ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អគ្គីភ័យ​ឆេះ​បំផ្លាញផ្ទះ​ចំនួន៦ខ្នង នៅ​ក្រុង​សៀមរាប ដោយមិនដឹងពីមូលហេតុ
Fri,01 December 2017 (Time 05:21 AM)
ដោយ ៖ លីដា (ចំនួនអ្នកអាន: 904នាក់)


(សៀមរាប)៖ប្រហែសបាត់ប្រយ័ត្នគង់យ៉ាងណាមិញដោយសារ តែការធ្វេសប្រហែសទើបបណ្តាលអោយ ផ្ទះ​ចំនួន៦ខ្នង នៅ​ក្រុង​សៀមរាបត្រូវបាន អគ្គីភ័យលេបត្របាក់គ្មានសល់  ។
 ហេតុការណ៍នេះបានកើតឡើងពីវេលាម៉ោង ០៩និង១០នាទី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ​នៅជាប់​បណ្តោយ​ផ្លូវ ទៅ​កំពង់ផែ​ស៊ូ​ជី​ង ក្នុងភូមិ​ទី៦ សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប ។
 
ក្នុងករណីនេះ គេឃើញខាង​ស្នងការ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ របស់​ការិយាល័យ បង្ការ​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប​ចំនួន៣គ្រឿង ចេញទៅ​ជួយ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់ និង​ទប់ស្កាត់​កុំអោយ​ឆេះ រាលដាល​ដល់​លំនៅឋាន ដែល​នៅក្បែរ​ខាង​ផងដែរ។
 
បន្ទាប់ពី​ធ្វើការ​ពន្លត់​ហើយ​ឃើញថា មានផ្ទះ​ចំនួន៦ខ្នង ដែល​ទទួលរង​ការឆាបឆេះ​ខូចខាត តែ​សមត្ថកិច្ច​មិនទាន់បាន​បញ្ជាក់​លំអិត​នៅឡើយ​ជុំវិញ​ករណីនេះ ពី​ទំហំ​នៃ​ការខូចខាត​និង​មូល​ហេតុអ្វី​បណ្ដាល​ឲ្យ​ឆេះ។ ទោះជាយ៉ាងមជ្ឈដ្ឋាននានាបានលើកឡើងថា ប្រហែសបាត់ប្រយ័ត្នគង់យើងត្រូវការពារប្រសើរជាងព្យាបាលពិសេសរដូវនេះជារដូវរាំងស្ងួតកុំអោយក្មេងលេងភ្លើង៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1241 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8390 នាក់
ខែនេះ :
27943 នាក់
3 ខែនេះ :
61776 នាក់
សរុប :
2512483 នាក់