ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ដំណើរការស្រួចស្រាវ ការបញ្ឈប់អនុគ្រោះពន្ធនាំចូលសហគមន៍អឺរ៉ុប
Thu,14 December 2017 (Time 05:57 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1592នាក់)


កាលពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០១៧ សភាពាណិជ្ជកម្ម សហគមន៍អឺរ៉ុប ចេញសេចក្តីថ្លៃងការអំពីការព្យួរការនាំចេញទំនិញវាយនភ័ណ្ឌ នឹងស្បែកជើង ដែលមានរោងចក្រជាង១០០០ រោង ចក្រ នៅកម្ពុជា បញ្ឈប់ចូលសហគមន៍អឺរ៉ុប ដោយបានចោទប្រកាន់មកលើរដ្ឋាភិបាលកម្ពុជា ថា" មិនគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ " ចាប់គណបក្សប្រឆាំងដាក់ពន្ធនាគារ តាមទំនើងចិត្ត ។ សេចក្ដីសម្រេចថ្មីមួយរបស់សភាអឺរ៉ុបនេះ បានស្នើអោយមានការព្យួរប្រព័ន្ធអនុគ្រោះ និងការដាក់បម្រាមលើទិដ្ឋកា និងបង្កកទ្រព្យសម្បត្រិចំពោះបុគ្គលទាំងឡាយណាដែលបាន ជាប់ពាក់ព័ន្ធនឹងការរំលាយសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា។ សេចក្តីសម្រេចនេះ សង្កត់ធ្ងន់ ដោយស្វាគមន៍ការសម្រេចព្យួរជំនួយរបស់សហគមន៍ អឺរ៉ុបដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ។ គោរពសិទ្ធិពលរដ្ឋកម្ពុជាក្នុងការ បោះឆ្នោតជ្រើសរើស និងសិទ្ធិរបស់តំណាងជាប់ឆ្នោត ហើយនិងធានាពហុនិយម និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ។សភាអឺរ៉ុបក៏បានរំលឹករដ្ឋាភិបាលនៃប្រទេសកម្ពុជាថា ឱ្យគោរព និងអនុវត្តកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ខ្លួនទាក់ទិននឹងគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាគ្រឹះ ដែលជាធាតុផ្សំយ៉ាងសំ​ខា​ន់ ស​ម្រាប់កិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយសហគមន៍អឹរ៉ុប។ ជាងនេះទៀត សេចក្ដីសម្រេចនេះ ក៏បានបញ្ជាក់ពីការដាក់លក្ខណ្ឌ ជាចាំបាច់ឲ្យមានការគោរពសិទ្ធិមនុស្ស ដែលជាលក្ខខណ្ឌសម្រាប់ការផ្តល់ប្រព័ន្ធអនុគ្រោះ (EBA)។ សភាអឺរ៉ុបថា បើសិនរដ្ឋាភិបាលកម្ពុជាកំពុងរំលោភកាតព្វកិច្ចរបស់ខ្លួននៅក្នុងប្បញ្ញត្តិ EBA ការអនុគ្រោះពន្ធនាំចូលទីផ្សារអឺរ៉ុប ត្រូវតែព្យួរជាបណ្តោះអាសន្ន។ ក្រៅពីនេះទៀត សភា អឺរ៉ុបក៏បានស្នើ European External Action (EEAS) និងគណៈកម្មការអឺរ៉ុប រៀបចំបញ្ជីឈ្មោះបុគ្គល ដែលទទួលខុសត្រូវក្នុងការរំលាយគណបក្សសង្រ្គោះជាតិ ដើម្បីដាក់បម្រាបលើទិដ្ឋាកា និងបង្ក ទ្រព្យសម្បត្តិរបស់ពួកគេ។

អ្នកវិនិយោគទុនភាគច្រើន ជាជនជាតិចិន ដែលបានមកធ្វើជំនួញនៅកម្ពុជា ប្រសិនប្រពន្ធអនុ គ្រោះពន្ធរបស់សគមន៍អឺរ៉ុប ត្រូវបានព្យួរនោះ អ្នកវិនិយោគចិន នឹងត្រូវដករោងចក្រចេញពី កម្ពុជា ទៅរកប្រទេសមួយចំនួន ដូចជា ប្រទេសភូមា ប្រទេសឡាវ ប្រទេស នេប៉ាល់ និងប្រទេស ក្រីក្រមួយចំនួនទៀត ដែលជាប្រទេស ត្រូវបានសហគមន៍អឺរ៉ុបអនុគ្រោះពន្ធនាំចូល សហគមន៍អឺ រ៉ុប ។ សេដ្ឋកិច្ចប្រទេសចិន មានកំណើនសេដ្ឋកិច្ច កើនឡើងក្នុងប្រទេស ដោយសារតែបានធ្វើវិ និយោគទុនទៅលើប្រទេសក្រីក្រ នៅលើពិភពលោក ។

កន្លងមកចិនបានគាំទ្រទៅលើគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំប្រទេសដោយ គណបក្សប្រជាជនកម្ពុជា តែមិនមែនគាំទ្រគណបក្សណាដែលឈ្នះឆ្នោត ដឹកនាំប្រទេសក្រៅ ពី គណបក្សប្រជាជនកម្ពុជាឡើយ ។

ថ្មីៗនេះ លោក ហ៊ុន សែន បានចុះជួបកម្មកររោងចក្រស្ទើររាល់ថ្ងៃ ដោយមានទាំងឃោសនាឲ្យ កម្មករគាំទ្រ គណបក្សប្រជាជនកម្ពុជាផង ដែរ ។

នៅក្នុងចំពោះមុខនេះ យន្តការអន្តរជាតិ ដែលមានសហរដ្ឋអាមេរិក បានចាត់វិធានការជាបន្ត បន្ទាប់ មកលើរាជរដ្ឋាភិបាលកម្ពុជា ដោយមានសហគមន៍អឺរ៉ុប បានចូលរួមផងដែរ ដើម្បីជាការ ដាក់សំពាធរដ្ឋាភិបាលកម្ពុជា ងាកមករករបប លទ្ធិប្រជាធិបតេយ្យ និង គោរពសិទ្ធិមនុស្ស ។ យន្ត ការអន្តរជាតិនេះ នឹងមានជាបន្តទៀត ដូចជា បង្កកប្រាក់របស់មន្ត្រីធំៗ នៅក្រៅប្រទេស ព្រមទាំង ទីបំផុត នឹងមានដីកាពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ចេញដីកាកោះ ហៅមន្ត្រីធំៗ នៅក្នុងប្រទេស កម្ពុជា ។ ជារឿយៗ គេបានឮលោក ហ៊ុន សែន និយាយអំពីសង្គ្រាមនឹងអាចកើតឡើង ។ តែវិភាគចាត់ទុកថា ហួសពេលហើយ កម្ពុជាមិនអាចធ្វើសង្គ្រាមជាមួយខ្មែរគ្នាឯងទេ សូម្បីលោក ហ៊ុន សែន ខិតខំប្រឹងលាបពណ៌ថាបក្សនេះ អ្នកនោះជាអ្នកធ្វើបដិវត្តន៍ពណ៌ក៏គ្មានអ្នកណាជឿ ដែរ ព្រោះការនិយាយដដែលៗ មិនមានអ្វីថ្មី ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
49 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7198 នាក់
ខែនេះ :
26751 នាក់
3 ខែនេះ :
60584 នាក់
សរុប :
2511291 នាក់