ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រទេសចិន មិនមែនជាសមាជិកសន្ធិសញ្ញា គោរពសិទ្ធិមនុស្សទេ !
Fri,01 December 2017 (Time 09:41 AM)
ដោយ ៖ វិទូ (ចំនួនអ្នកអាន: 1806នាក់)


ភ្នំពេញៈ កម្ពុជាកំពុងតែងាកទៅរកប្រទេសមហាយក្សចិន ជាប្រទេសកម្មុយនីស្ត ដ៏វ័យចំណាស់ មួយនេះ ហើយជាមិត្តជិតស្និទ្ធិជាមួយអតីតៈព្រះបាទនរោត្តមបរមកោដ្ឋ ទៀតផង ។ រាជរដ្ឋាភិ បាលកម្ពុជា បានងាកពីប្លុកសេរីបន្តិចម្តងៗ ហើយងាកទៅរករប្លុកកុម្មុយនីស្ត ។ ប្លុកកុម្មុយនីស្ត របស់មហាយក្សចិនមួយនេះ មិនមែនជាប្រទេសមួយដែលគោរពសិទ្ធិមនុស្សនោះទេ ដោយសារ សន្ធិសញ្ញា កិតិកាសញ្ញា ព្រមទាំងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ប្រទេសមួយនេះ មិនបានចុះហត្ថលេខីទទួលយកទេ ដូចនេះប្រទេសមួយនេះ មិនមែនជាសមាជិកប្រទេសហត្ថ លេខី ទទួលយកការគោរពសិទ្ធិមនុស្សនោះទេ ។

ប្រព័ន្ធ​ឃោសនា​របស់​លោក​ហ៊ុន សែន បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ថា បក្ស​កុម្មុយនិស្ត​ចិន បាន​ប្រកាស​យ៉ាង​មហោឡារិក​ថា នឹង​ធ្វើជា​បង្អែក​ដ៏​រឹងមាំ​របស់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដឹកនាំ​ប្រទេស​ប្រកបដោយ​សុខ​សន្តិភាព និង​ទទួល​បាន​កាន់តែ​អភិវឌ្ឍ​រីកចម្រើន​ថែមទៀត។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ស្រស់ស្រូប​អាហារ​ពេល​ល្ងាច​រវាង​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនិស្ត​ចិន លោក សុង ថាវ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។ការប្រកាស​គាំទ្រ​របស់​ចិន​នៅ​ពេល​នេះ គឺ​បន្ទាប់ពី​អង្គការ​ជាតិ អន្តរជាតិ និង​ប្រទេស​លោក​សេរី ជាច្រើន ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ព្រមាន​ដាក់ទណ្ឌកម្ម​ជា​បន្តបន្ទាប់ ក្រោយពី​ចាប់ខ្លួន​លោក កឹម សុខា ហើយ​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា បិទ​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​វិទ្យុ​ឯករាជ្យ​ជាដើម ដែល​គេ​យល់ថា កម្ពុជា​កំពុង​ដើរ​ឆ្ងាយ​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ។

លោក​បណ្ឌិត មាស នី បានឆ្លើយឆ្លងជាមួយវិទ្យុបរទេសមួយ ដោយមើល​ឃើញ​ថា ទំនាក់ទំនង​កម្ពុជា​-​ចិន​បច្ចុប្បន្ន​នេះ មាន​ផល​ប៉ះពាល់​ពីរ អាច​កើតឡើង គឺ​ទី​១ ប្រសិនបើ​ចិន ផ្ដល់​ការ​គាំទ្រ​ច្រើន ហើយ​ការដឹកនាំ របស់​រដ្ឋាភិបាល​ខ្មែរ មិនបាន​ផ្ដល់​ផលប្រយោជន៍​ឲ្យ​គេ​ទៅវិញ​ទេ ដូច្នេះ​នាំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ផ្សេងៗ ដូច​នៅ​ប្រទេស​ហ្ស៊ីមបាវ៉េ (Zimbabwe) ដែរ ដែល​ចិន​ធ្លាប់​ជួយ​គាំទ្រ។ ចំណែក​ទី​២ ទំនាក់ទំនង​នេះ ក៏​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ដែរ ហើយ​រដ្ឋាភិបាល នឹង​បាត់បង់​ប្រជាប្រិយភាព​កាន់​តែ​ខ្លាំង៖ «ការ​ទទួល​បាន​ការ​គាំទ្រ​ពី​ចិន​នេះ ខ្ញុំ​មិន​ហ៊ាន​ប្រើ​ពាក្យ​ថា អ្នក​ណា​ក្បត់​អ្នក​ណា​នោះ​ទេ ប៉ុន្តែ​ជា​ភស្តុតាង​ជាក់ស្ដែង កាល​ពី​ទំនាក់ទំនង​សម្តេចតា​ជាមួយ​ចិន ក្នុង​ទសវត្ស​៦០ ទី​បំផុត​ប្រទេស​យើង​បាន​ក្លាយ​ជា​មាន​វិបត្តិ​ទំនាស់​ផ្ទៃក្នុង​របស់​ខ្លួន​ឯង​កាន់​តែ​ធំ​ទៅៗ ដោយសារ​តែ​ការ​ជួយ​របស់​ចិន​នេះ គឺ​មិន​សូវ​ជួយ​ប្រទេស​តូច​ក្រីក្រ​ដូច​យើង​នេះ មាន​ឯកភាព​ជាតិ​ទេ គឺ​ច្រើន​តែ​អ្នក​ណា​ដែល​មាន​កម្លាំង អ្នក​ណា​ដែល​មាន​អំណាច គឺ​ចិន​ជួយ​គាំទ្រ​ ប៉ុន្តែ​អ្នក​ដែល​ទន់​ខ្សោយ​គឺ​ចិន មិន​សូវ​យក​ចិត្ត​គិត​ខ្វល់​ឡើយ ដូច្នេះ​ហើយ​នាំ​អោយ​សង្គម​នោះ​កាន់​តែ​បែកបាក់​គ្នា​កាន់​តែ​ធំ​ទៅៗ»។

