ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កម្ពុជាចង់វិលត្រឡប់ទៅរបបអតីតៈកាលមែនទេ?
Thu,09 November 2017 (Time 05:19 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1080នាក់)


ភ្នំពេញៈ កាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០១៧ លោក Ted Cruz បានផ្ញើលិខិតមួយច្បាប់ជូន អគ្គរាជទូតខ្មែរ ប្រចាំនៅសហរដ្ឋអាមេរិក ឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ដោយគ្មានលក្ខ័ន្ធ ដែលលិខិតត្រូវចូលជាឱសានវាទថ្ងៃទី០៩ខែ១១ឆ្នាំ២០១៧ ។

លោក កឹម សុខា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់កណ្តាលយប់ នៅ គេហដ្ឋានរបស់លោក ដោយជាប់ចោទពីបទ”ក្បត់ជាតិ” ។  ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី៨ ខែ វិច្ឆិកាឆ្នាំ២០១៧  សមាជិកព្រឹទ្ធសភាអាមេរិក លោក Ted Cruz ហៅការបកស្រាយបែបនេះថា គ្មានខ្លឹមសារ និងមិនអាចទទួល យកបានទាល់ តែសោះ។ ការលើកឡើងនេះ បន្ទាប់ពីលោក អគ្គរាជ​ទូត​កម្ពុជា​ប្រចាំរដ្ឋ​ធានី​វ៉ាស៊ីងតោន លោក ជុំ ប៊ុនរ៉ុង បាន​ប្រាប់​ទៅ​នឹង​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​រូប​នេះ​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​ប៉ុន​ប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​រក្សា​សន្តិសុខ ឯករាជ្យភាព និង​អធិបតេយ្យភាព​របស់​កម្ពុជា។

បើតាមសេចក្ដីថ្លែងការណ៍ លោក Ted Cruz មានប្រសាសន៍ថា៖ «នៅថ្ងៃស្អែក (ថ្ងៃព្រហស្បតិ៍នេះ) ជាថ្ងៃចុងក្រោយ ដែលពលរដ្ឋកម្ពុជា អាចចុះឈ្មោះ​សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៨។ ប្រសិនបើលក្ខខណ្ឌជាក់លាក់មួយចំនួន មិនត្រូវបានបំពេញ រួមមាន ការដោះលែង​លោក កឹម សុខា ការអនុញ្ញាតឲ្យស្ថាននីយ៍វិទ្យុ អាចផ្សាយឡើងវិញ​ដោយសេរី និងអនុញ្ញាតឲ្យអង្គការ ធ្វើការផ្នែកប្រជាធិបតេយ្យ ដំណើរការ​ក្នុងប្រទេសកម្ពុជាទេនោះ សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត នឹងមិនអាចទទួលស្គាល់​ភាពស្របច្បាប់​នៃការបោះឆ្នោតទាំងនេះនោះទេ»។

ជាង​នេះ​ទៅ​ទៀត លោក Ted Cruz បាន​ព្រមាន​ថា រូប​លោក និងសមាជិក​ព្រឹទ្ធ​សភា​អាមេរិក​​ដទៃ​ទៀត មាន​លោក John McCain លោក Robert Phillips Corker Jr. នឹងជំរុញទៅ​រដ្ឋការប្រធានាធិបតី​ ដូណាស់ ត្រាំ ឲ្យពិចារណាទណ្ឌកម្មលើមន្ដ្រីកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងការរំលោភ សិទ្ធិមនុស្សនេះ ដោយហាមពួកគេ មិនឲ្យទៅជាន់ដីសហរដ្ឋអាមេរិកបន្ដទៀត។

ជារឿយៗមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា តែងតែបានឆ្លើយតបទៅរដ្ឋាភិបាលអាមេរិកថាៈកម្ពុជាជាប្រ ទេស មានអធិបតេយ្យភាពរបស់ខ្លួន ។

កម្ពុជាមិនទាន់អាចឈរដោយខ្លួនឯងមាំនៅឡើយទេ ដោយពឹងលើជំនួយបរទេស ដើម្បីយកមក បង្គ្រប់ក្នុងការចំណាយក្នុង១ ឆ្នាំៗ ជារៀងរាល់ឆ្នាំនៅដើមខែ ១១ រដ្ឋាភិបាលកម្ពុជា តែងតែជួបប្រ ជុំជាមួយប្រទេសអ្នកមាន (ម្ចាស់ជំនួយ ដើម្បីខ្ចីលុយបន្ថែម) ។ ក្នុងការលើកឡើងចំៗរបស់សមា ជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលរូបនេះ ។ កម្ពុជានៅពឹងប្រទេសអាមេរិក ដូចជាវាយនភ័ណ្ឌ និង ទំនិញជាច្រើនមុខទៀត ដែលនាំចេញទៅទីផ្សារ នៅអាមេរិក និងអឺរ៉ុប ហើយគ្រួសារ និងកូនៗ មន្ត្រីធំៗនៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា បានទៅរស់នៅសហរដ្ឋអាមេរិក ហើយខ្លះទៅសិក្សា នៅទីនោះ ។ នៅពេលខាងមុខ សហរដ្ឋអាមេរិក នឹងឈានដល់ការបិទការនាំ ចូលវាយនភ័ណ្ឌ (កាត់ដេរ) ព្រមទាំងបង្កកលុយរបស់មន្ត្រីធំៗរបស់រាជរដ្ឋាភិបាល ដាក់នៅក្រៅ ប្រទេស និងមិនអនុញ្ញាតិ អោយមន្ត្រីដែលមានតួនាទី នៅក្នុងរដ្ឋាភិបាល ចូលទឹកដីអាមេរិក និង អឺរ៉ុប ប្រទេសកម្ពុជា នឹងជួបវិ​បត្តិ ហើយប្រជាជនកម្ពុជា ជួបទុក្ខលំបាក ប្រសិនបើមេដឹកនាំកម្ពុជា មិនមានការដោះស្រាយណាមួយអំពីបញ្ហានេះ ។ កន្លងមក កម្ពុជាធ្លាប់មានសម្ព័ន្ធភាព ជាមួយចិន.វៀតណាម សូវៀត តែបទពិសោធន៍កន្លងមកមិនសូវល្អឡើយ ដល់ជីវភាពប្រជាពល រដ្ឋ និង ជីវិតនយោបាយនៅក្នុងប្រទេស ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1121 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8270 នាក់
ខែនេះ :
27823 នាក់
3 ខែនេះ :
61656 នាក់
សរុប :
2512363 នាក់