សមត្ថកិច្ចបង្ក្រាបទីតាំងស្តុកឈើរខុសច្បាប់នៅតាមរោងសិប្បកម្មកែឆ្នៃឈើចំនួន ៤កន្លែង!
ឧត្តរមានជ័យ៖ប្រជាពលរដ្ឋសាទរខណ:សមត្ថកិច្ចជំនាញចុះបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់នៅតាមរោងសិប្បកម្មកែឆ្នៃឈើចំនួន ៤កន្លែងផ្អើលខេត្តឧត្តរមានជ័យ។
ប្រភពព័ត៌មានពីមន្ត្រីរដ្ឋបាលព្រៃឈើរបានអោយដឹងថា៖ក្រោយពីទទួលបានការណែនាំពី ឯកឧត្តម ស ថាវី ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានចុះដឹកនាំ មន្រ្តីរដ្ឋបាលព្រៃឈើ សហការក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្តាលបានចុះ បង្រ្កាបទីតាំងស្តុកឈើខុសច្បាប់នៅតាមរោងសិប្បកម្មកែឆ្នៃឈើចំនួន ៤ កន្លែងគឺ :
ក-សិប្បកម្ម ប្រាក់ វិសិដ្ឋ
ខ-សិប្បកម្ម ហ៊ុន គឹមហួង
គ-សិប្បកម្ម អូក សៀងហុន
ឃ-សិប្បកម្ម មួយកន្លែងទៀតគ្មានអត្តសញ្ញាណ ស្ថិតនៅ ភូមិសាស្រ្ត អភិវឌ្ឍន៍ សង្កាត់អូរស្មាច់ក្រុងសំរោង ក្នុងប្រតិបត្តការនោះមានការដឹកនាំបញ្ជាពីលោកព្រះរាជអាជ្ញារង កំលាំងអន្តរាគមន៍ស្នងការនគរបាលខេត្ត អាជ្ញាធរ ដែនដី នៅមូលដ្ឋានផងដែរ បច្ចុប្បន្នវត្ថុតាង ដឹកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាជាពិសេសប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យទាំងមូលបានសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ចដែលបានបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់នៅតាមរោងសិប្បកម្មកែឆ្នៃឈើចំនួន ៤កន្លែងខាងលើនិងជំរុញអោយសមត្ថកិច្ចបន្តស្រាវជ្រាវនិងបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់នៅតាមរោងសិប្បកម្មកែឆ្នៃឈើបន្តទៀតអោយដូចភ្លៀងរលឹម៕