ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រោយចូលកាន់តំណែងអភិបាលក្រុងប៉ោយប៉ែតលោកសានស៊ានហូសន្យាថានិងកែលម្អអភិវឌ្ឍន៍ក្រុងឲ្យបានប្រសើរជាមុន!
Mon,11 December 2017 (Time 02:33 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 878នាក់)


បន្ទាយមានជ័យ:ក្នុងបរិវេណសាលាក្រុងប៉ោយប៉ែតពោរពេញទៅដោយប្រជាពលរដ្ឋអាជីវករមន្ត្រីរាជការបានកាន់បាច់ផ្កាក្នុងទឹកមុខរីករាយស្វាគមន៍លោកអភិបាលក្រុងប៉ោយប៉ែតថ្មីដែលគាត់ទន្ទឹងរង់ចាំជាយូរមកហើយថាអាចអភិវឌ្ឍន៍ទីក្រុងមួយនេះបានល្អប្រសើរជាងមុន។
កាលពីថ្ងៃទី11ខែធ្នូឆ្នាំ2017លោកឧកញ៉ាសានស៊ានហូជាអតីតអភិបាលស្រុកអូរជ្រៅត្រូវបានប្រកាសតែងតាំងជាអភិបាលក្រុងប៉ោយប៉ែតក្រោមអធិបតីភាពឯកឧត្តមសួនបវរអភិបាលខេត្តបន្ទាយមានជ័យមានការចូលរួមពីឯកឧត្តមលោកជំទាវអភិបាលរងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត។
និងមានការចូលរួមពីសំណាក់លោកអភិបាលស្រុកអារញ្ញប្រទេសថៃផងដែរ។ក្រោយពីត្រូវបានប្រកាសតែងតាំងជាអភិបាលក្រុងប៉ោយប៉ែតថ្មីលោកសានស៊ានហូបានធ្វើការប្ដេជ្ញាចិត្តថាលោកនឹងធ្វើការដោះស្រាយនូវបញ្ហាប្រឈមជាច្រើនដែលបានកើតឡើងនាពេលកន្លងមក។ដោយមានការសហការចូលរួមពីគ្រប់អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធដោយស្មារតីមោះមុតក្នុងការដោះស្រាយ។នឹងខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ក្រុងប៉ោយប៉ែតអោយរីកចម្រើននៅពេលខាងមុខ។នៅពេលខាងមុខលោកមានគម្រោងធ្វើការដោះស្រាយបញ្ហាប្រឈមសំខាន់នានាដោយមានការចូលរួមនិងស្ដាប់យោបល់ប្រជាពលរដ្ឋ។ដូចជាជំរុញការងាររៀបចំឡើងវិញនូវប្រព័ន្ធលូដើម្បីបញ្ជៀសការលិចលង់នៅទីប្រជុំជនប៉ោយប៉ែត។ចិត្តទុកដាក់ដោះស្រាយបញ្ហាអនាម័យបរិស្ថានៗៗមូលនិងទុកដាក់សំរាមនៅតាមទីសាធារណៈដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យបានល្អប្រសើរ។ក្នុងចំណុចនេះអង្គសូមឲ្យមានការចូលរួម
ពីប្រជាពលរដ្ឋទាំងអស់។នៅថ្ងៃស្អែកនេះយើងនឹងរៀបចំបើកយុទ្ធនាការលាងសម្អាតផ្លូវជាតិដែលជាមុខមាត់ប្រទេសជាតិព្រោះច្រកអន្តរជាតិដែលមានភ្ញៀវជាតិអន្តរជាតិឆ្លងកាត់។ក្នុងនោះលោកក៏សំណូមពរឲ្យអាជីវករដែលមានផ្ទះនៅជាប់ផ្លូវជាតិទាំងអស់ត្រូវជួយថែរក្សាសម្អាតអនាម័យនៅមុខរបស់ខ្លួនផងដែរ។លោកបានជំរុញឲ្យប្រជាពលរដ្ឋទិញធុងសម្រាប់ដាក់មុខផ្ទះក្រមហ៊ុនដឹកសំរាមត្រូវតែប្រមូលនិងទាន់ពេលវេលាលើសពីពីថ្ងៃ។សម្រាប់ប្រជាពលរដ្ឋរស់នៅតាមពីតាមផ្លូវតាមបណ្ដោយផ្លូវជាតិលេខ 5ហើយចំពោះនិងលំ ក្នុងភូមិមិនអោយលើសពីបីថ្ងៃឡើយ។លោកក៏បាន ប្ដេជ្ញាហើយជំរុញការកែលំអហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ផ្លូវបេតុងផ្លូវក្រាលថ្មមិចផ្លូវក្រាលក្រួសក្រហមនៅទីប្រជុំជននិងនៅតាមភូមិច្រើនសម្រាប់ជូនប្រជាពលរដ្ឋធ្វើចរាចរណ៍បានស្រួល។យកចិត្តទុកដាក់ការងារមនុស្សធម៌ការឧបត្ថម្ភគាំទ្រពីសប្បុរសជនដល់ជនចាស់ជរាគ្មានទីពឹងជួបការលំបាកដើម្បីអាចក្តាប់ បាននូវការលំបាករបស់ប្រជាពលរដ្ឋលោកនឹងចុះជាប់បន្ទាប់ពីមូលដ្ឋាននិងរៀបចំអោយបានឲ្យមានការបញ្ចេញមតិយោបល់ថ្នាក់ដឹកនាំក្រុមប្រឹក្សាក្រុងអភិបាលក្រុងជាវាគ្មិននិងនឹងមានជាសំណួរនិងសំណូមពរពីប្រជាពលរដ្ឋផ្ទាល់និងតាមរយៈវិទ្យុជាវេទិកាសាធារណៈ។ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាជុំវិញក្រុងប៉ោយប៉ែតចាំមើលថាសដែលអភិបាលក្រុងប៉ោយប៉ែតថ្មីអាចធ្វើបានតាមការសន្យារបស់ខ្លួនដែរឬក៏យ៉ាងណា។សង្ឃឹមថានឹងមិនធ្វើឲ្យពួកគាត់ខកចិត្តដូចអតីតអភិបាលក្រុងប៉ោយប៉ែតដែលទើបផ្ទេរចេញនោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1266 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8415 នាក់
ខែនេះ :
27968 នាក់
3 ខែនេះ :
61801 នាក់
សរុប :
2512508 នាក់