កុដិលោកតាទំហំ៧ម៉ែត្រគុណ៩ម៉ែត្រអគ្គីភ័យឆេះម៉ត់ពេលព្រះសង្ឃរវល់និមន្តបុណ្យកឋិន!
បន្ទាយមានជ័យ៖ព្រះសង្ឃរវល់និមន្តបុណ្យកឋិនទុស្សេចរន្តអគ្គីសនីឆេះកុដិ១ខ្នងទំហំ៧ម៉ែត្រគុណ៧ម៉ែត្របង្ករការភ្ញាក់ផ្អេីលទាំងព្រឹកលោកស្នងការថាសោកស្តាយណាស់ព្រោះនៅដាច់ស្រយាលនិងផ្តល់ព័ត៌មានយឺតពេកឡានទឹកមិនអាចទៅសង្គ្រោះទាន់។
ប្រភពព័ត៌មានបានរាយការណ៍អោយដឹងថាកាលពីព្រឹកថ្ងៃទី៣ខែវិច្ឆកាឆ្នាំ២០១៧នៅវត្តខ្វាវលិច ស្ថិតក្នុងភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានករណីអគ្គីភ័យមួយបានកើតឡើងបណ្តាលអោយផ្អើលប្រជាពលរដ្ឋទាំងព្រឹកដោយកុដិលោកត្រូវបានបានភ្លើងឆេះ។
លោកវរសេនីយ៍ទោ ជា ស្លូញអធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថាកុដិព្រះសង្ឃ១ខ្នងដែលត្រូវបានអគ្គីភ័យឆាបឆេះនេះគឺធ្វើអំពីឈើ ប្រក់ស័ង្កឆេសី មានទំហំ៧x៧ម៉ែត្រ នៅពេលកើតមានអគ្គីភ័យនេះកងកម្លាំងនគរបាល ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរតែដោយអំណាចភ្លើងបានឆាបឆេះខ្លាំងមិនអាចពន្លត់បានទើបបណ្តាលឲ្យភ្លើងឆេះអស់នៅសល់តែសរសរ និងដំបូលស័ង្កសីតែខូចខាតទាំងស្រុង ។ លោកថាះមុនពេលកេីតហេតុឆេះនៅកុដិនោះមានព្រះសង្ឃ១អង្គគង់នៅតែព្រឹកឡើងព្រះសង្ឃនោះរវល់មកគ្រងបុណ្យកឋិននៅវត្តល្បើកស្វាយហើយពេលកើតហេតុនោះមិនមានមនុស្សនៅទេពេលដែលអគ្គីភ័យឆាប់ឆេះ។តាមការឲ្យដឹងពីគណៈកម្មការ អាចារ្យវត្ត សម្ភារខូចខាតឆេះអស់មានស្បង់ជីវរ ប្រដាប់ភ្លេងពិនពាធ ចានឆ្នាំងនិង អំភ្លី មីក្រូសំរាប់ចាក់បន្លីសំលេងនៅពេលមានរដូវបុណ្យ។
លោកអាត់ខែមស្នងការខេត្តបានបញ្ជាក់ថាគួរឲ្យសោកស្តាយណាស់កុដិលោកនៅវត្តខ្វាវលិច ត្រូវអគ្គីភ័យឆាបឆេះអស់ មូលហេតុ មកពីទុសេ្សឆ្លងចរន្តខ្សែភ្លើងនៅពេលព្រះសង្ឃ មិននៅជាប់ទៅបុណ្យកឋិននៅចំការគរ (កុតឈើប្រកស័ង្កសី7×9 ) ក្នុងរយះពេល15ទៅ20នាទីឆេះអស់ វត្តនេះនៅឆ្ងាយពីទីរួមស្រុកដោយផ្ដល់ព័ត៏មានយឺតធ្វើឲ្យសង្គ្រោះពីរថយន្តពន្លត់អគីភ័យមិនអាចជួយបាន។នៅពេលចាប់ផ្តើមក៏សាងថ្មីយើងខ្ញុំនិងចូលរួមក៏សាងផងដែល ៕