ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រថយន្តបុកគល់ឈើនៅស្រះកែវ ស្លាប់ និងរបួស ពលករខ្មែរ៥នាក់!
Thu,14 December 2017 (Time 10:50 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 939នាក់)


 
ប្រទេសថៃ៖ពលករខ្មែរចំនួន៣នាក់ក្នុងចំណោម៦នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈដែលពួកគេទាំងអស់គ្នាបានធ្វើដំណើរពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃទៅកាន់ទីក្រុងបាងកកហើយដោយសាររថយន្តបើក បរល្បឿនលឿនពេកករេចង្កូតធ្លាក់ចេញពីផ្លូវទៅ បុកគល់ឈើ នៅខេត្តស្រះកែវ ។ 
 
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩ និង ៥០នាទី ព្រឹកថ្ងៃទី១៤ ខែធ្នូឆ្នាំ២០១៧ ត្រង់ចំណុចក្បែមង្គលម៉ៃថៃ ស្ថិតក្នុងឃុំឆងកុំ  ស្រុកវឌ្ឍនានគរ  ខេត្តស្រះកែវប្រទេសថៃ ដែលបង្កឡើងដោយខ្លួនឯងគឺរថយន្តម៉ាកនីសាន់ព៌ណខ្មៅ ដែលបើកបរដោយជនជាតិថៃ ក្នុងទិសដៅឆ្ពោះទៅកាន់ទីក្រុងបាងកក ព្រមទាំងមានដឹកពលករខ្មែរចំនួន៥នាក់ផង ។
តាមរបាយការសមត្ថកិច្ច ក្រុមតម្រួតថៃបានអោយដឹងថា នៅមុនពេលកើតហេតុគឺគេសង្គេតឃើញរថយន្តមួយគ្រឿងខាងលើ បានបើកបរដោយប្រើប្រាស់ល្បឿនយ៉ាងលឿនលុះដល់ត្រង់ចំណុចកើតហេតុខាងលើ  ក៏ស្ទើរតែបាត់បង់ភាពជាម្ចាស់ការ ហើយក៏បានរេចង្កូតធ្លាក់ចេញពីផ្លូវ ទៅបុកគល់ឈើមួយដើមយ៉ាងពេញទំហឹង  បណ្តាលអោយក្បាលរថយន្តរួញស្ទើរទាំងស្រុង ។
ភ្លាមៗនោះដែរ សមត្ថកិច្ចថៃបានចុះដល់ចំណុចកើតហេតុ ព្រមទាំងបានទាញយកជនរងគ្រោះទាំងអស់ចេញពីតួរថយន្ត  ផ្ទុយទៅវិញគឺយកបានតែប្រុសម្នាក់ 
( អ្នកបើកបរថៃ )និងនារីពីរនាក់  ដែលជាពលករខ្មែរ តែប៉ុណ្ណោះ  ដោយឡែកពលករខ្មែរចំនួន៣នាក់ទៀត
ដែលសុទ្ធតែប្រុសៗ ត្រូវបានជាប់ក្នុងតួរថយន្ត ដែលចាំបាច់ត្រូវធ្វើការវះកាត់ទ្រុងរថយន្តដើម្បីទាញយកសព ។
ជារួមគឺពលករខ្មែរស្លាប់៣នាក់  និងរបួសធ្ងន់២នាក់  ដោយឡែកជនជាតិថៃរបួសម្នាក់គឺបច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យស្រុកវឌ្ឍនានគរហើយ រីឯសពក៏កំពុងស្រាវជ្រាវរកសាវតាដើម្បីបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញដែរ ដោយសារតែបច្ចុប្បន្ននៅមិនទាន់ដឹងថា  ពួកគេរស់នៅក្នុងខេត្តណានោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1350 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8499 នាក់
ខែនេះ :
28052 នាក់
3 ខែនេះ :
61885 នាក់
សរុប :
2512592 នាក់