ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អគ្គីភ័យ​ឆាបឆេះ​ស្ថានីយ៍ប្រេងឥន្ធនៈតេលានៅ​ស្រុក​ក្រឡាញ់​រង​ការ​ខូចខាត​មួយ​ចំនួន​!
Thu,14 December 2017 (Time 11:30 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 958នាក់)


ខេត្តសៀមរាប៖ផ្ទុះកំប៉ុងហ្គាសខាងក្រោយស្ថានីយ៍ប្រេងឥន្ធនៈតេលាស្រុកក្រឡាញ់បង្ករការភ្ញាក់ផ្អើលទាំងព្រឹក ខូចខាត​ សំភារះ ប្រហែល ៧០ %តែសំណាង​ល្អ​អជ្ញាធរ​និង​ប្រជាពលរដ្ឋ​នាំគ្នា​ជួយ​ទាន់​ពេល​វេលាទើបមិនមានបង្ករគ្រោះថ្នាក់ដល់ជីវិត្តមនុស្សឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​១០​និង​០០​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ​ទី​១៤​ខែ​ធ្នូ ឆ្នាំ​២០១៧នៅចំណុច ខាង​ត្បូង​ដង​ផ្លូវ​ជាតិ​លេខ​៦​A​ភូមិ​ត្រពាំង​ច្រាំង ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់​ខេត្ត​សៀមរាប។
ប្រភពបានឲ្យដឹងថាដេប៉ូ​តេលា ដែល​ការ​ខូចខាត​ដោយ​អគ្គីភ័យ​នោះ​មាន​យីហោ រិន ធារុង  ស្ថិត​នៅ​ ដែល​មាន​ម្ចាស់​ឈ្មោះ រិន ធារុង ភេទ​ប្រុស​អាយុ ៣៧ ឆ្នាំ​បាន​រង​របួស​ស្រាល​ផង​ដែរ​ក្នុង​ហេតុ​ការណ៍​នេះ ។
នៅមុនពេលកើតហេតុ គេ​ឃើញ​មាន​ផ្សែង​ពណ៌​ខ្មៅ​តិច​ៗ​ស្មាន​តែ​មាន​អ្នក​ដុត​សម្រាម ​អី​នៅ​ខាង​ក្រោយ​តែ​មួយ​សន្ទុះ​ភ្លាម​ៗ​នោះ​ស្រាប់​តែ​ផ្សែង​ហោះ​ឡើង​ខ្មួលខ្មាញ់​ចេញ​ពីស្ថានីយ៍​ខាង​ក្រោយ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ជិត​ខាង​និង​កូន​ចៅដែល​​កំពុង​លក់​ដូរ​ប្រេង​សាំង​ខាង​មុខ​រួម​ទាំង​សមត្ថកិច្ច​ផ្អើល​ចុះ​ជួយ​អន្តរាគមន៌ ។​
បើតាម​លោក​វរះសេនីយ៍ឯក ជី បេងជន អធិការ​នគរបាល​ស្រុក បាន​ឲ្យ​ដឹង​ថា​ក្នុងការជួយសង្គ្រោះនេះ
សមត្ថកិច្ចបាន ប្រើប្រាស់រថយន្ដ​ពន្លត់​អគ្គីភ័យ​ស្នងការ​រដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ចំនួន ៣ គ្រឿង​និង​រថយន្ដ​រថយន្ដ​ពន្លត់​អគ្គីភ័យ​អធិការ​រដ្ឋាន​នគរបាល​ស្រុក​ពួួក​ចំនួន​១​គ្រឿង​សរុប​៤​គ្រឿង ដើម្បី អន្តរាគមន៍ទើបអាចក្រប់គ្រងសភាពការណ៍បានដោយ​ឡែក​សំភារះមួយចំនួន​រង​ការ​ខូចខាត​ប្រហែល ៧០ % នៃទ្រព្យសម្បត្តិ​ទាំង​មូល ។ 
ទោះជាយ៉ាងណាអធិការ​នគរបាល​ស្រុក​ក្រឡាញ់ លោក​វរះសេនីយ៍ឯក ជី បេង​ជន បាន​បញ្ជាក់​ថា​មូល​ហេតុ​ដែល​បណ្ដាល​អោយ​ឆេះ​នោះ​គឺ​បណ្ដាល​មក​ពីរ​ផ្ទុះកំប៉ុងហ្គាសខាងក្រោយស្ថានីយ៍។តែសំណាងល្អក្នុង​ហេតុ​ការណ៍​ខាង​លើ​នេះ​មិន​មាន​អ្នក​ណា​ម្នាក់​រង​របួស​ធ្ងន់​នោះ​ឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
921 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8070 នាក់
ខែនេះ :
27623 នាក់
3 ខែនេះ :
61456 នាក់
សរុប :
2512163 នាក់