ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សមត្ថកិច្ចថៃចាប់បានឈើរគ្រញូងលោតឆ័ត្រ០,២៤៦ ម៉ែត្រគូប!
Wed,08 November 2017 (Time 07:40 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1008នាក់)


ខេត្តបន្ទាយមានជ័យ៖ អញ្ចឹងតើ!បានជារត់លឿនម្លេះ!កំពុងអូសរទេះសុខៗជនជាតិខ្មែរចំនួន៣នាក់ បានរត់គេចខ្លួនបាត់ស្រមោលចូលទៅក្នុងផ្សារថៃ( ផ្សាររោងក្លឿ ) ផុតពីការចាប់ខ្លួន ខណៈដែលពួកគេកំពុងអូសរទេះដឹក សំបកកែសចេញពីផ្សារថៃឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត បម្រុងឆ្លងដែនចូលទៅកម្ពុជា ហើយត្រូវបានកំលាំងចម្រុះរបស់តម្រួតថៃ ឃាត់អោយឈប់ដើម្បីត្រួតពិនិត្យទៅលើរទេះដែលពួកគេកំពុងអូសនោះ ។លុះសមត្ថកិច្ចឆែកឆេរឈើគ្រញូងសរុបចំនួន២៣ផ្ទាំង និង១ដុំ ស្មើនឹង ០,២៤៦ ម៉ែត្រគូប។
យោងតាមរបាយការរបស់ភាគីថៃបានបញ្ជាក់ថា សមត្ថកិច្ចថៃបានទទួលព័ត៌មានមួយ ស្តីពីការ លបនាំឈើគ្រញូងចេញពីទឹកដីថៃ ត្រង់ចំណុចផ្សាររោងក្លឿ ឆ្ពោះទៅកាន់ទឹកដីកម្ពុជា តាមច្រកអន្តរជាតិ ប៉ោយប៉ែត ទើបចាប់ពីរសៀល រហូតដល់ល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កំលាំងចម្រុះដែលក្នុងនោះមានទាហានកងរយលេខ ១២០១ កំលាំងអធិការដ្ឋាន ស្រុកអារញ្ញប្រាថេត តម្រួតអន្តោប្រវេសន៍ និងកំលាំងតម្រួតទេសចរណ៍ ប្រចាំតំបន់ខ្លងលឹក បានត្រៀមជាស្រេចដើម្បីពិនិត្យទៅលើអ្វីដែលមានការសង្ស័យ ។ រហូតដល់ល្ងាច ក៏ស្រាប់តែមានរទេះមួយដែលមានកម្មករខ្មែរចំនួន៣នាក់ បានអូស ចេញពីផ្សាររោងក្លឿ ឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិ ដោយមានដឹកសំបកកែសក្រដាសសំពីង សំពោងផង ប៉ុន្តែហាក់ដូចជាមានសភាពធ្ងន់ខុសពីធម្មតា ទើបកំលាំងចម្រុះ បានស្រែកឃាត់អោយរទេះនេះឈប់ ដើម្បីសុំការត្រួតពិនិត្យ ផ្ទុយទៅវិញ កម្មករខ្មែរទាំង៣នាក់នោះ បានរត់ចោលរទេះចូលទៅក្នុងផ្សារថៃបាត់ស្រមោលអស់រលីង សូម្បីតែក្រុមតម្រួតថៃរត់តាមក៏មិនទាន់ដែរ ។
 ក្រោយការពិនិត្យទៅលើរទេះនោះ គឺមានការបង្កប់ឈើគ្រញូងសរុបចំនួន២៣ផ្ទាំង និង១ដុំ ស្មើនឹង ០,២៤៦ ម៉ែត្រគូប ដោយបច្ចុប្បន្នឈើគ្រញូងទាំងអស់ដែលបម្រុងលោតឆ័ត្រចេញមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិ ប៉ោយប៉ែត ត្រូវបានកំលាំងចម្រុះប្រគល់ទៅអោយអង្គភាពរដ្ឋបាលព្រៃឈើ ប្រចាំតំបន់ណងវ៉ែង ស្រុកគោកស៊ូងខេត្តស្រះកែវ ប្រទេសថៃ ដើម្បីរក្សាទុកទៅតាមនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1095 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8244 នាក់
ខែនេះ :
27797 នាក់
3 ខែនេះ :
61630 នាក់
សរុប :
2512337 នាក់