ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ
Sun,10 December 2017 (Time 11:32 AM)
ដោយ ៖ រចនា (ចំនួនអ្នកអាន: 1037នាក់)


ភ្នំពេញៈ នៅថ្ងៃទី ១០ ធ្នូ ឆ្នាំ ២០១៧ ជាថ្ងៃសំខាន់បំផុត សម្រាប់មនុស្សជាតិ ដែលមានទទួលនូវសិទ្ធិ សេរីភាព និង សេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលរួចផុតពីការគាបសង្កត់ ជិៈជាន់ រើសអើង ប្រកាន់វណ្ណ ពូជ សម្បុរ និន្នាការ នយោបាយ  ។ ទិវារនេះ សម្រាប់ប្រទេសដែលបានចុះហត្ថលេខីទទួលយក លិខិតុបករណ៍ អន្តរជាតិ សិទ្ធិមនុស្ស មកដាក់ ក្នុងរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ ។ ក្នុងនោះដែរ ក៏ប្រទេសកម្ពុជាយើងដែរ ដែលទទួលយកយន្តការអន្តរជាតិមួយនេះ ដើម្បីបំរើ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ និង ធានា នូវសិទ្ធិ សេរីភាព និង សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ។

ក្នុងខេត្តព្រះវិហារ ជាខេត្តជាប់និងព្រំដែនកម្ពុជា ថៃ បានប្រារព្ធទិវាអន្តរជាតិ ១០ ធ្នូ នេះដែរ មាន ប្រធានបទ” សិទ្ធិមនុស្ស និងស្បៀងអាហារ”  បានរៀបចំឡើង ដោយសមាគមអាដហុក ការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍ នៅកម្ពុជា( ADHOC)  អង្គការពន្លកខ្មែរ ( PKH) អង្គការអនុផល ព្រៃឈើ ( NTFP) អង្គការ DPA  ព្រមទាំងអង្គការលើកស្ទួយវប្បធម៌កួយ  ដោយបានសហការជា មួយអាជ្ញាធរដែនដី មានឯកឧត្តមអភិបាល ខេត្តព្រះវិហារទៀតផង ។ ដោយមានការចូលរួមពី ប្រជាពលរដ្ឋ សហគមន៍ សង្គមស៊ីវិល មន្ត្រីរាជការ នៅក្នុងខេត្តជាប់ព្រំដែនមួយនេះ ។

ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ លើកទី ៦៩ -៧០ ជាទិវាសំខាន់មនុស្សជាតិ នៅលើពិភពលោក ដែលរួចផុតពីសង្គ្រាមលោកលើកទី២ នាំឲ្យវិនាសកម្មដល់ជីវិតមនុស្សសត្វ និង អ្នកមានអំណាច មានលុយកាក់ ជិៈជាន់ គាប់សង្កត់ ដល់មនុស្សជាតិផងគ្នា ដែលធ្វើឲ្យសេចក្តីថ្លៃថ្នូររបស់មនុស្ស ត្រូវបានបាត់បង់ រួមទាំងសិទ្ធិនិងសេរីភាពផងដែរ ។

