ប្រជាពលរដ្ឋកំពុងចាំមើលថាតំលៃទីផ្សារស្រូវអាចបានតំលៃខ្ពស់ឡើងវិញបន្ទាប់ពីមានការយកចិត្តទុកដាក់វិស័យឯកជន និងរាជរដ្ឋាភិបាល!
បាត់ដំបង៖ប្រជាកសិករខ្មែរដែលរងផលប៉ះពាល់ដោយសារតែតំលៃកសិផលជាពិសេសស្រូវដែលធ្លាក់ចុះនាឆ្នាំកន្លងទៅៗដោយមានអ្នកខ្លះបាក់ស្បាតដោយសារខាតឡុងចុងរហូតមានអ្នកខ្លះបោះបង់ឈប់ធ្វើស្រែហើយនាំកូននាំចៅចំណាកស្រុកវិញនោះពេលនេះកំពុងចាំមើលថាតំលៃទីផ្សារស្រូវអាចបានតំលៃខ្ពស់ឡើងវិញបន្ទាប់ពីមានការយកចិត្តទុកដាក់វិស័យឯកជន និងរាជរដ្ឋាភិបាល។
នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយនិងលោកឧកញ៉ា ភូ ពុយ និងសហការី បានចុះពិនិត្យមើលវឌ្ឍនភាពនៃការគ្រប់គ្រងនិងចាត់ចែងផ្សារបោះដុំផលិតផលកសិផល និងការសាងសង់ពង្រីកសមត្ថភាពឡសម្ងួតស្រូវចំនួនបីពាន់តោនក្នុងមួយថ្ងៃ ស្ថិតនៅក្នុងឃុំអូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ជារួមប្រជាជនជាមានចិត្តសប្បាយរីករាយចំពោះសមិទ្ធិផលទាំងពីរនេះ ដោយបានចូលរួមដោះស្រាយបានយ៉ាងល្អប្រសើរនូវបញ្ហាប្រឈមនិងកង្វល់របស់ប្រជាកសិករកាលពីឆ្នាំកន្លងមក ។ សមិទ្ធិផលដ៏ធំធេងនេះប្រាកដណាស់ថាគឺបានកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នាកន្លងមករវាងវិស័យឯកជន និងរាជរដ្ឋាភិបាល។ទោះជាយ៉ាងណាប្រជាកសិករខ្មែរដែលរងផលប៉ះពាល់ដោយសារតែតំលៃកសិផលជាពិសេសស្រូវដែលធ្លាក់ចុះនាឆ្នាំកន្លងទៅៗដោយមានអ្នកខ្លះបាក់ស្បាតដោយសារខាតឡុងចុងរហូតមានអ្នកខ្លះបោះបង់ឈប់ធ្វើស្រែហើយនាំកូននាំចៅចំណាកស្រុកវិញនោះពេលនេះកំពុងចាំមើលថាតំលៃទីផ្សារស្រូវអាចបានតំលៃខ្ពស់ឡើងវិញបន្ទាប់ពីមានការយកចិត្តទុកដាក់វិស័យឯកជន និងរាជរដ្ឋាភិបាល។