អគ្គីភ័យឆាបឆេះ០២ករណីផ្សេងគ្នានៅព្រឹកតែមួយដោយសារការ ធ្វេសប្រហែស!
ខេត្តសៀមរាប ៖ ប្រហែសបាត់ប្រយ័ត្នគង់យ៉ាងណាមិញអគ្គីភ័យបំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋក្នុងស្រុកចំនួន០២ផ្សេងគ្នានៅព្រឹកតែមួយដែលបណ្តាលមកពីការធ្វេសប្រហែស។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានអោយដឹងថានៅព្រឹកថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះមានគ្រោះអគ្គីភ័យបានកើតចំនួន០២ករណីផ្ទួនៗដោយសារការធ្វេសប្រហែស។
នគរបាលបានឲ្យដឹងថា ៖-ករណីទី០១: នៅក្រុងស្រុកពួកមានករណីអគ្គីភ័យមួយបានកើតឡើងចំលើផ្ទះឈ្មោះ វេត សៃ ភេទ ប្រុស អាយុ ៣៧ឆ្នាំស្ថិតនៅក្នុងភូមិ ស្វាហូល ឃុំ មុខប៉ែន ស្រុកពួក ខេត្ត សៀមរាប។ ករណីនេះបណ្ដាលមកពីម្ចាស់ផ្ទះអុចធូបនៅអាសន:ទុកចោល។
ផ្ទះរងគ្រោះ ប្រភេទ ថ្មក្រោម ឈើលើ។ករណីទី០២: ឆេះចំផ្ទះឈ្មោះ ហាប់ ហួនហៅ ដំ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ នៅក្នុងភូមិ បុស្សតាត្រាវ ស្រុក អង្គរធំ ខេត្តសៀមរាប ករណីនេះបណ្ដាលមកពី ទុកកូនតូចឲ្យនៅដាំបាយ។ ផ្ទះរងគ្រោះ ប្រភេទ ឈើ ប្រក់ស័ង្កសី។ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានលើកឡើងថាប្រហែសបាត់ប្រយ័ត្នគង់រដូវនេះជារដូវរំហើយធាតុអាកាសរាំងស្ងួតងាយនិងឆាបឆេះដូច្នេះតោងតែប្រុងប្រយ័ត្នអោយបានខ្ពស់ទើបបាន។ដូចពាក្យចាស់ពោលថាការពារប្រសើរជាងព្យាបាល៕