ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
នារីជិតចូលរោងការត្រូវចោរបាញ់ប្រហារចំមាត់ប្លន់យកម៉ូតូ!
Wed,08 November 2017 (Time 11:04 AM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 907នាក់)


ភ្នំពេញ ៖ នារីម្នាក់ជិតបានក្លាយជាកូនក្រមុំស៊យធំត្រូវចោរប្លន់ខណះនាងជិះម្នាក់ឯងត្រូវបានក្រុមចោរធ្វើការបាញ់ប្រហារបណ្តាលអោយរងរបួសមាត់ធ្ងន់ធ្ងររួចប្លន់យកម៉ូតូScoopyសេរីឆ្នាំ២០១៨មួយគ្រឿងគេចបាត់ដោយសុវត្ថភាព។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៩យប់ថ្ងៃទី៧ ខែវិច្ឆិការ ឆ្នាំ២០១៧នៅចំណុចផ្លូវលេខ១៤៩ ក្នុងសង្កាត់វាលរង់ខណ្ឌ៧មរា រាជធានីភ្នំពេញ។
 
បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថាមុនកើតហេតុ គេឃើញបុរសម្នាក់ដើរមកជិតកន្លែងកើតហេតុត្រង់ផ្លូវលេខ១៤៩ ក្នុងសង្កាត់វាលរង់ខណ្ឌ៧មរាលុះដើរមកដល់ ស្របពេលនោះក៏ឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកScoopy សេរី២០១៨ មកដល់ដែរ ពេលនោះជនប្លន់ប្រដាប់អាវុធបានដកកាំភ្លើងបាញ់មកលើនារីរងគ្រោះត្រូវចំមាត់រងរបួសធ្ងន់។
 
ហើយភ្លាមនោះជនដៃដល់ដែលជាចោរប្លន់ប្រដាប់អាវុធបានយកម៉ូតូរបស់នារីរងគ្រោះជិះចេញពីកន្លែងកើតហេតុបាត់ស្រមោលដោយបន្សល់ទុកតែនារីរងគ្រោះជាម្ចាស់ម៉ូតូរងរបួសធ្ងន់នៅកន្លែងកើតហេតុតែប៉ុណ្ណោះ។ តែអ្វីដែលគួរឱ្យសង្វេគនោះគឺនារីរងគ្រោះជិតបានក្លាយជាកូនក្រមុំបែស៊យធំត្រូវចោរប្លន់បាញ់ចំមាត់បណ្តាលអោយរងរបួលធ្ងន់ធ្ងរបែបនេះ។ទោះជាយ៉ាងណាក្រោយកើតហេតុគេបានឃើញសមត្ថកិច្ចចុះមក ផងដែរ តែ ការបាញ់ប្លន់នោះបានសម្រេច ឯចោរក៏គេចខ្លួនបានដោយសុវត្ថភាព៕
 
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
407 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7556 នាក់
ខែនេះ :
27109 នាក់
3 ខែនេះ :
60942 នាក់
សរុប :
2511649 នាក់