សិទ្ធិជាមួលដ្ឋាននៅក្នុងសេចក្តីថ្លែងការ ជាសាកលស្តីពីសិទ្ធិមនុស្សមានៈ សិទ្ធិពលរដ្ឋ នយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងសិទ្ធិវប្បធម៌ ។ សិទ្ធិជាមូលដ្ឋានជាគ្រឹះយ៉ាងមាំនេះ រាជ រដ្ឋាភិបាលកម្ពុជា បានទទួលយកហើយ បានដាក់បញ្ចូលទៅក្នុងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ជាច្បាប់ កំពូល របស់ជាតិ ដោយមិនមានការបកស្រាយច្បាប់ណាមួយ ផ្ទុយពីច្បាប់អន្តរ​ជាតិនេះបាន ឡើយ ។ ទោះជាសិទ្ធិមនុស្សនៅកម្ពុជា ដ៏ក្មេងខ្ចីនៅកម្ពុជានេះ មិនទាន់រឹងមាំ ក៏គោលការណ៍សិទ្ធិ មនុស្ស អន្តរជាតិ បានចាប់បង្ខំរាជរដ្ឋាភិបាលកម្ពុជា ឲ្យអនុវត្តនូវយន្តការជាច្រើន ដើម្បីបំរើ និង ការពារ ពលរដ្ឋខ្លួន ដូចជាៈ ការបង្កើតក្រសួង មន្ទីរ ការិយាល័យ  ស្ថាប័នយុត្តិធម៌ និង ច្បាប់ជា ច្រើន ត្រូវ បានសភាជាតិ អនុម័ត ឡើង ដើម្បីការពារ និងបំរើប្រជាពលរដ្ឋ ក្នុងរដ្ឋអធិបតេយ្យ ភាពមួយនេះ។  ចំពោះការអនុវត្តលិខិតុបករណ៍អន្តរជាតិលើសិទ្ធិជាមូលដ្ឋាន ថាតើភាគី រដ្ឋជាម្ចាស់ហត្ថលេខី មានឆន្ទៈអនុវត្តឬយ៉ាងណា ? រាល់ទង្វើរដ្ឋជាម្ចាស់ហត្ថលេខី ប្រព្រឹត្តផ្ទុយអំពីសិទ្ធិជាមូលដ្ឋាន ទាំង ៥ នេះ គេហៅថារដ្ឋជាម្ចាស់ហត្ថលេខី” បានរំលោភ សិទ្ធិមនុស្ស”  ជាច្បាប់មួយគោរពដោយ មនុស្សជាតិទូទាំងពិភពលោក ហើយលិខិ តុបករណ៍អន្តរជាតិនេះ ដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ ហើយ បានអនុម័តដោយសភាជាតិ យកមកអនុវត្តហើយ​  ភ្នាក់ងាររដ្ឋនោះមិនគោរព គេហៅថា” ប្រឆាំងជាមួយច្បាប់”  ។

ចំពោះប្រធាបទ” សិទ្ធិមនុស្ស និងស្បៀងអាហារ” ដែលអង្គការ សមាគម បានប្រារព្ធទិវាអន្តរជាតិ ១០ ឆ្នូ ថ្ងៃនេះ ឆ្នាំនេះ នៅខេត្តព្រះវិហារ បានចាត់ចូលក្នុងសិទ្ធិជាមូលដ្ឋានទាំង៥  ។ ស្បៀងអា ហារជាជីវិតមនុស្ស ហើយមនុស្សសត្វ រស់នៅបានអាស្រ័យលើអាហារ ។  ការចាំបាច់ណាស់ រដ្ឋជា ភាគីហត្ថលេខី ទទួលយកលិខិតុបករណ៍អន្តរជាតិ ត្រូវធ្វើយ៉ាងណា ដើម្បីឲ្យប្រជា ពលរដ្ឋខ្លួន មានអាហារហូបចុកគ្រប់គ្រាន់ គ្មានការធ្វើអំពើទារុណកម្ម គ្មានការរំលោភបំពាន ដីធ្លីប្រជាពលរដ្ឋ គ្មានការបំផ្លាញព្រៃឈើ(កាប់បំផ្លាញតាមបញ្ជា) គ្មានការជីកបំផ្លិចបំផ្លាញរ៉ែ គ្មានការបំផ្លិចបំផ្លាញ ធនធានធម្មជាតិ ។ ការរក្សាទាំងធនធានធម្មជាតិ និង គ្មានរំលោភបំពានយកដីធ្លី បណ្តេញចេញ ដោយបង្ខំ ....... ឈ្មោះថា” ជាអ្នកផ្តល់ស្បៀងអាហារ ដ៏មានរស់ជាតិ” ដល់ពលរដ្ឋខ្លួនឯងផង និង មានឈ្មោះថា”រដ្ឋាភិបាលគោរពសិទ្ធិមនុស្ស”  ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1206 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8355 នាក់
ខែនេះ :
27908 នាក់
3 ខែនេះ :
61741 នាក់
សរុប :
2512448 នាក់