ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កំដៅនយោបាយនៅកម្ពុជា បណ្តាលឲ្យសមាជិកគណបក្សសង្គ្រោះជាតិបង្ខំរត់រកទី ទួលសុវត្ថិភាព
Mon,27 November 2017 (Time 05:35 PM)
ដោយ ៖ មនោរត្ន (ចំនួនអ្នកអាន: 1224នាក់)


ភ្នំពេញៈ គិតមកដល់ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧ សមាជិកកំពូលៗរបស់គណបក្សសង្គ្រោះ ជាតិ បានរត់ទីទួលសុវត្ថិភាព ដើម្បីរត់គេចពីការគំរាមកំហែង និង ព្រួយបារម្ភលើសុវត្ថិភាពរបស់ ខ្លួន។

ក្នុងការអំពាវនាវ ឲ្យសមាជិកគណបក្សសង្គ្រោះជាតិ ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា តាមការអំពាវនាវរបស់លោក ហ៊ុន សែន ចាប់តាំងពីមុនថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ៩.០០យប់ មានសមាជិកគណបក្សសង្គ្រោះជាតិ ការចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា មានចំនួនតិចតូចណាស់ ។ ចំណែកមនុស្ស សំខាន់ៗ នៃបក្សមួយនេះ មិនបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាឡើយ ។

មន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់កំពុងតែ ស្នាក់នៅទីទួលសុវត្ថិភាព បាននិយាយថាៈ គណបក្ស សង្គ្រោះជាតិរលាយ ក្រោមស្មារដៃរបស់គណបក្សប្រជាជនកម្ពុជា និងតុលាការកំពូល ដែលមិន ឯករាជ្យ “ ។  ពួកគាត់បានបន្ថែមថាៈ ពួកយើងខ្ញុំត្រូវបង្ខំចាកចេញរកកន្លែងសុវត្ថិភាព ព្រោះមិន អាចរស់នៅក្នុងស្រុកបានទេ ពួកគេប្រើយុទ្ធសាស្ត្រ ហាក់ដូចជាត្រជាក់ តែចំណុចនៃអំពើទារុណ កម្មមកលើពួកយើងខ្ញុំ ដែលមិនព្រមចុះចូលនោះ។

លោក ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រ សាសន៍ខ្លាំងៗថាៈ អ្នកខ្លះថាបន្តិចទៀត ប្រាយុទ្ធចាន់អូចា នឹងដេញពលករខ្មែរត្រឡប់មកស្រុក អាឡូវសូមផ្តាំទៅ! បន្តិចទៀតគេដេញក្បាលពួកអាហ្ហែង ដែលកំពុងសម្ងំនៅបាងកក ! អញមិន ស្គាល់អី ប៉ុន្មានថ្ងៃនេះនាំគ្នារត់ រត់ប្រកាច់យ អី! អញធ្វើអីឯង !។

មន្ត្រីគណបក្សសង្គ្រោះជាតិ បានឆ្លើយតបជាមួយសារព័ត៌មានខ្មែរជាយដែនថាៈ លោក ហ៊ុន សែន កំពុងតែមានព្រួយបារម្ភខ្លាំង ដោយសារតែការដឹកនាំរបស់លោក សព្វថ្ងៃនេះ លើពិភព គេ កំពុងតែចាប់អារម្មណ៍ខ្លាំង សូម្បីតែថៃក៏បានចេញសេចក្តីសម្រេចមិនឲ្យខ្មែរនាំទំនិញឆ្លងកាត់ ប្រទេសគេដែរ! តើគាត់ចង់ឲ្យកម្ពជា ជាប្រទេសឯកោ ។

 សមាជិកគណបក្សសង្គ្រោះជាតិ ដែលបានឆ្លងកាត់ច្រកព្រំដែនថ្ងៃនេះ បាននិយាយថាៈ ខ្ញុំបាទ ឃើញរូបមន្ត្រីមួយចំនួន គេបិទតាមច្រកទ្ធារព្រំដែន កន្លែងច្រកចេញចូលទៅក្រៅប្រទេស ប្រហែលជាអតីតៈសមាជិកសភា និង អ្នកដែលត្រូវបានតុលាការព្យួរអភ័យឯកសិទ្ធិទាំង ១១៨រូប មិនអោយធ្វើនយោបាយរយៈពេល៥ឆ្នាំ នោះមើលទៅ ! ។

កន្លងមកលោក ហ៊ុន សែន បានធ្លាប់បានមានប្រសាសន៍ជាមួយសមាជិក គណបក្សប្រជាជនកម្ពុ ជា ដោយសុំឲ្យមន្ត្រីរបស់ខ្លួនចុះគ្រប់ច្រកល្ហកបញ្ចុះបញ្ចូលសមាជិកគណបក្សសង្គ្រោះជាតិ អូស ទាញ ហើយពិនិត្យកុំឲ្យសមាជិក ដែលមិនព្រមចុះចូលទាំងអស់នោះ ទៅប្រមូលផ្តុំគ្នា ចូលជាមួយគណបក្សសិទ្ធិមនុស្ស និង គណបក្សសមរង្ស៊ី ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
778 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7927 នាក់
ខែនេះ :
27480 នាក់
3 ខែនេះ :
61313 នាក់
សរុប :
2512020 នាក់