ក្រុមហ៊ុនសំអឿនសុវណ្ណនៅស្រុកជាយសែនចាប់ផ្ដើមក៍ក្រើកប្រមូលទិញឈើគ្រប់ប្រភេទពីពលរដ្ឋ!
ខេត្តព្រះវិហារ៖ ក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកសិឧស្សារហកម្ម ឈ្មោះ សំអឿនសុវណ្ណ ដែលមានទីតាំង ស្ថិតនៅត ក្នុងភូមិ អូរស្នៀតឃុំតសូរ ស្រុកជាយសែនខេត្តព្រះវិហារ។
សព្វថ្ងៃនេះក្រុមហ៊ុនខាងលើកំពុងតែប្រមូលទិញឈើគ្រប់ប្រភេទដូចជាគគីផ្ចឹកសុក្រំនឹងឈើស្រឡៅពីប្រជាពលរដ្ឋដែលចូលទៅកាត់អារ នៅក្នុងព្រៃអភិរក្សព្រៃឡង់ ដែលជាប់ព្រំប្រទល់ ខេត្តព្រះវិហារនិង ខេត្តកំពង់ធំ បើតាមការអោយដឹងពីសមត្ថកិច្ចថាក្រុម ហ៊ុន សំអឿនសុវណ្ណ ក្រោយពីទទួលបាន ដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅស្រុកជាយសែនខេត្តព្រះវិហារពេលណាមកគឺបានធ្វើអាជីវកម្មបទល្មើសព្រៃឈើជ្រកក្រោមស្លាកក្រុមហ៊ុនរហូត។ដូចជាប្រម៉ូលទិញឈើគ្រប់ប្រភេទនៅតាមបណ្ដាស្រុកនាៗដូចជាស្រុកជាយសែននិងស្រុកឆែប។ក្រោយពីប្រមូលទិញឈើយ៉ាងអនាធិបតេយ្យពីពលរដ្ឋដែលចូលទៅកាត់អារក្នុងព្រៃហាមឃាត់នាៗ និងបំផុសដល់ឈ្មួញតូចតាច និងពលរដ្ឋស្រុកជាយសែន និង ស្រុកឆែបអោយចូលកាប់អាឈើប្រមូលយកទៅលក់អោយខាងក្រុមហ៊ុន។
ការប្រមូលទិញឈើរបស់ក្រុមហ៊ុនសំអឿនសុវណ្ណធ្វើជាមុខជុំនួញត្រូវបានគេសង្សយ័ថាមានការឃុបឃិតនិងត្រូវរ៉ូវគ្នាជាមួយនិងមន្ត្រីជុំនាញសមត្ថកិច្ចនិងអាជ្ញាធរស្រុកទាំងពីរខាងលើទើបប្រព្រឹត្តទៅយ៉ាងរលូនបែបនេះ។កម្មករម្នាក់បានបង្ហើបថាបច្ចុប្បន្ក្នក្រុមហ៊ុនប្រមូលទិញឈើពីខាងក្រៅមិនសូវបានច្រើនទេគឺក្នុងមួយថ្ងៃទិញបានប្រហែនម្ភៃគូប(២០គូប)ប៉ុណ្ណោះខុសពីពេលមុនឆ្ងាយណាស់។ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចស្វែងរកសុំការបំភ្លឺពីលោកពឹង ទ្រីដាប្រធានមន្ទីកសិកម្ម ខេត្តព្រះវិហារ បានទេនៅថ្ងៃទី០៧ខែវិច្ឆិការឆ្នាំ២០១៧នេះដោយទូរសព្ទខលចូលជាច្រើនដងមិនមានអ្នកទទួល៕សំអាន