នារីម៉ាស្សាម្នាក់ ស្លាប់ក្នុងបន្ទប់សង្ស័យត្រូវគេរំលោភហើយសម្លាប់!
ភ្នំពេញៈ នារីម៉ាស្សា វ័យក្មេងម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ហាង កោសជប់ពេញចិត្តដែលគេសង្ស័យថាត្រូវបានគេរំលោភហើយសម្លាប់ចោលតែម្តង។
ហេតុកាណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅចំណុច ផ្ទះជួលលេខ២៧ យីហោងហាង កោសជប់ពេញចិត្តផ្លូវលូប្រាំ ក្នុងភូមិដំណាក់ធំទី៥ សង្កាត់ស្ទឹងមសនជ័យ៣ ខណ្ឌមានជ័យ។
នារីរងគ្រោះនេះមានឈ្មោះ ឆន ធឿន អាយុប្រហែល៣៣ឆ្នាំ ជានារីម៉ាស្សា ស្នាក់នៅផ្ទះជួលចំណុចកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថា ប៉ូលិសមូលដ្ឋាននិយាយថា ជនរងគ្រោះអាចត្រូវឃាតករំលោភហើយសម្លាប់ព្រោះបើតាមការពិនិត្យសាកសព គឺនារីរងគ្រោះមានកន្សែងរឹតក ជាមួយនឹងខ្សែលួសជាប់នឹងកផងដែរ។
ប៉ុន្តែលទ្ធផលយ៉ាងណា នោះរងចាំប៉ូលិសបច្ចេកទេសធ្វើកោសល្យវិច្ច័យសិន៕