ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ផលិតផលគ្មានស្តង់ដារជាង៩០តោននៅក្នុងសិប្បកម្ម «ភ្នំមាស» ត្រូវបានកម្លាំងប្រតិបត្តិការពិសេស បង្ក្រាប!
Thu,14 December 2017 (Time 12:10 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 1072នាក់)


 
 
(បន្ទាយមានជ័យ)៖កម្លាំងប្រតិបត្តិការពិសេគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមបានបង្ក្រាបទីតាំងសិប្បកម្មមួយកន្លែងយីហោ«សិប្បកម្មភ្នំមាស»ស្ថិតនៅភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ដោយរឹបអូសទឹកត្រីទឹកម្ទេសទឹកសៀងទឹកខ្មេះទឹកក្បុងទឹកស៊ីអ៉ីវផលិតគ្មានស្តង់ដារសរុបជាង៩០តោន ប្រយោជន៍ការពារសុខមាលភាពប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេសក៏ដូចជាភ្ញៀវទេសចរអ្នកវិនិយោគបរទេសផង។
 
ប្រតិបត្តិការនេះធ្វើឡើងនាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា និងលោកឧត្តមសេនីយ៍ទូចគង្គាប្រធានអនុប្រធានក្រុមប្រតិបត្តិការពិសេសនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមនិងសម្របសម្រួលដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងសិប្បកម្មយីហោ «សិប្បកម្មភ្នំមាស» មានម្ចាស់ឈ្មោះ សុខ លាង អាយុ៥៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១០១ ក្រុមទី៥ ភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានបន្តថា ទីតាំងសិប្បកម្មភ្នំមាស កន្លងទៅក៏ដូចករណីបង្ក្រាបជាក់ស្តែងគឺម្ចាស់ទីតាំងបានផលិតទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកស៊ីអ៊ីវ ក្នុងមួយថ្ងៃមានប្រមាណពី ១៥,០០០ដបទៅ២០,០០០ដបសម្រាប់ចែកចាយក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប និងពិនិត្យជាបឋមឃើញថាផលិតខុសស្តង់ដារប្រើប្រាស់សញ្ញាISCក្លែងក្លាយការវេចខ្ចប់ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ មិនបានចុះបញ្ជីផលិតផល (ចបផ) និងលើកស្លាកយីហោសិប្បកម្មមិនបានតាមការកំណត់របស់ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រនិងសិប្បកម្ម។ ម្ចាស់ទីតាំងនេះបានយកដបស្រាបៀរ Heineken ធ្វើជាការវេចខ្ចប់ទឹកក្បុងមើលទៅមិនគួរឲ្យប្រជាជនមានទំនុកចិត្តក្នុងការជាវទៅបរិភោគឡើយ។
ពាក់ព័ន្ធករណីផលិតផលខុសច្បាប់គ្មានស្តង់ដារប្រើសារធាតុគីមីនេះ ខាងកម្លាំងប្រតិបត្តិការពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានអំពាវនាដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នមុននិងបរិភោគខណៈមានជនទុច្ចរិតក៏ដូចជាម្ចាស់សិប្បកម្មខ្លះរកស៊ីប្រណាំងប្រជែងពាណិជ្ជកម្មភាពដោយគ្មានភាពស្មោះត្រង់ បានលួចផលិតគ្រឿងឧបភោគ-បរិភោគក្លែងក្លាយប្រើសារធាតុគីមីបណ្តាលឲ្យប៉ះពាល់សុខភាពនិងមេត្តាជួយផ្តល់ដំណឹងប្រសិនបានជួបប្រទះឬដឹងថាមានទីតាំងសិប្បកម្មផលិតគ្រឿងឧបភោគបរិភោគក្លែងក្លាយនេះជាដើមដើម្បីបង្ក្រាបប្រយោជន៍ការពារសុខមាលភាពប្រជាជនក្នុងក្របខណ្ឌទូទាំងប្រទេសក៏ដូចជាភ្ញៀវទេសចរអ្នកវិនិយោគបរទេសផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1343 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8492 នាក់
ខែនេះ :
28045 នាក់
3 ខែនេះ :
61878 នាក់
សរុប :
2512585 នាក់