ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
​​សម្ដេចតេជោ ប្រគល់ផ្ទះ៧ខ្នង តាមរយៈ​នាយឧត្តម​សេនីយ៍ មាស សុភា ជូនគ្រួសារ​អតីត​យុទ្ធជន នៅខេត្តព្រះវិហារ​
ថ្ងៃទី ១៦ ខែ មករាឆ្នាំ ២០១៧​ ម៉ោង 04:59 PM
ដោយ ៖ ខ្មែរជាយដែន (ចំនួនអ្នកអាន: 783នាក់)


(ព្រះវិហារ)៖ ផ្ទះ៧ខ្នង ដែលជាអំណោយ​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន​កម្ពុជា ត្រូវបាន​នាយឧត្តមសេនីយ៍ មាស សុភា សមាជិកអចិន្ត្រៃយ៍អតីតសមាគមន៍អតីតយុទ្ធជនកម្ពុជា ប្រគល់ជូនដល់ដៃគ្រួសារ​អតីតយុទ្ធជន នៅភូមិឆែបខាងកើត​ ឃុំឆែប​ ស្រុកឆែប នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ។ ក្នុងពិធីប្រគល់ផ្ទះនេះ ក៏មានការចូលរួមពី ​លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងមន្ត្រីជាច្រើនរូបទៀត។

នាយឧត្តមសេនីយ៍​មាស សុភា បាន​នាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមន៍​អតីតយុទ្ធជន​កម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជន។

​នាយឧត្តមសេនីយ៍ បានបញ្ជាក់ ដោយធ្វើដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអតីតយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ​ នាំមកនូវ​សុខសន្តិភាព និងការរស់នៅសុខសាន្ត ដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំង​កម្ពុជា ហើយដោយសារតែគុណូបការៈ មិនអាចកាត់ថ្លៃបានរបស់​អតីតយុទ្ធជននេះ ហើយ​ ទើបប្រមុខរាជរដ្ឋភិបាល មិនអាចបំភ្លេចបាន និងបានគិតគូរសព្វបែបយ៉ាងដល់បងប្អូនអតិតយុទ្ធជន​។

ក្រៅពីការប្រគល់ផ្ទះ៧ខ្នង ស្មើនឹង៧គ្រួសារនេះ នាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភនូវថវិកា និងគ្រឿង​ឧបភោគបរិភោគដល់គ្រួសារអតីតយុទ្ធជន​ផងដែរ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
142 នាក់
ម្សិលមិញ :
936 នាក់
សប្តាហ៍នេះ :
2662 នាក់
ខែនេះ :
21642 នាក់
3 ខែនេះ :
68409 នាក់
សរុប :
2361260 នាក់