ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ទល់តែចាញ់ឆ្នោតដល់កាំជណ្តើរផ្ទះ ទើបអាចដោះដូរ លោក ង៉ោ ម៉េនជ្រួន អភិបាលក្រុងប៉ោយប៉ែត!
Thu,30 November 2017 (Time 06:15 PM)
ដោយ ៖ និមល (ចំនួនអ្នកអាន: 1690នាក់)


បន្ទាយមានជ័យៈ នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៧ ខាងមុខនេះ មានដោះដូរមន្ត្រីថ្នាក់ និងថ្នាក់ ខេត្ត បន្ទាយមានជ័យ ។ ចំពោះការដោះដូរនេះ បានប្រជុំនៅក្នុងគណបក្សប្រជាជនកម្ពុជា តាំងពី ក្រោយបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់មកម្លេះ តែសំណើរនេះ ត្រូវបានរាំងស្ទះ ដោយមានការ រាំងស្ទះពីបណ្តាញ ខ្សែស្រឡាយធំ បានលូកដៃ ចូលអន្តរាគមន៍ នេះបើតាមប្រភពពីកន្លែង មន្ទីរបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ។

កាលពីថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៧ មានការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ទូទាំងប្រទេស គណបក្សសង្គ្រោះជាតិ បានកើនសម្លេងយ៉ាងខ្លាំង សូម្បីតែនៅសង្កាត់ប៉ោយប៉ែត ជាលំនៅដ្ឋាន របស់លោក ង៉ោ ម៉េនជ្រួន ក៏ចាញ់សន្លឹកឆ្នោតគណបក្សសង្គ្រោះជាតិដែរ ។

លោក ង៉ោ ម៉េនជ្រួន មានភព្វវាសនាល្អជាងមន្ត្រីផ្សេងៗ  ដោយលោកត្រូវបានសម្តេចនាយក រដ្ឋមន្ត្រី តែងតាំងលោក ជាអភិបាលរង ខេត្តបន្ទាយមានជ័យ ចំណែកអតីតៈអភិបាលស្រុកខ្លះ មិនបានទទួលតំណែងអ្វីទេ បានត្រឹមតែអ្នកពង្រឹងបក្សស្រុក ហើយខ្លះបានដូរមកធ្វើការ នៅសា លាខេត្ត ទៅវិញ ។

ក្នុងអាណត្តិលោក ង៉ោ ម៉េនជ្រួន គ្រប់គ្រងក្រុងប៉ោយប៉ែត មានការរីកចំរើនគួរឲ្យកត់សំគាល់ នៅ តាមផ្លូវក្នុងភូមិ ក្នុងសង្កាត់នីមួយៗ បានក្រាលបេតុងខ្វាត់ខ្វែង កែប្រែពីផ្លូវភក់ជ្រាំ ទៅជាផ្លូវដែល មានផាសុខភាព និង សមិទ្ធិផលជាច្រើនទៀត ដូចជា យកក្រុមម៉ុងសាយ យកទៅប្រលងក្រៅ ប្រទេស ព្រមទាំងទទួលបានផ្ការំដួល ១ទង ជារៀងរាល់ឆ្នាំ។  

ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត បាននិយាយថាៈ ការដោះដូរលោក ង៉ោយ ម៉េនជ្រួនអភិបាល ក្រុងប៉ោយប៉ែត ជាការល្អទៅវិញទេ ដោយសារតែកន្លងមកលោកអភិបាលក្រុង រូបនេះ មិនបាន កសាងអភិវឌ្ឍន៍អីទេ ការអភិវឌ្ឍន៍បេតុង ខ្វាត់ខ្វែងនោះ ជាលុយប្រជាពលរដ្ឋដែលចេញឲ្យខាង អ្នកម៉ៅការផ្លូវ តាមមុខផ្ទះរបស់ពួកខ្ញុំ លោកអភិបាលក្រុងរូបនេះ ប្រជាពលរដ្ឋនៅក្នុងក្រុង្វប៉ោយ ប៉ែត មិនដែលគាំទ្រ សូម្បីបន្តិច ។ សមិទ្ធិរបស់លោកនៅក្រុងប៉ោយប៉ែត មានដូចជាសំរាម គ រាយប៉ាយពេញដី ស្ទះនៅរង្វង់មូលឡានចត គ្មានសណ្តាបធ្នាប់ ហើយនិងការពារអាងស្តុកទឹក របស់លោកឧកញ៉ា កុកអាន ....និងភាពអសកម្ម ជាច្រើនទៀត ។ ប្រជាពលរដ្ឋកំពុងតែរង់ចាំ មើលលោក សាន ស៊ានហូ ជាអភិបាលក្រុងថ្មីនេះ តើមានកំណែទម្រង់អ្វីខ្លះ ល្អជាងលោកអភិ បាលក្រុងចាស់ឬយ៉ាងណា ? ព្រោះកន្លងមកលោកអភិបាលក្រុងប៉ោយប៉ែត មិនសូវយកចិត្តទុក ដាក់ដោះស្រាយបញ្ហាជូនពួកខ្ញុំទេ ដូចជាៈ ប្រជាពលរដ្ឋកំពុងតែរងនូវការបណ្តេញចេញដោយ បង្ខំ ៤៣ គ្រួសារនៅខាងមុខវត្តបាលិលេយ្យ និងបញ្ហាបិទផ្លូវប៉ៈពាល់ប្រជាពលរដ្ឋ ៤៣គ្រួសារ ដែរ និងបញ្ហាលោកអភិបាលក្រុង និងបក្សពួកប្តឹងប្រជាពលរដ្ឋខ្លួនឯង .....។ ពួកខ្ញុំសង្ឃឹមថា លោក សាន ស៊ានហូ ជាអ្នកធ្លាប់រស់នៅក្រុងប៉ោយប៉ែត ហើយជាអតីតៈចៅសង្កាត់ប៉ោយប៉ែត នឹងរៀបចំស្តារមុខមាត់ ក្រុងនេះ ហើយឈប់ជឿលើអ្នកពូកែអែបអប ...។

ក្នុងការដោះដូរនេះ មន្ត្រីរាជការ ប្រជាពលរដ្ឋ ហាក់ដូចជាមានអារម្មណ៍សម្បាយចិត្ត ដោយ ទទួលដំណឹងថា លោក សាន ស៊ានហូ បានទៅគ្រប់គ្រង ជាអភិបាលក្រុងប៉ោយប៉ែត ហើយ សង្ឃឹមថាមិនមានការបង្កើតក្រុមសន្យាខ្យល់ជាមួយប្រជាពលរដ្ឋ ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
184 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7333 នាក់
ខែនេះ :
26886 នាក់
3 ខែនេះ :
60719 នាក់
សរុប :
2511426 នាក់