ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បណ្ឌិតសំដីមាស កែម ឡី បានលើកឡើងអំពីវាសនា របស់គណបក្សប្រឆាំង មុ នគាត់ត្រូវឃាតករ បាញ់សម្លាប់
Tue,07 November 2017 (Time 12:13 PM)
ដោយ ៖ រក្សា (ចំនួនអ្នកអាន: 1065នាក់)


វាសនាគណបក្សប្រឆាំងមុនបោះឆ្នោត២០១៧និង២០១៨

តើគណបក្សប្រឆាំងអាចមានរូបរាងបានប្រកួតនៅឆ្នាំ២០១៧ និង២០១៨ដែរឫទេ? ចម្លើយពិបាកធ្វើការប៉ាន់ស្មានណាស់។
យុទ្ឋសាស្ត្រ Downfall របស់គណបក្សកាន់អំណាចតែងតែប្រើប្រាស់ផ្ដួលរំលំគូរប្រកួតតាមរយៈ ១. ចាប់ត្រីស្អុយរបស់ខ្លួនដាក់ក្នុងកន្រ្តកអ្នកដទៃ ២. យុទ្ធសាស្រ្តច្រេះស៊ីដែក ៣. បំបែកដើម្បីគ្រប់គ្រង ៤. រំលាយដើម្បីជោគជ័យ និង ៥. ស្វាស៊ីបាយ លាបមាត់ពពែ ។ល។

១. ចាប់ត្រីស្អុយដាក់កន្រ្តកអ្នកដទៃ
ជីវិតនយោបាយរបស់គណបក្សកាន់អំណាចបានធ្លាក់ចុះយ៉ាងខ្លាំងដែលពិបាកស្រោចស្រង់មកវិញតាមរយៈកំណែទំរង់ស៊ីជម្រៅណាស់ ពីព្រោះកន្លងមកប្រមុខរដ្ឋាភិបាលធ្លាប់អះអាងថាបើមិនកំណែទំរង់ទេនឹងស្លាប់។ ដុះក្អែលគ្រួសារនិយមតាមក្រសួង អង្គភាពមិនចេញ វេទិកាសាធារណមិនមានប្រសិទ្ធិភាពច្រើន ក្រុមការងារថ្នាក់ជាតិមិនសូវទៅមុខ រុះរើយន្តការអន្តរៈក្រសួងពីទីស្តីការរដ្ឋមន្រ្តីទៅក្រសួងដើមវិញក៏ពិបាកវាយតម្លៃ។ល។តើត្រូវធ្វើដូចម្តេចទៅ?
ព្យាយាមចាប់ត្រីស្អុយដាក់ក្នុងកន្រ្តកអ្នកដទៃ (បញ្ចុះបញ្ចូលតំណាងរាស្រ្តគណបក្សប្រឆាំងដើម្បីអនុម័តច្បាប់បោះឆ្នោតជាតិ ច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់អង្គការក្រៅរដ្ឋាភិបាល សមាគមនិងច្បាប់គជបដ៍អាក្រក់បំផុត មានន័យថាកែពីល្អ ទៅអាក្រក់ និងរឹតត្បិត) នេះជាត្រីស្អុយបំផុតដែលអាចឆ្លងរោគ។ ត្រីស្អុយកំពុងបន្តទៅអនុម័តច្បាប់សហជិព ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មអីនធឺណែត និងទំលាក់កំហុសលើអ្នកដ៍ទៃក្នុងទង្វើរបស់ខ្លួនឯង ។ល។