ប្រទេសមហាយក្សចិនមួយនេះ ប្រជាពលរដ្ឋកម្ពុជាធ្លាប់បានឆ្លងកាត់នូវទង្វើ និងបទពិសោធន៍ ដែលមានកន្លងមក ដូចជាៈ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ  បង្កបង្កើនផលស្រូវក្នុង ១ ហិកតា ៣ តោន តែកសិផលទាំងអស់នោះ អ្នកទទួលផល គឺចិន ចំណែកប្រជាពលរដ្ឋខ្មែរអត់បាយស្លាប់។  ក្នុងសម័យបច្ចុប្បន្ននេះ មានក្រុមហ៊ុនចិន ជាច្រើនមកធ្វើវិនិយោគទុននៅប្រទេសកម្ពុជា ដូចក្នុង ខេត្តកំពង់ឆ្នាំង ពោធិសាត់ ព្រៃឈើដែលទំហំ ជាង៣៣ម៉ឺនហិកតា ត្រូវកាប់បំផ្លាញ យកដីដាំដំ ឡូងមី  នៅខេត្តខ្លះរុករករ៉ែ មានរ៉ែមាស ធ្យូងថ្ម រ៉ែដែក .....  ក្នុងនោះដែរក្រុមហ៊ុនជាតិអភិវឌ្ឍន៍ នៅក្នុងស្រុកថ្មពួក ជាប់ជើងភ្នំដងរ៉ែក ទំហំ ៦០០០ ហិកតា បានជួលបន្តឲ្យចិន ហើយក៏មានខ្មែរ មួយចំនួនជាប់គុក ដោយសារតែបើកបរគោយន្តតាមផ្លូវ ចំការដំឡូងនេះដែរ ។ ដីនៅជាប់ជើងភ្នំ ដងរ៉ែកនេះ ជាប់ពាក់ព័ន្ធមន្ត្រីកំពូលរបស់ គណបក្សប្រជាជនកម្ពុជាកំពុងតែពង្រឹងបក្ស សព្វថ្ងៃនេះ

ប្រទេសមហាក្សចិនមួយនេះ មិនបានជួយអ្វីដល់កម្ពុជាឡើយ គ្រាន់តែរោងចក្រវាយនភ័ណ្ឌ កាត់ដែរ និងរោងចក្រស្បែកជើង បានរកចំណូល ក្នុង ១ ឆ្នាំ រហូត៧០០ពាន់លានដុល្លារ សហរដ្ឋ អាមេរិក ថាតើផលចំណេញចូលរដ្ឋបានប៉ុន្មានដែរ ?

ប្រទេសកម្ពុជា ជាប្រទេសអនុវត្តតាមរបបកុម្មុយនីស្តរាប់ពាន់ឆ្នាំមកហើយ អ្នកធ្វើធំ ត្រូវការបញ្ជា ត្រូវការទៅណាមកណាឲ្យគេគោរព មិនត្រូវការទៅគោរពគេទេ ព្រោះសន្តាន និងចរិកពីមុនមក។ កាលពីឆ្នាំ១៩៩៣ ប្រទេសកម្ពុជាទទួលរបបលទ្ធិប្រជាធិបតេយ្យសេរីពហុកបក្ស អស់រយៈពេល ជិត ៣០ ឆ្នាំនេះ មន្ត្រីនៅក្នុងជួយរដ្ឋាភិបាល បត់បែនសឹងតែមិនទាន់ពី សមមិត្ត ទៅជាលោក. លោកស្រី ឯកឧត្តម លោក ជំទាវនោះ ។ មួយវិញទៀតមន្ត្រីធំៗពិបាកឱនលំទោន ដើរសុំសន្លឹក ឆ្នោតពីរាស្ត្រណាស់ ។ នេះមិនខុសពីលោក ប្រាក់ សុខុន បានចូលរួមប្រជុំជាមួយអង្គការសហ ប្រជាជាតិ ដែលលោក ថ្លៃសុន្ទរកថា ជាភាសារបារាំងថាៈ រាជរដ្ឋាភិបាលរងគ្រោះដោយប្រទេស លោកខាងលិច ដែលធ្វើឲ្យកម្ពុជាជួបការលំបាកជាង ២៥ ឆ្នាំកន្លងមកហើយ ។ កម្ពុជាជាប្រទេស សមាជិកហត្ថលេខីគោរពសិទ្ធិមនុស្ស ថាតើកម្ពុជា ជាកូនកាត់អាមេរិក ឬ ជាកូនកាត់ចិន?៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
82 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7231 នាក់
ខែនេះ :
26784 នាក់
3 ខែនេះ :
60617 នាក់
សរុប :
2511324 នាក់