ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សហគមន៍អឺរ៉ុបបាន ផ្តាច់ជំនួយដល់គណៈកម្មជាតិរៀបចំការបោះឆ្នោត ដោយសារតែរំលាយគណបក្សសង្គ្រោះជាតិ
Tue,12 December 2017 (Time 05:39 PM)
ដោយ ៖ ខេមរា (ចំនួនអ្នកអាន: 1577នាក់)


របស់ខ្លួនជូនដល់ លោកប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោត កម្ពុជា   សហគមន៍អឺរ៉ុប បាន ផ្តាច់ជំនួយក្នុងការជួយឧបត្ថម្ភ រៀបចំការបោះឆ្នោត នៅក្នុងឆ្នាំ ២០១៨ ខាងមុខ  ដោយយមើលឃើញថា ការបោះឆ្នោតសភាជាតិឆ្នាំ២០១៨ ខាងមុខ មិនដោយសេរី និងយុត្តិធម៌ ដោយសារ តែ គ្មានការចូលរួមពីគណបក្បប្រឆាំងធំបំផុត នៅកម្ពុជា ។ សហគមន៍អឺរ៉ុបបានលើក ឡើងអំពីជំនួយ ដល់គណៈកម្មការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលបានធ្វើឲ្យមានការ កែប្រែ ដើម្បីឲ្យមានការបោះឆ្នោតដោយសេរី និង យុត្តិធម៌ ដូចជាការបោះឆ្នោតជ្រើសរើសតំ ណាងរាស្ត្រ ឆ្នាំ២០១៣  និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ កាលពីថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៧ តែរាជរដ្ឋាភិបាលភិបាលកម្ពុជា បានធ្វើទុកបុកម្នេញដល់គណបក្សប្រឆាំង រហូតដល់ថ្ងៃទី ១៦ ខែ ១១ ឆ្នាំ២០១៧ បានរំលាយគណបក្សប្រឆាំងទៀត ។

ក្នុងលិខិតចំនួន ២ ទំព័រ ផ្ញើជូនលោក ស៊ិន ហុក ប្រធានគណកម្មការជាតិរៀបចំការ បោះឆ្នោត  បានចម្លងជូន លោក អូន ព័ន្ធមុន្នីរ័ត្ន លោក ហោ ណាំហុង ព្រមទាំង លោក ស ខេង ផងដែរ ។

ក្នុងស្ថានភាពនយោបាយ ដែលកំពុងតែតានតឹង គណបក្សប្រជាជនកម្ពុជា ហាក់ដូចជាបាន ទទួលជោគជ័យ លើគណបក្សសង្គ្រោះជាតិនោះ ។ គណបក្សប្រជាជនកម្ពុជា ឈ្នះដោយមិន អាចដេកលក់បានឡើយ ដោយសារតែមានចំណុចជាច្រើន ដែលមន្ត្រីគណបក្សកាន់អំណាច មួយនេះ កំពុងតែ ព្រួយបារម្ភ ក្នងការលេងល្បែងនយោបាយ ដើម្បីរំលាយគណបក្សប្រឆាំងនេះ

១. រដ្ឋាភិបាលអាមេរិក បានផ្អាកការផ្តល់ទិដ្ឋាការ ដល់មន្ត្រីក្រសួងការបរទេសខ្មែរ មិនឲ្យចូលទឹក ដីអាមេរិក ដោយសារតែមិនទទួលទណ្ឌិតខ្មែរ ជាង៥០០នាក់ នឹងត្រូវបញ្ជូនមកកម្ពុជា ។

២. អាមេរិក បានចេញជូនដំណឹង មិនផ្តល់ទិដ្ឋាការ ដល់មន្ត្រីទាំងឡាយ ដែលបានឃុបឃិត គ្នា រំលាយគណបក្សសង្គ្រោះជាតិ រំលាយរបបលទ្ធិប្រជាធិបតេយ្យ  ។

៣. សហគមន៍អឺរ៉ុប បានផ្តាច់ជំនួយដល់គណកម្មការជាតិរៀបចំការបោះឆ្នោត ។

នៅពេលខាងមុខ សហគមន៍អឺរ៉ុប និងបញ្ឈប់ការអនុគ្រោះពន្ធនាំចូល ទៅក្នុងសហគន៍អឺរ៉ុប វាយនភ័ណ្ឌ និងស្បែកជើង ដែលផលិតកម្ពុជា ពាក់កណ្តាលសម្រេចនេះ នឹងបង់ពេញ ដូចនេះ រោងចក្រត្រូវបិទទ្ធារ ព្រោះជនជាតិចិនមកវិនិយោគទុនស្រុកខ្មែរ ចង់បានចំណេញ ។

៤. មន្ត្រីព្រឹទ្ធសភាអាមេរិក អូស្ត្រាលី កំពុងតែពិនិត្យមើលលុយ មន្ត្រីធំៗគ្រាក់ៗ នៅប្រទេសកម្ពុជា ដែលយកលុយ ទៅផ្ញើបរទេសនោះ នឹងអាចត្រូវបង្កកប្រាក់។

ចំណុចទាំងអស់នេះ ដែលជាសំពាធយ៉ាងខ្លាំង មកលើរដ្ឋាភិបាលកម្ពុជា ទោះជារាជរដ្ឋាភិបាល កម្ពុជា ធ្លាប់បានលើកឡើងថា កម្ពុជាអនុវត្តច្បាប់ ក៏ដោយក៏មតិជាតិ និងអន្តរជាតិ នៅតែយល់ ឃើញថារាល់កសម្មភាព រំលាយគណបក្សប្រឆាំង និងការធ្វើទុកបុកម្នេញមកលើ សមាជិកគណ បក្សប្រឆាំង សង្គមស៊ីវិល អ្នកសារព័ត៌មាន សុទ្ធតែចេញពីគណបក្សកាន់អំណាចទាំងអស់៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
183 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7332 នាក់
ខែនេះ :
26885 នាក់
3 ខែនេះ :
60718 នាក់
សរុប :
2511425 នាក់