២. យុទ្ឋសាស្រ្តច្រេះស៊ីដែក
ពាក្យខ្មែរធ្លាប់និយាយថា ចិញ្ចឹមមនុស្ស២០ឆ្នាំ ប្រើតែមួយថ្ងៃ មានន័យថាគណបក្សជាតិខ្មែរធ្លាប់មានជម្លោះ និងប្តឹងទៅតុលាការដែលពេលនោះ មនុស្សដែលមានម្ចាស់ត្រូវឈ្នះ និងដឹកនាំគណបក្សជាតិខ្មែរតែសំណាងមិនល្អក៏រលាយខ្លួនឯង។ គណបក្សកាន់អំណាចអាចប្រើប្រាស់មនុស្សរបស់ខ្លួនបំបែកគណបក្សប្រឆាំងតាមរយៈប្តឹងទៅតុលាការដើម្បីយកគណបក្សជាកម្មសិទ្ធិរបស់ខ្លួន។ រូបមន្តចាស់អាចទៅរួចក្នុងពេលដែលមេរៀនដែលជាបទពិសោធន៏មិនត្រូវបានយកមកសិក្សាឲ្យបានម៉ត់ចត់និងមិនបានរៀបចំផែនការកាត់បន្ថយហានិភ័យទាំងនេះ។

៣. បំបែកដើម្បីគ្រប់គ្រង
ភ្នំមួយមិនអាចមានខ្លាពីរជាពាក្យមិនល្អ ដែលថ្នាក់ដឹកនាំខ្មែរតែងតែយកមកកាច់បំបាក់ដៃគូររបស់ខ្លួន តែទីបំផុតក្លាយជាមនុស្សឯកកោ និងនាំឲ្យស្ថាប័នរបស់ខ្លួនបានបាត់បង់ធនធានមនុស្សកាន់តែច្រើនទៅៗ។ ជាទូទៅគណបក្សកាន់អំណាចសិក្សាពីផ្ទៃក្នុងគណបក្សប្រឆាំង ហើយតែងតែប្រើប្រាស់របៀបទំលើទ្រនុមមួយឲ្យជាប់ហើយធាក់មែកឈើម្ខាងទៀតរហូតដល់បាក់។ នេះគួរពិចារណាដែរ ក្នុងការធ្វើជាដៃគូរយូអង្វែងតាមរយៈការកសាងគោលការណ៍គ្រឹះក្នុងការចាប់យកប្រយោជន៏សាធារណជន។ ទ្រឹស្តីនេះគួរបោះបង់ចោលទាំងស្រុងពីព្រោះ ការគិតគួរតាមបែបចូលរួម និងការចែករំលែកតួរនាទីរៀងៗខ្លួនដើម្បីគ្រប់គ្រងវាប្រសើរជាងចង់ល្បីម្នាក់ឯងក្នុងនាមជាប្រធានគណបក្សលើគំនរទុក្ខសាធារណជននោះ។ការប្រកួតប្រជែងដំណែងក្នុងគណបក្សតាមគ្រួសារនិយម និងទឹកប្រាក់ ដោយមិនមានគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស និងគោលការណ៍ក្នុងការជ្រើសរើស បោះឆ្នោតច្បាស់លាស់ ជាកង្វះចន្លោះធ្វើឲ្យគួរប្រកួតងាយស្រួលក្នុងការបំបែក។

៤. រំលាយដើម្បីជោគជ័យ
ច្បាប់បោះឆ្នោតជាតិថ្មីដែលអាក្រក់ជាពិសេសត្រង់មាត្រា១៦២ (បទល្មើសបុគ្គលជាន់ខ្ពស់ជាបទល្មើសគណបក្សដែលអាចឲ្យគជបហាមឃាតគណបក្សណាមួយមិនឲ្យឈរឈ្មោះ ឫរំលាយគណបក្សនោះចោលបាន)។ បទពិសោធន៏គណបក្សថៃរ៉ាក់ថៃត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញថៃរំលាយចោលមុនការបោះឆ្នោត។ មេរៀននេះគួរគណបក្សរៀននិងយកមកកាត់បន្ថយហានិភ័យក្នុងពេលមានបញ្ហានេះកើតឡើង។ គណបក្សប្រឆាំងអាចត្រូវបានមិនឲ្យឈរឈ្មោះឲ្យគេបោះឆ្នោត ឫត្រូវរំលាយចោលដោយប្រការណាមួយមុនបោះឆ្នោត២០១៧ ឫ២០១៨។

