ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋជាង១០០នាក់ពាក់អាវរងាមានអក្សរ​ Police និង​ Army ដើរលេងក្នុងពិធីបុណ្យអុំទូកត្រូវប៉ូលិសដកហូត!
Sat,04 November 2017 (Time 03:35 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 884នាក់)


ភ្នំពេញ៖ ប្រជាពលរដ្ឋជាង១០០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនហៅមកសាកសួរនៅស្នងការនគរបាលរាជធានីភ្នំពេញ និងដកហូតអាវរួចដោះលែងមកវិញខណៈដែលពួកគាត់ពាក់អាវ​មានអក្សរ​ Police និង​ Army ដើរលេងក្នុងពិធីបុណ្យអុំទូក ព្រោះសង្ស័យមានចេតនាមិនល្អ នៅពិធីបុណ្យអុំទូក។
 
នាយឧត្តមសេនីយ៍​ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែង ឲ្យដឹងថានៅយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជាង១០០នាក់ ដែលពាក់អាវ​មានអក្សរ​ Police និង​ Army ដើរលេងក្នុងពិធីបុណ្យអុំទូក ពីកន្លែងគោលដៅផ្សេងៗគ្នា ដោយខ្លាចសង្ស័យមានចេតនាមិនល្អ នៅពិធីបុណ្យអុំទូកនារាត្រីនេះ។
 
ក្រុមប្រជាពលរដ្ឋជាង១០០នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់សាកសួរនោះ ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ឲ្យដឹងថា ក្រោយពីសាកសួរនាំពួកគាត់ជាប្រជាពលរដ្ឋមកដើរកំសាន្តធម្មតាទេ ដោយសាររដូវនេះជារដូវរងាពួកគាត់បានទិញអាវប្រភេទអាវរងារនេះពាក់ មានមនុស្សចាស់ ក្មេង ជំទង់ ប្រុសស្រី ហើយឃាត់នៅគ្រប់គោលដៅ។ ដោយគោលដៅខ្លះមានជាង៥០នាក់ គោលដៅខ្លះជាង២០នាក់ គោលដៅខ្លះជាង១០នាក់ គោលដៅខ្លះ៥នាក់ ដែលសរុបប្រមាណជាង១០០នាក់។
 
ប៉ុន្តែក្រោយពីសាកសួររួចហើយ ទើបដឹងថាពួកគាត់មិនមានចេតនាអាក្រក់នោះទេ, សមត្ថកិច្ចបានអនុញ្ញាតឲ្យពួកគាត់ដើរលេងកំសាន្តវិញ ប៉ុន្តែដកហូតយកអាវ ដែលមានពាក្យ Police និង​ Army ដើម្បីរក្សាទុក។
 
ជាមួយនោះផងដែរ លោកស្នងការរាជធានីភ្នំពេញ គ្រោងនឹងស្នើសុំទៅកាន់អភិបាលរាជធានីភ្នំពេញ ដើម្បីអំពាវនាវឲ្យគ្រប់អាជីវករលក់ដូរតាមបណ្តាផ្សារនានានៅរាជធានីភ្នំពេញ ឈប់លក់អាវដែលមានអក្សរដូចខាងលើនេះតទៅទៀត ជៀសវាងមានការយល់ច្រឡំ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
953 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8102 នាក់
ខែនេះ :
27655 នាក់
3 ខែនេះ :
61488 នាក់
សរុប :
2512195 នាក់