ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មិនធម្មតាមែន! បើករថយន្តដាច់កង់មុខខាងឆ្វេងធ្លាក់ ផ្លូវស្លាប់ម្នាក់របួសធ្ងន់ម្នាក់ នៅត្រើយខាងកើតអ្នកលឿង
ថ្ងៃទី ១៧ ខែ មករាឆ្នាំ ២០១៧​ ម៉ោង 05:22 PM
ដោយ ៖ ខ្មែរជាយដែន (ចំនួនអ្នកអាន: 648នាក់)


ខេត្តព្រៃវែង៖ បុរសដែលគេស្គាក់ថាជាមន្ត្រីអគិ្គសនីម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតត្រូវជាសាច់ញាតិ បានរងរបួសធ្ងន់កំពុងស្ថិតក្រោមការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ដោយសារតែបើករថយន្តលឿនដាច់កង់ក្រឡាប់ធ្លាក់ផ្លូវកាលពីវេលាម៉ោង៨.៤៥នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រើយខាងកើតស្ពានអ្នកលឿង ស្ថិតក្នុងភូមិព្រែករាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរ៍ ខេត្តព្រៃវែង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមេឃកំពុងភ្លៀង គេឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX330 ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2AH-9851 បើកបរទឹសដៅពីលិចទៅកើតចុះស្ពានអ្នកលឿងលុះដល់ចំណុចកើតហេតុខាងលើរថយន្តបានដាច់កងឆ្វេងជ្រុលធ្លាក់ផ្លូវតែម្តង ។ ភ្លាមៗនោះក៏មានបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាជួយយកសាកសពម្នាក់ចេញពីក្នុងរថយន្ត និងអ្នករងរបួសត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរ ពេទ្យ។ តែបើតាមបុរសម្នាក់ជាមន្ត្រីអគិ្គសនីស្រុកបានប្រាប់ថា អ្នកស្លាប់នោះជាមន្ត្រីអគ្គិសនីមានឈ្មោះ នុត សុខឃាង ភេទប្រុស អាយុ២៧ឆ្នាំ ចំណែកអ្នករងរបួសមិនស្គាល់ឈ្មោះទេ តែគ្រាន់តែដឹងថាគាត់ជាពូរបស់ សព ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការស្ទួចយករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំណែកសពត្រូវបានគេទាក់ទងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
98 នាក់
ម្សិលមិញ :
936 នាក់
សប្តាហ៍នេះ :
2618 នាក់
ខែនេះ :
21598 នាក់
3 ខែនេះ :
68365 នាក់
សរុប :
2361216 នាក់