គណបក្សសង្គ្រោះជាតិ បានចេញសារ ដល់សមាជិករបស់ខ្លួននៅថ្ងៃនេះ
ភ្នំពេញៈ កាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ គណកម្មការនៃ គណបក្សសង្គ្រោះជាតិ បានផ្ញើសារ ដល់សមាជិក សមាជិកា ទូទាំងប្រទេស បានជ្រាបអំពី ដំណើរការនយោបាយ និង ក៍ជាការជួយពង្រឹងស្មារតី របស់សមាជិកបក្ស ។
ទោះជាគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល សម្រេចសេចក្តីរំលាយមែននោះ តែបេះដូងសមាជិករបស់គណបក្សសង្គ្រោះជាតិ និង អ្នកគាំទ្រ នៅតែស្រឡាញ់ ពាក្យថា" សង្គ្រោះជាតិ" បានដកជាប់ ក្នុងបេះដូងអ្នគាំទ្របក្សសង្គ្រោះជាតិ គ្រប់គ្នា ។