ពិធីប្រកាសតួនាទីភារកិច្ច និងមុខតំណែងអភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ!
បន្ទាយមានជ័យ៖លោកហ៊ឹលរ៉ាយ៉ាអនុប្រធានការិយាល័យ មន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសតែងតាំងជាអភិបាលក្រុងសិរីសោភ័ណ ជំនួស លោក វ៉ៃ កេងលី អភិបាលក្រុងចាស់ ដែលត្រូវផ្លាស់ឲ្យទៅបំពេញភារកិច្ចថ្មីនៅសាលាខេត្តបន្ទាយមានជ័យ។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ០៩រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន បវរ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅក្នុងបរិវេនសាលាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវនិងមន្រ្តីរាជការជុំវិញខេត្តជាច្រើនរូបផងដែរ។
នាឱកាសនោះដែរលោកអភិបាលក្រុងសិរីសោភ័ណដែលទើបឡើងកាន់តំណែងក៏បានធ្វើការប្តេជ្ញាចិត្តថានឹងបំពេញនូវតួនាទីភាកិច្ចថ្មីនេះឲបានល្អដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