បន្ទាយមានជ័យៈ នៅថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០១៧ មានការប្រារព្ធពិធីបុណ្យឯករាជ្យ ទូទាំងប្រទេស ចំណែកខេត្តបន្ទាយមានជ័យ ក៏បានប្រារព្ធពិធីបុណ្យនេះផង ដែលមានការចូលរួមពី មន្ត្រីរាជការ ព្រះសង្ឃ សិស្ស និស្សិត ព្រមទាំងកងកំលាំងប្រដាប់អាវុធ និង សមត្ថកិច្ច ព្រមទាំងមន្ទីរ ការិយាល័យជុំវិញ ខេត្ត ដើម្បីរំលឹកស្មាដៃដ៏ត្រចះត្រង់ របស់ព្រះករុណា នរោត្តសីហនុ បរមកោដ្ឋ ទាមទារ ឯករាជ្យជាតិ ពីប្រទេសបារាំ ។ ជាការរំលឹកដល់គុណូបការៈមហាធំធេងរបស់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ត ដែលព្រះអង្គបានតស៊ូទាមទាររហូតទទួលបានឯករាជ្យពីបារាំង ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដើម្បីបង្ហាញពិភពលោកអោយស្គាល់ពីអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា និងដើម្បីបង្ហាញពីសាមគ្គីភាព សក្តានុពលរបស់ខេត្ត រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រារពពិធីបុណ្យឯករាជជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ី ឡុង សមាជិកក្រុមប្រឹក្សាខេត្ត ដំណាងឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ក្រុង ស្រុក មន្ទីរ អង្គភាព នានាជុំវិញខេត្ត។ពិធីនេះប្រារពឡើង នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័ ៕