លោកឃូពៅត្រូវបានតែងតាំងជាអភិបាលស្រុកប្រះនេត្រព្រះ
បន្ទាយមានជ័យ:បន្ទាប់ពីលោកលីសុវណ្ណរិទ្ធអតីតអភិបាលស្រុកព្រះនេត្រព្រះបានផ្ទេរតំណែងទៅស្រុកអូរជ្រៅលោកឃូពៅអតីតអភិបាលស្រុកស្វាយចេកតែងតាំងជាអភិបាលស្រុកព្រះនេត្រព្រះជំនួស។ដែលពិធីនេះបានប្រារព្ធឡើងនៅរសៀល ថ្ងៃទី12 ខែ ធ្នូឆ្នាំ 2017នៅក្នុងបរិវេណសាលាស្រុកព្រះនេត្យព្រះក្រោមអធិបតីភាពឯកឧត្តមលីសារីអភិបាលរងខេត្តបន្ទាយមានជ័យជំនួសមុខឱ្យលោកសួនបវរអភិបាលខេត្តបន្ទាយមានជ័យ។ដោយមានការចូលរួមឯកឧត្តមលោកជំទាវជាអភិបាលរងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធជុំវិញខេត្តផងដែរ។
ក្រោយពីទទួលបានតំណែងថ្មីលោកឃូពៅបានប្តេជ្ញាអនុវត្ត គោលការណ៍ដឹកនាំ ចង្អុលបញ្ហាញ របស់ក្រសួងមហាផ្ទៃ ដើម្បីពង្រឹង ការគ្រប់គ្រង ដឹកនាំ បំពេញភារកិច្ច ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គុណភាពនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ។
និងបន្ត កិច្ចសហការ ស្អិតល្មួត ជាមួយបណ្តាមន្ទីអង្គភាព ជុំវិញខេត្ត វិស័យឯកជនដៃគូ អភិវឌ្ឃន៏នានា
ជំរុញការអភិវឌ្ឍ មូលដ្ឋានភូមិឃុំឱ្យមានការរីកចម្រើនឈានឡើង។
ជាចុងក្រោយ ឯកឧត្តមលីសារី ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់លោកឃូពៅដែលទើបត្រូវបានតែងតាំងជាអភិបាលស្រុកព្រះនេត្រព្រះថ្មីនេះត្រូវចេះសាមគ្គីភាពផ្ទៃក្នុងនិងខិតខំបម្រើប្រជាពលរដ្ឋអោយបានល្អ ។និងត្រូវធ្វើជាមន្ត្រីល្អ ។ដោយអនុវតន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុនសែនថាត្រូវងូតទឹកឆ្លុះកញ្ចក់ និងដុសក្អែលផង៕