ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
វៀតណាមចំណាយថវិកាប្រហែល៥០មឺុនដុល្លាដើម្បីសាងសង់ស្តូបមិត្តភាព កម្ពុជា វៀតណាមក្នុងខេត្តបន្ទាយមានជ័យ!
Tue,07 November 2017 (Time 07:10 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1302នាក់)


 
ខេត្តបន្ទាយមានជ័យ៖ដើម្បីរំលឹកគុណចំពោះពលិកម្មដ៏ធំធេងរបស់យុទ្ធជនកម្ពុជានិងយុទ្ធជនវៀតណាមក្នុងការតស៊ូរំដោះទឹកដីនិងការពារប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពីរបបខ្មែរក្រហមពិសេសរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់កងទ័ពកម្ពុជា និងកងទ័ពវៀតណាមដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្រោមទង់រណសិស្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងដើម្បីបញ្ជាក់អំពីចំណងសាមគ្គីភាព មិត្តភាពជាអមតៈរវាងប្រទេសទាំង២ កម្ពុជា វៀតណាមនោះនៅព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកសួនបវរ អភិបាលខេត្តបន្ទាយមានជ័យ និងជាអនុប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិខេត្ត លោកញ៉ែមប៉ាលីអនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិស្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លោកអ៊ុងអឿនប្រធានក្រុមប្រឹក្សាខេត្ត លោកង្វៀនអាញ់ហ្សុង ប្រធានុព័ន្ធយោធាវៀតណាម លោកវរះសេនីយ៍ ឯកសប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មន្ត្រីរាជការជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត និងប្រជាពលរដ្ឋយ៉ាងច្រើនបា នចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ស្តូបមិត្តភាព កម្ពុជា វៀតណាមនៅខាងលិចក្បាលស្ពានទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងនោះលោកសួនបវរបានមានប្រសាសន៍ថាថ្ងៃនេះលោកសប្បាយចិត្តណាស់ដែលបានចូលរួមបើកការដ្ឋានសាងសង់ស្តូបមិត្តភាព កម្ពុជា វៀតណាមនៅខាងលិចក្បាលស្ពានទឹកថ្លា នេះជាសក្ខីភាពសបញ្ជាក់ឲ្យឃើញថាចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរ កម្ពុជា វៀតណាមកាន់តែមានទំនាក់ទំនងដ៏រឹងមាំបន្ថែមទៀត។លោកសួនបវរបានបញ្ជាក់ឲ្យដឹងទៀតថាការសាងសង់ស្តូបមិត្តភាព កម្ពុជា វៀតណាមជាប់និងក្បាលស្ពានទឹកថ្លាខាងលិចដែលមានទំហំដីជាច្រើនម៉ែត្រការេក្រោយពីធ្វើរួចចំណាយអស់ថវិកាប្រហែល៥០មឺុនដុល្លាដែលជាថវិការផ្ទាល់របស់ប្រទេសវៀតណាម ក្នុងស្តូបនោះក៏បានរចនាទៅដោយ កន្លែងលេងកំសាន្ត មានសួនច្បារ និងមានអ្វីប្លែកៗជាច្រើនទៀត។ក្នុងនោះលោកញ៉ែមប៉ាលីក៏បានមានប្រសាសន៍ដែរថាការសាងសង់ស្តូបមិត្តភាពកម្ពុជា វៀតណាមក្នុងទឹកដីខេត្តបន្ទាយមានជ័យនេះឡើងគឺដើម្បីរំលឹកគុណចំពោះពលិកម្មដ៏ធំធេងរបស់យុទ្ធជនកម្ពុជានិងយុទ្ធជនវៀតណាមក្នុងការតស៊ូរំដោះទឹកដីនិងការពារប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពីរបបខ្មែរក្រហមពិសេសរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់កងទ័ពកម្ពុជា និងកងទ័ពវៀតណាមដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្រោមទង់រណសិស្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងដើម្បីបញ្ជាក់អំពីចំណងសាមគ្គីភាព មិត្តភាពជាអមតៈរវាងប្រទេសទាំង២ កម្ពុជា វៀតណាមផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
334 នាក់
ម្សិលមិញ :
292 នាក់
សប្តាហ៍នេះ :
4345 នាក់
ខែនេះ :
31255 នាក់
3 ខែនេះ :
60490 នាក់
សរុប :
2352128 នាក់