ពីធីប្រកាស់តែងតាំងអភិបាលនិងអភិបាលរងស្រុកមង្គលបូរី!
បន្ទាយមានជ័យ:លោក រ័ត្នដាសុីណង់អតីត ជាអភិបាលរងស្រុកមង្គលបុរីត្រូវបានតែងតាំងជាអភិបាលនៃគណៈស្រុកមង្គលបូរីចំណែកលោក វាតវិរៈ អតីតអភិបាលរងស្រុកព្រះនេត្រព្រះត្រូវបានប្រកាសផ្ទេរភារកិច្ចជាអភិបាលរងស្រុក មង្គលបូរីផងដែរ។
ដែលពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧នៅសាល ប្រជុំនៃសាលាស្រុក មង្គលបូរី ក្រោមអធិបតីភាពឯកឧត្តមឈើយចាន់ណាជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួនបវរ អភិបាលខេត្តបន្ទាយមានជ័យ។ដោ
យមានការចូលរួមពី ឯកឧត្តមលោកជំទាវ ជាអភិបាលរងនិងមន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ។
ក្រោយពីទទួលបានតំណែងថ្មី លោករ័ត្នដាស៉ីណង់បានប្តេជ្ញា អនុវត្ត គោលការណ៍ដឹកនាំ ចង្អុលបញ្ហាញ របស់ក្រសួងមហាផ្ទៃ ដើម្បីពង្រឹង ការគ្រប់គ្រង ដឹកនាំ បំពេញភារកិច្ច ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គុណភាពនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ។
និងបន្ត កិច្ចសហការ ស្អិតល្មួត ជាមួយបណ្តាមន្ទីអង្គភាព ជុំវិញខេត្ត វិស័យឯកជនដៃគូ អភិវឌ្ឃន៏នានា
ជំរុញការអភិវឌ្ឍន៍ មូលដ្ឋានភូមិឃុំឱ្យមានការរីកចម្រើនឈានឡើងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
ទោះជាយ៉ាងណាឯកឧត្តមឈើយចាន់ណាបានមានប្រសាសន៍ផ្ដាំផ្ញើរអភិបាលអភិបាលរងស្រុកមង្គលបុរីដែលទើបទទួលតំណែងថ្មីនៅថ្ងៃនេះត្រូវយកចិត្តទុកដាក់ធ្វើការបំរើប្រជាពលរដ្ឋអោយបានល្អ។ត្រូវធ្វើជាមន្ត្រីល្អបម្រើសេវារដ្ឋបាលដល់ប្រជាពលរដ្ឋទាន់ចិត្តទាន់ចិត្តមិនត្រូវយកលើសតម្លៃសេវាដែលជាអំពើពុករលួយ។ដោយអនុវត្តតាមបទបញ្ជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា(ងូតទឹកឆ្លុះកញ្ចក់និងដុសក្អែលផង)៕