ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក សាន ស៊ានហូ នឹងក្លាយអភិបាលក្រុងគំរូនៅក្នុងប្រទេសកម្ពុជា
Tue,12 December 2017 (Time 06:46 PM)
ដោយ ៖ នភា (ចំនួនអ្នកអាន: 1538នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១១ ខែ ១២ ឆ្នាំ ២០១៧ លោក សាន ស៊ានហូ បានផ្លាស់ប្តូរពីអភិ បាលស្រុកអូរជ្រៅ មកជាអភិបាលក្រុងប៉ោយប៉ែត ។ ក្នុងការទទួលមុខដំណែងជាអភិបាលក្រុង ប៉ោយ​ប៉ែត ជាតំបន់ពិបាកគ្រប់គ្រងមួយនេះ លោក បានប្តេជ្ញាចិត្ត រួចជាស្រាច់ ដើម្បីកែប្រែ ក្រុង មួយនេះលែងមានធូលី ។

លោក សាន ស៊ានហូ មានធំល្មម សម្បុរសខ្មៅសក់ស្លូត ល្បាយអាចម៌ខ្លា (ស្កូវមួយៗ) មុខមាត់ ជាកូនខ្មែរ មានប្រជាប្រិយ ចូលចិត្តនិយាយអំពីហេតុផល ដោយមិនរើសអើងអ្នកមាន ឬ អ្នកក្រ ឬ អ្នកតូច ធំឡើយ ។ លោកមនុស្សចូលចិត្តនិយាយចំៗ ហើយសួរចំៗ ព្រមទាំងឆ្លើយចំៗទៀតផង  លោកមិនដែលខ្លាចទូរស័ព្ទអ្នកសារព័ត៌មានសំភាសន៍ឡើយ តែងតែផ្តល់បទសំភាសន៍ ដោយមិន ដែលខកខាន ហើយឆ្លើយនូវសំណួររបស់អ្នកសារព័ត៌មាន ដោយចំណុចដែលអ្នកសារព័ត៌មាន ចង់បានទៀតផង ។ លោក ធ្លាប់ទទួលតំណែងជាចៅសង្កាត់ប៉ោយប៉ែត ដែលមានអាណត្តិយូរ ជាងគេ ហើយលោកក៏ជាប់ងារឧកញ៉ាម្នាក់ដែរ ដែលមានស្នាដៃ ជូនជាតិក្នុងការកសាង និង អភិ វឌ្ឍន៍ ។

នៅថ្ងៃទី ១២ ខែ ១២ ឆ្នាំ២០១៧ លោក សាន ស៊ានហូ បានដឹកនាំកងកំលាំងសមត្ថកិច្ចក្នុងប៉ោយ ប៉ែត សំអាត និងអនាម័យតាមផ្លូវថ្នល់ ដោយលោក បានមានប្រសាសន៍ថាៈ ខ្ញុំទទួលបានបាច់ផ្កា ជាច្រើនដែលពួកគាត់អបអរសាទរ យើងត្រូវធ្វើអ្វីម្យ៉ាង ដែលជាទំនុកចិត្តរបស់ប្រជាពលរដ្ឋ ។ យើងប្រើប្រាស់កំលាំងសមត្ថកិច្ច ក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ កងកំលាំងប្រដាប់អាវុធគ្រប់ ប្រភេទ ប្រើប្រាស់តែថ្ងែនេះ និងថ្ងៃស្អែក បន្ទាប់ពីនេះ យើងមានក្រុមការងារធ្វើជាប្រចាំ ដោយ មានការដុសលាងសម្អាត ។ ចំណែកការចតឡានឲ្យមានសណ្តាប់ធ្នាប់ នៅពេលខាងមុខនេះ ខ្ញុំ នឹងធ្វើសេចក្តីជូនដំណឹងដល់ ប្រជាជពលរដ្ឋផ្សព្វផ្សាយឲ្យបានដឹង បើសិនហ៊ានចតឡានគ្មាន សណ្តាប់ធ្នាប់ យើងនឹងយកឡានស្ទូច យកទៅដាក់នៅកន្លែងស្នងការធ្វើការពិន័យទៅតាមច្បាប់ ។

លោក សាន ស៊ានហូ នឹងរៀបចំនៅរង្វង់មូលប៉ោយប៉ែត ឲ្យមានសោភ័ណភាព ជាទីក្រុងមិនមាន សំរាម ដែលភ្ញៀវទេសជាតិ និង អន្តរជាតិ ដែលបានឆ្លងកាត់តាមច្រកព្រំដែន ។ លោកទទួលបាន បាច់ផ្ការល្អ តែបើមនុស្សមិនល្អ ក៏មិនល្អដែរ ។ លោករៀបចំផ្លូវ ២ ខ្សែជូនប្រជាពលរដ្ឋ ដែលប្រជា ពលរដ្ឋចង់បាន ។ ឡើងកាន់ដំណែងជាអភិបាលក្រុងប៉ោយប៉ែត លោកត្រូវរៀបចំ មានៈ

១. បញ្ហាផ្លូវថ្នល់ ជូនប្រជាពលរដ្ឋ ដែលពួកគាត់ចង់បាន

២. បញ្ហាផ្លូវចិត្ត ដែលធ្លាប់កើតមានកន្លងមក ។

ចំពោះការលើកឡើងខាងលើនេះ ប្រជាពលរដ្ឋបាននិយាយថាៈ សូមឲ្យលោកអភិបាលក្រុង ប៉ោយប៉ែត កុំឲ្យធ្វើតែមួយភ្លែតឈប់ ហើយទុកចោលបណ្តែតបណ្តោយឲ្យ ក្រុងប៉ោយប៉ែត ជាទីក្រុងសំរាម ទីក្រុងចំណត ឡាន និងទីក្រុងគោ ។ ដូចលោកអភិបាលក្រុងមុន ដែលគេហៅ ថា បុរសខ្ពើមដី មិនដែលបានមើលឃើញសំរាម និងធូលីដីឡើយ ។ ដោយសារតែអភិបាលក្រុង មុន លោកមានជំនួយការ ឬ ទីប្រឹក្សាពិសេស មានលោក ខាត់ ធា និង លោក សុខ ពេញណន ព្រមទាំងមានមនុស្សជំនិតៗផ្សេងទៀត បានសន្យាខ្យល់ជាមួយប្រជាពលរដ្ឋ ដែលនាំឲ្យមានការ បាត់ជំនឿលើអាជ្ញាធរ ។ បើលោកអភិបាលក្រុងប៉ោយប៉ែត ចង់បានភាពរីកចំរើន អភិវឌ្ឍន៍ ចំគោលដៅ សូមកុំជឿមន្ត្រីគ្រាប់ល្ពៅ សល់ពីលោក ម៉េនជ្រួន ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
451 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7600 នាក់
ខែនេះ :
27153 នាក់
3 ខែនេះ :
60986 នាក់
សរុប :
2511693 នាក់