ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ហ៊ុន សែន ហ៊ានភ្នាល់ដាក់ជីវិតប្រសិនបើគណបក្សសង្គ្រោះជាតិ មិនរលាយ
Mon,06 November 2017 (Time 06:09 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1139នាក់)


ភ្នំពេញៈ កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាកម្ពុជា បានភ្នាល់ដាក់ជីវិតប្រសិនបើ គណបក្សសង្គ្រោះជាតិ  មិនរលាយនោះទេ ។ អ្នកនយោបាយដែលកាន់អំណាចយូរជាងគេ បើប្រៀបធៀបទៅនិងប្រទេសកាន់អំណាចបែបកុម្មុយនីស្ត ក៏មានប្រទេសកម្ពុជា យើងផងដែរ  ។  ក្នុងដំណាក់កាលចុងក្រោយនេះ ដែលបានលេងល្បែងភ្នាល់ដាក់ជីវិតក្នុងឆាកនយោបាយ បន្ទាប់ពីលេងល្បែងភ្នាល់ប្រដាល់ ប៉ាគីអាវ វាយចាញ់ផ្លយមក  ។  ក្នុងការលេងល្បែងភ្នាល់ដាក់ជីវិតរបស់លោក ហ៊ុន សែន  បានលេងជាលើកទី ២ ហើយ ដោយលើកទី ១ កាលពីឆ្នាំ១៩៩៣ ការបោះឆ្នោតលើកដំបូង រៀបចំឡើង ដោយអ៊ុនតាក់ គណបក្សប្រជាជនកម្ពុជា បានចាញ់សម្លេងឆ្នោតគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានទ្រង់រណឬទ្ធិ ជាប្រធានបក្ស ។ លោក ហ៊ុន សែន ធ្លាប់ បានស្រែកក្តែងៗ ថាជារឿងអយុត្តិធម៌ ដោយហ៊ាន វាស់ដីបាញ់គ្នា នៅវាលព្រះមេរុ ទៀតផង ។ នៅថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ លោក ហ៊ុន សែន ហ៊ានភ្នាល់ដាក់ជីវិត បើសិនគណបក្សសង្គ្រោះជាតិ មិនរលាយ នោះទេ ។

ក្នុងការគ្រប់គ្រងអំណាចអស់រយៈពេលជិត៣០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បាន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន រួមទាំងសាលារៀន និងមន្ទីរពេទ្យ អណ្តូងទឹក ...ជាដើម ។ សមិទ្ធិផលទាំងអស់នោះ ដែលបានកសាងឡើង ត្រូវមានឈ្មោះ ដូចជា សម្តេច ហ៊ុន សែន និងលោកជំទាវ ព្រឹទ្ធិគតិបណ្ឌិត ប៊ុនរ៉ានី  ឬ មន្ត្រីធំៗ នៅក្នុងជួររាជរដ្ឋាភិបាល តែថវិកាជាតិ ដែល បានប្រមូលតាមរយៈការបង់ពន្ធផ្ទាល់និង ពន្ធប្រយោល ព្រមទាំងលុយកំចីពីបរទេស ពុំសូវមាន ឈ្មោះ ឬ មានមុខមាត់ទេ ។ លោក ហ៊ុន សែន មិនមែនត្រឹមតែលេងភ្នាល់ដាក់ជីវិតរឿងនយោ បាយប៉ុណ្ណោះទេ សូម្បីការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ក៏លោកហ៊ានភ្នាល់ដែរ ដូចជាៈបើ មិនអាចទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើមិនបាន លោកហ៊ានកាត់ក លោកគ្រវ៉ាត់ចោល”

ល្បែងភ្នាល់ដាក់ជីវិតរបស់លោក ហ៊ុន សែន ដែលបានថ្លៃងតាមបណ្តាញទំនាក់ទំនងសង្គមផង និង ទូរទស្សន៍ផង នោះ ត្រូវបានប្រជាពលរដ្ឋ ដែលមិនគាំទ្រគណបក្សប្រជាជនកម្ពុជា បានរិៈគន់ យ៉ាងខ្លាំងទៅលើប្រសាសន៍របស់លោក ដោយបានលើកឡើងថាៈមិនគួរណាយករឿងនយោ បាយមកភ្នាល់ដាក់ជីវិតទេ ព្រោះនយោបាយគឺជាការកែប្រែពីអាក្រក់ ទៅល្អ ដើម្បីផលប្រយោ ជន៍ជាតិ មិនមែនផលប្រយោជន៍បុគ្គល ឬ ក្រុម បក្សពួកនិយមនោះទេ ។

ចំពោះការលើកឡើងការភ្នាល់ដាក់ជីវិត លើការរំលាយគណបក្សសង្គ្រោះជាតិ ដោយតុលាការកំ ពូលនេះ ប្រជាពលរដ្ឋមិនមានការភ្ញាក់ផ្អើលទេ សូម្បីតែសារសុំឲ្យប្រជាជនកម្ពុជា ជឿងជាក់មក លើគណបក្សប្រជាជនកម្ពុជាក៏ដោយ ។

មន្ត្រីគណបក្សសង្គ្រោះជាតិ បាននិយាយថាៈបើសិនគេជឿលើគណបក្សប្រជាជនកម្ពុជានោះ ប្រហែលជាគណបក្សសង្គ្រោះជាតិ មិនកើនសម្លេងបោះឆ្នោតឃុំ សង្កាត់នោះទេ ។

ប្រជាពលរដ្ឋកំពុងតែរង់ចាំតាមដាន នូវដំណើរការរំលាយគណបក្សសង្គ្រោះជាតិ ហើយអាសនៈ  ចំនួន៥៥ នោះមិនមែនជាកម្មសិទ្ធិរបស់គណបក្សសង្គ្រោះជាតិ ជាសម្លេងគាំទ្រដោយប្រជាពល រដ្ឋ ថាតើប្រជាពលរដ្ឋជាម្ចាស់ឆ្នោតព្រម?? ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1353 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8502 នាក់
ខែនេះ :
28055 នាក់
3 ខែនេះ :
61888 នាក់
សរុប :
2512595 នាក់