ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អង្គភាពគយថៃ ចាប់សុីមកាតជាង៥មុឺនបន្ទះ ដែលនាំចេញពីកម្ពុជា !
Mon,11 December 2017 (Time 01:13 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1034នាក់)


អង្គភាពគយថៃ ចាប់សុីមកាតជាង៥មុឺនបន្ទះ ដែលនាំចេញពីកម្ពុជា !
 ប្រទេសថៃ៖សុីមកាតជាង៥មុឺនបន្ទះដែលជាប្រភេទសុីមរបស់ក្រុមហ៊ុនថៃត្រូវបានគេនាំបញ្ច្រាស់ទិសចេញពីកម្ពុជាឆ្លងដែនចូលទៅកាន់ប្រទេសថៃវិញដែលបញ្ហានេះបានធ្វើអោយមជ្ឈដ្ឋានជាច្រើនមានចម្ងល់យ៉ាងខ្លាំងព្រោះសុីមកាតដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះហេតុអ្វីបានជាគេអាចទិញបានហើយហេតុអ្វីបានជាត្រូវបានគេនាំឆ្លងដែនពីកម្ពុជាទៅកាន់ប្រទេសថៃវិញយ៉ាងនេះបើប្រភេទសុីមកាតជារបស់ថៃសោះ ។
 រឿងដែលស្មានមិនដល់នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៨ខែធ្នូឆ្នាំ២០១៧ត្រង់ចំណុចក្បាលស្ពានប៉ោយប៉ែត នៅលើទឹកដីថៃ ដោយមានការសង្ស័យ ក្រុមគយថៃដែលប្រចាំការនៅក្បាលស្ពានខ្លងលឹក ស្រុកអារញ្ញប្រាក់ថេតខេត្តស្រះកែវបានឃាត់រទេះមួយគ្រឿងដែលកំពុងដឹកកាបូបធំៗចំនួន៣អូសដោយជនជាតិខ្មែរ ចេញពីទឹកដីកម្ពុជា ចូលទៅកាន់ទឹកដីថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ។ បន្ទាប់ពីមានការសាកសួរទៅលើបុរសជនជាតិខ្មែរ ដែលជាអ្នកអូសរទេះគេបាននិយាយថាគេគ្រាន់តែជាអ្នកសុីឈ្នួលអូសរទេះតែប៉ុណ្ណោះដោយឥវ៉ាន់ទាំងនេះត្រូវបានគេជួលអោយ ដឹកពីទឹកដីកម្ពុជា ក្នុងតំបន់ប៉ោយប៉ែត ឆ្លងដែនចូលទៅផ្សាររោងក្លឿ ប្រទេសថៃដូច្នេះខ្លួនបានត្រឹមតែអូសដើម្បីយកកម្រៃតែប៉ុណ្ណោះ ។ក្រោយពេលកំលាំងអង្គភាពគយ ធ្វើការត្រួតពិនិត្យទៅក្នុងកាបូបទាំង៣នោះ គឺសុទ្ធតែ
សុីមកាតទាំងអស់ហើយក៏ជាប្រភេទសុីមការរបស់ថៃដែរ ដែលជារបស់ក្រុមហ៊ុន ឌីថេកសរុបចំនួន ៥០ ៣៥០ បន្ទះ ។ នៅពេលនោះដែរគេសង្គេតឃើញម្ចាស់ទំនិញឈ្មោះ
ព្រំ ប្រុងប្រយ័ត្ន អាយុ២៤ឆ្នាំ ជាជនជាតិខ្មែរ កាន់លិខិតឆ្លងដែនលេខ ១០១២៧៤៤ បានមកបង្ហាញខ្លួននៅចំពោះមុខអង្គភាពគយប្រចាំតំបន់ខ្លងលឹក ដោយនៅពេល នោះដែរ គេក៏បាននាំខ្លួនទៅកាន់អង្គភាពដើម្បីធ្វើការសាកសួរ ។ប្រភពមួយចំនួនបានឆ្ងល់ថាហេតុអ្វីបានជាសុីមកាតដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមហ៊ុនថៃសោះ បែរជាត្រូវគេនាំឆ្លងដែនពីកម្ពុជាចូលទៅក្នុងទឹកដីថៃវិញប៉ុន្តែបើតាមការអះអាងពីអ្នកសារព័ត៌មាមួយចំនួនបានលើកឡើងថាកន្លងមកក៏ធ្លាប់មានបញ្ហានេះកើតឡើងដែរដោយអ្នកជំនាញបច្ចេកវិទ្យាគេប្រមូលទិញយកសុីមកាតដែលមានបន្ថែមសាច់ប្រាក់នៅក្នុងនោះយកមកប្រមូលយកទិន្នន័យនៃសាច់ប្រាក់បន្ថែមបញ្ចូលទៅក្នុងគណនីរបស់គេដែលមាននៅក្នុងធនាគារដើម្បីប្រើប្រាស់ទៅតាមតម្រូវការប៉ុន្តែព័ត៌មានពិតយ៉ាងណានោះយើងមិនទាន់ដឹងនៅឡើយទេដោយសារតែយើងមិនអាចទាក់ទងទៅអង្គភាពគយរបស់ប្រទេសថៃប្រចាំតំបន់ខ្លងលឹកបាន ៕ព្រម៉ាញ់ជាយដែន

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1462 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8611 នាក់
ខែនេះ :
28164 នាក់
3 ខែនេះ :
61997 នាក់
សរុប :
2512704 នាក់