ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុរាជធានីភ្នំពេញ ប្រព្រឹត្តពុករលួយ ដូចជួយហែកសន្លឹកឆ្នោតបក្សប្រជាជន!
Thu,09 November 2017 (Time 12:07 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1010នាក់)


 
 
រាជធានីភ្នំពេញ ៖ បែកធ្លាយលោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុរាជធានីភ្នំពេញ ប្រព្រឹត្តពុករលួយក្រោយមកកាន់ដំណែងជានាយកទីចាត់ការហិរញ្ញវត្ថុនៃសាលារាជធានីភ្នំពេញ អស់រយះពេលជិត២អណត្តិកន្លងផុតទៅនេះ ធ្វើឲ្យមន្ត្រីរាជការ ក្រោមឱវាទនៅសាលារាជធានីភ្នំពេញជាច្រើនមានការមិនពេញចិត្តជាខ្លាំង។
មានសេចក្តីរាយការណ៍នបានអោយដឹងបន្តថា  កាលពីជំនាន់លោក ប៊ុន សេរី ធ្វើជានាយកទីចាត់ការហិរញ្ញវត្ថុ គឺមិនសូវប្រឹងបូមដូចលោក អ៊ុក សុផល បច្ចុប្បន្ននេះទេ ដូចករណី ដេញថ្លៃ គំរោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលូ សួនច្បារ ភ្លើងបំភ្លឺ សាធារណះ ជាពិសេស គឺការកៀបសង្កត់ ចំពោះអាជីវករ ក្រុមហ៊ុនស្ថាប័នឯកជនផ្សេងៗ នោះគឺជាជំនាញរបស់លោក អ៊ុក សុផល នេះ តែម្ដង។ចំណែកឯការ រៀបចំគំរោង ដោះដូរបង្គោល ភ្លើង អំពូលភ្លើង រនាំង ពុះចែក ទ្រូងផ្លូវគឺពូកែ ផុតលេខ ព្រោះគំរោងមួយនេះគឺឆ្ងាញ់ណាស់ ។ 
 
ជាក់ស្ដែងដូចជាគំរោងស្ថាបនា ផ្លូវបេតុង ពីច្រមុះជ្រូកស្ទឹងមានជ័យ ទៅដល់រង្វង់មូល ថ្នល់បំបែក ខេត្តកណ្ដាល តាកែវ ដែលតម្រូវអោយក្រុមហ៊ុនណឹម ម៉េង ខូអិលធីឌី ជាអ្នកទទួល សាងសង់គឺ ត្រូវមេម៉ាយលែងបន្តធ្វើអោយរួចរាល់ ដូចកាលដែល បានចុះកិច្ចសន្យា ជាមួយសាលារាជធានីភ្នំពេញ។អ្វីទាំងនេះដោយសារតែ ពិបាករឿងលុយកាក់ ដែលក្រុមហ៊ុនត្រូវបើក ពីលោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញ វត្ថុសាលារាជធានី ភ្នំពេញ ឬមួយពាក់ព័ន្ធ ជាមួយនឹង អំពើ ពុករលួយដូចជា ការកាត់លុយ ឬត្រូវចំណាយ ថ្លៃ ទឹកប៊ិចរបស់លោក អ៊ុក សុផល ទើបអាច ទទួលបាន ហត្ថលេខាពីលោកអ៊ុក សុផលដើម្បីអោយមន្រ្តីគណៈនេយ្យអាចទៅបើកលុយរតនាគារបាន។
ប្រពភព័ត៌មាន ពីប្រធានអង្គភាពជំនាញមួយចំនួនដែលស្ថិត នៅតាមមន្ទីរក្រោមឱវាទ សាលារាជធានីភ្នំពេញបានរៀបរាប់ប្រាប់ថា៖ រាល់គំរោងទាំងអស់ ដែលមន្ទីរទទួលបានការអនុញ្ញាត ពីសាលារាជធានី ភ្នំពេញដើម្បីយកមកអនុវត្ត ពេលបើកលុយគឺត្រូវចំណាយថ្លៃទឹកតែយ៉ាង តិចបំផុតពី ១០ទៅ១៥% សម្រាប់ លោក អ៊ុក សុផល បើមិនអញ្ជឹងទេ ពេលចូលទៅ សុំបើក លុយម្ដងៗ ពីលោក អ៊ុក សុផល មិនព្រមបើកទ្វារ បន្ទប់អោយចូលនោះឡើយ ហើយបើចូលជួបហើយ គាត់ឆ្លើយថា រវល់មេ ហៅទៅជួបរួច ក៏ចេញទៅបាត់ ធ្វើអោយស្ទះការងារគេរាប់ខែ ពិសេសកម្មករ ដែលគ្នាមាន ជីវភាពខ្សត់ខ្សោយនោះ។
ពាក់ពន្ឋ័ករណីខាងលើ មិនអាចទទួលការបំភ្លឺពីលោក អ៊ុក សុផល បាននៅឡើយ។
តែទោះជាយ៉ាងណាមហាជនលើកឡើងថាដោយសារតែអំពើរពុករលួយរបក្ស់គណបក្សប្រជាជនកម្ពុជានៅរាជរាជធានីភ្នំពេញបានធ្លាក់ចុះយ៉ាងគំហុកនិងចាញ់គណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់។ជាចុងក្រោយពួកគាត់ក៏បានសំណូមពរអោយសម្តេចតេជោហ៊ុនសែនគួរតែពិនិត្យមើលលើបញ្ហានេះផងទានកុំអោយមន្ត្រីគ្រាប់ល្ពៅបំផ្លាញសន្លឹកឆ្នោតបន្តទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1037 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3670 នាក់
ខែនេះ :
16060 នាក់
3 ខែនេះ :
55806 នាក់
សរុប :
2481515 នាក់