ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ម្តងនេះភ្នាល់ដាក់លុយម្តង គឺ១០០ ស៊ី ១ រៀល បើគណបក្សសង្គ្រោះជាតិ មិនរលាយ បន្ទាប់ពីសមាជិកបក្សប្រឆាំងមិនអើពើ
Thu,09 November 2017 (Time 11:05 AM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1154នាក់)


ភ្នំពេញៈ  កាលពីថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១៧  ក្នុងការចុះជួបជាមួយកម្មករ កម្មការិនីរោងចក្រចំនួន ២០ នៅតំបន់ចំការដូង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ លោកបានហ៊ានភ្នាល់ បើ សិនជាអ្នកណាហ៊ានលេងជាមួយលោក ភ្នាល់១០០ រៀល ស៊ីតែ ១ រៀលទេ  បន្ទាប់ពីលោក អំពាវនាវសុំឲ្យសមាជិកគណបក្សសង្គ្រោះជាតិ ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា មិនទទួល បានលទ្ធផល ដូចខ្លួន បានរំពឹងទុកនោះ ។  លោក ហ៊ុន សែន បានប្រកាសឲ្យប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស មិនថារាស្ត្រ ឬ មន្ត្រី សូម្បី ប្រជាពលរដ្ឋ តាមតុកាហ្វេ ក៏បើកឲ្យភ្នាល់អំពីការរលាយគណបក្សសង្គ្រោះជាតិនេះដែរ ។ បើសិន ភ្នាល់រួចហើយ បើមិនមានអ្នកសងលុយ សូមទៅបើកលុយពីលោក ។

ការលេងល្បែងភ្នាល់ដែល បានលើកឡើងរបស់ លោក ហ៊ុន សែននេះ ត្រូវបានប្រជាពលរដ្ឋមិន គាំទ្រគណបក្សប្រជាជនកម្ពុជា បាននិយាយថាៈ ជាចេតនាច្បាស់ក្រឡែត ដែលអ្នកមានចេតនា រំលាយគណបក្សសង្គ្រោះជាតិ ចេញពីគណបក្សប្រជាជនកម្ពុជា ដោយលោក ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា ហាក់ដូចជាដឹងមុនថា គណបក្សសង្គ្រោះជាតិ នឹងរលាយ តាមសេចក្តីសម្រេច របស់តុលាការកំពូល ។ តើការរលាយគណបក្សសង្គ្រោះជាតិ តាមសេចក្តីសម្រេចរបស់តុលាការ កំពូល ស្ថិតនៅក្រោមការបញ្ជារបស់លោក ហ៊ុន សែន ។ 

លោក ហ៊ុន សែន បានភ្នាល់អំពីការរលាយរបស់គណបក្សសង្គ្រោះជាតិ ដោយលោក បានលើក ថាៈ ដោយសារតែលោក ហ៊ានភ្នាល់នេះ ព្រោះលោកបានដឹងអំពីរបត់វាទៅអញ្ចឹង ។  

លោក លឺ ឡាយស្រេង អតីតៈជារដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ របស់គណបក្សប្រជាជនកម្ពុជា ដែលកំ ពុងតែនិរទេសខ្លួន នៅក្រៅប្រទេស បាននិយាយថាៈ ហេតុដែលសម្តេច ហ៊ុន សែន លោកហ៊ាន ភ្នាល់ ព្រោះតុលាការ នៅក្នុងប្រទេសកម្ពុជា ជាតុលាការតេឡេ ដែលស្ថិតក្រោមការបញ្ជាររបស់ លោកនាយករដ្ឋមន្ត្រី ហើយបើចង់ប្តឹងអី មិនអាចឈ្នះទេ ។

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកតួនាទីជាមនុស្សចិត្តធម៌ជួយសង្គ្រោះសមាជិកគណ បក្សសង្គ្រោះជាតិ ឲ្យមានការងារ មុខដំណែង ប្រសិនបើសមាជិកនោះចុះចូលជាមួយ គណបក្ស ប្រជាជនកម្ពុជា តែក្នុងតួនាទីជាមនុស្សចិត្តធម៌នេះ មិនត្រូវទទួលបានការគាំទ្រពីសមាជិកគណ បក្សសង្គ្រោះជាតិទេ បែរក្លាយទៅជាអ្នកជួយធ្វើបន្សុទ្ធកម្មផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ ដោយមិនដឹងខ្លួន បំរើដោយមិនដឹងខ្លួន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
970 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8119 នាក់
ខែនេះ :
27672 នាក់
3 ខែនេះ :
61505 នាក់
សរុប :
2512212 នាក់