៥. ស្វាស៊ីបាយ លាបមាត់ពពែ
តាំងពីសម័យដើម មានអ្នកនយោបាយមិនល្អយកបាយដែលខ្លួនបរិភោគហើយទៅលាបមាត់ជនស្លូតត្រង់ច្រើនណាស់ ហើយអ្នកទាំងអស់នោះត្រួវបានចាប់ដាក់គុក សម្លាប់ចោល ឫដោយសារតែមានការភ័យក្លាចក៏រត់ចោលស្រុកតែម្តងទៅ(ធ្វើនយោបាយ បើមិនស្លាប់ ក៏ជាប់គុក និង រត់ចោលស្រុក)។ មុនបោះឆ្នោត២០១៣ ប្រមុខដឹកនាំគណបក្សកាន់អំណាចធ្លាប់និយាយថា មានចលនាផ្តួលរំលំរដ្ឋាភិបាលចំនួន៥នៅក្រៅប្រទេស ឫនៅតាមជាយដែន បើកងកំលាំងចូលចាប់សមាជិកណាម្នាក់ក្នុងគណបក្សប្រឆាំង សូមកុំមានការភ្ញាក់ផ្អើល។ តើអ្នកណាជាអ្នកបង្កើតចលនានោះ។ តាមពិត មានចលនាមួយដែលត្រូវបានចោទថាជាចលនាផ្តួលរំលំរដ្ឋាភិបាលដែរ តែពេលនេះបានអនុញ្ញាតិឲ្យមេចលនាបានចូលស្រុក ហើយដឹកនាំគណបក្សស្របច្បាប់។ ស្វាស៊ីបាយលាបមាត់ពពែនៅតែអ្នកនយោបាយខ្មែរយកមកប្រើដើម្បីធ្វើបាបជនស្លូតត្រង់ជាពិសេសយុវជន។ គណបក្សប្រឆាំងអាចត្រូវបានស្វាយកបាយមកលាបមាត់ដើម្បីរំលាយគណបក្សចោលមុនការបោះឆ្នោត២០១៧ ឫ២០១៨។
សូមកុំឲ្យជួបវាសនាបែបនេះពីព្រោះយើងមិនត្រឹមតែចង់ឃើញការប្រកួតប្រជែងមួយដោយស្មើភាព និងយុត្តិធម៌បំផុតនោះទេ តែថែមទាំងចង់ឲ្យមានតុល្យភាពអំណាចរដ្ឋទៀតផង។

ដំណោះស្រាយ
១. ក្រុមបាល់ទាត់ប្រទេសអាឡឺម៉ង់ បានឈ្នះបាល់ទាត់ពិភពលោកឆ្នាំ២០១៤ដោយសារតែការងារក្រុមមានប្រសិទ្ធិភាព និងចេះចែកតួរនាទីគ្នាលេងបានល្អ ដោយមិនចាំបាច់មានកីឡាករណាម្នាក់ល្បីលើសគេឡើយ។ និរន្តរភាពគណបក្ស និងជ័យជំនះគណបក្សជាការចូលរួមរបស់អ្នកគាំទ្រ សកម្មជន និង សាធារណជនគ្រប់រួប មិនមែនដោយសារនាក់ណាម្នាក់នោះទេ។
២. អ្នកដឹកនាំល្អគឺជាអ្នកដែលរៀបចំអ្នកបន្តវេន្តបានច្រើន ទាន់ពេលវេលានិងល្អជាងខ្លួនជានិច្ច។វិធីដែលល្អគឺបណ្តុះអ្នកដឹកនាំឲ្យបានច្រើនក្នុងការបន្តវេន្តក្នុងការដឹកនាំគណបក្ស និងប្រទេស។
៣.រៀបចំផែនការការកាត់បន្ថយហានិភ័យដែលបានរៀបរាប់ខាងលើឲ្យបានទាន់ពេលវេលាតាមរយការចូលរួមពេញលេញពីសមាជិករបស់ខ្លួន។

https://www.facebook.com/KemLeyResearcherOfficial/posts/1625294034398805

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
688 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7837 នាក់
ខែនេះ :
27390 នាក់
3 ខែនេះ :
61223 នាក់
សរុប :
2511930 នាក់