ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អតីតយោធាដែលចូលនិវត្តន៍ម្នាក់ទទួលបានផ្ទះ១ខ្នងពីសម្តេចហ៊ុនសែន!
Mon,06 November 2017 (Time 11:41 AM)
ដោយ ៖ ករុណា (ចំនួនអ្នកអាន: 873នាក់)


បន្ទាយមានជ័យ៖មន្ត្រីយោធាដែលចូលនិវត្តន៍ម្នាក់ទទួលបានផ្ទះ១ខ្នង ធ្វើអំពីឈើ ជញ្ជាំងក្ដា ដំបូលស័ង្កសី ដែលមានទំហំ០៥ម៉ែត្រx០៧ម៉ែត្រដែល ចំណាយថវិកាអស់ប្រហែលជាង៤០០០ដុល្លាជាអំណោយអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។
 
 នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្ដម មេញ្ជាការ អមដំណើរដោយលោកមេបញ្ជាការង និងនាយទាហាន នៃកងរាជអាវុធហត្ថ បានចុះសាងសង់ផ្ទះ០១ខ្នង ជូនដល់មន្ត្រីយោធាដែលចូលនិវត្តន៍ម្នាក់ឈ្មោះ ចំ លឿត ភេទប្រុស អាយុ៤២ឆ្នាំ ប្រពន្ធឈ្មោះ ធី ប្រាង អាយុ៣៩ឆ្នាំ ត្រូវបានអង្គភាពអាវុធហត្ថខេត្តនិងក្រុមការងារអតីតយុទ្ធជនកម្ពុជាខេត្តសាងសង់ផ្ទះជូន០១ខ្នង ធ្វើអំពីឈើ ជញ្ជាំងក្ដា ដំបូលស័ង្កសី ដែលមានទំហំ០៥ម៉ែត្រx០៧ម៉ែត្រ ចំណាយថវិកាអស់ប្រហែលជាង៤០០០ដុល្លា ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះដែរ លោកឧត្ដមសេនីយ៍ត្រី វង្ស ធី បានមានប្រសាសន៍ថា ក្នុងការសាង់សង់ផ្ទះជូនដល់អតីយុទ្ធជន គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលមាន ឯកឧត្ដម នាយឧត្ដមសេនីយ៍ គន់ គីម នាយរងសេនាធិការចម្រុះ និងជាប្រធានលេខាធិការអចិន្ត្រៃអតីតយុទ្ធជនកម្ពុជា ត្រូវយកចិត្តទុកដាក់រួមសុខរួមទុក្ខ និងចុះជួយដល់យោធិនចូលនិវត្តន៍ដោយមិនប្រកាន់និន្នាការនយោបាយឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
354 នាក់
ម្សិលមិញ :
292 នាក់
សប្តាហ៍នេះ :
4365 នាក់
ខែនេះ :
31275 នាក់
3 ខែនេះ :
60510 នាក់
សរុប :
2352148 នាក់