ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អ្នកខេត្តបន្ទាយមានជ័យល្បីយានដ្ឋាន វ៉ានថី កោរមិនដាក់ទឹក!
Thu,14 December 2017 (Time 11:31 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1129នាក់)


បន្ទាយមានជ័យ:យានដ្ឋានជួសជុលរថយន្តដែលមានយីហោវ៉ានថីកំពុងល្បីខ្លាំងខាងកោរមិនដាក់ទឹកមានអតិថិជនជាច្រើនដែលបានចូលកន្លែងនោះហើយលាន់មាត់គ្រប់គ្នាកុំថាឡើយប្រជាពលរដ្ឋធម្មតាមន្ត្រីរាជការក៏មិនលើកលែងដែរគឺកោរមិនរើសមុខតែម្ដង..។
កាលពីពេលថ្មីៗនេះលោកអួងសុផារីហៅឧត្តមដែលជាប្រធានវិទ្យុ103.5មេហ្គាហឺតប្រចាំខេត្តបន្ទាយមានជ័យ។ដែលបានយករថយន្តរបស់លោកទៅជួសជុលនៅយានដ្ឋានយីហោវ៉ានថីដែលមានទីតាំងផ្លូវភ្លោះស្ថិតនៅភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ក៏បានភ្លក់ជាតិដែលត្រូវបានយានដ្ឋានខាងលើនេះកោរឡើងងងឹតមុខឈឹងផងដែរ។នេះបើយោងតាមគណនេយ្យfacebookរបស់លោកពូម៉ៅដែលបានបង្ហោះដោយបានបង្ហាញនូវការហួសចិត្តយ៉ាងដូច្នេះថា: សុំខ្លាចហើយជាង ដូរម្ដងអស់ជាង 2លានរៀល ស្មើនឹងប្រាក់ខែរបស់ខ្ញុំ 3ខែ  ។  សង្ស័យគេគិតថាឯងនេះអ្នកមានហើយមើលទៅ បានគេកោរ មិនដាក់ទឹក។ស្បត់ឈប់ចូលរហូត ព្រោះអាច ក្រ ដោយសារធ្វើឡាន។ក្នុងនោះក៏មានអ្នក commentបញ្ចេញមតិជាច្រើនថាកន្លងមកពួកគាត់ក៏ធ្លាប់រងគ្រោះដល់បានយករថយន្តទៅជួសជុលកន្លែងនោះផងដែរអ្នកខ្លះបញ្ចេញមតិថាធ្វើម៉េចបើយករថយន្តទៅជួសជុលប៉ះចំកន្លែងល្បីបែបនេះឡានតំលៃ3000ដុល្លាធ្វើតែដប់ដងលើសថ្លៃរថយន្តទៅទៀត។ដោយឡែកគណនីfacebookមួយទៀតដែលមានឈ្មោះថាrithymeasដែលគេស្គាល់ថាជាអធិការស្រុកព្រះនេត្យព្រះនោះបញ្ចេញមតិដោយត្អូញថ្ងូថារកលុយណាសងជាងបើធ្វើតែជើងក្រោម380  $ ។
តែអ្វីដែលធ្វើឲ្យហួសចិត្តតែហួសចិត្តនោះគឺក្រោយពីលោកពូម៉ៅ បានបង្ហោះfacebook នោះ ស្រាប់តែfacebookឈ្មោះ Van Theyដែលមានដាក់logoកងរាជអាវុធហត្ថផងបានប្រើភាសាគំរាមថាបង្ហើ៍បង្កាច់បង្ខូចឈ្មោះលោកឯងតើលោកឯងមានអារម្មណឈឺចាប់អត់..ប្រយ័ត្នខ្លួនទៅបើខ្លាំងមកនិយាយតទល់នឹងខ្ញុំទៅអោយដឹងរឿងកុំមកបង្ខូចគេក្នុងfacebookប្រយ័ត្នមានរឿងតិចមិនបានប្រាប់។ទោះជាយ៉ាងណាជុំវិញបញ្ហាខាងលើនេះលោក លោកអួងសុផារីហៅឧត្តមម្ចាស់ account facebookលោកពូម៉ៅបានដាក់បណ្ដឹងសាទុក្ខនិងសូមសំណូមពរដល់លោកឧត្តមសេនីយ៍ទោអាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យ។និងឯកឧត្តមកែគឹមយ៉ានឧបនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍ចំពោះរឿងនេះផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
241 នាក់
ម្សិលមិញ :
441 នាក់
សប្តាហ៍នេះ :
4620 នាក់
ខែនេះ :
24558 នាក់
3 ខែនេះ :
61473 នាក់
សរុប :
2353113 នាក់