបស់ខ្លួនពីផ្ទះទៅកាប់ជនរងគ្រោះកំពុងដេកលក់លើគ្រែក្រោមផ្ទះឪពុកជនសង្ស័យឈ្មោះធីវែងអាយុ57ឆ្នាំនៅភូមិកើតហេតុបណ្តាលអោយដាច់កជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុតែម្តង។
ទោះជាយ៉ាងណាបច្ចុប្បន្នសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការស្រុកបវេលដើម្បីចាត់ការទៅតាមផ្លូវច្បាប់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
387 នាក់
ម្សិលមិញ :
441 នាក់
សប្តាហ៍នេះ :
4766 នាក់
ខែនេះ :
24704 នាក់
3 ខែនេះ :
61619 នាក់
សរុប :
2353259 នាក់