ក្រុមហ៊ុនចិនកំពុងធ្វើថ្នល់លើទឹកដីខ្មែរត្រូវបានតម្រួតនិងទាហានថៃចូលមកឃាត់!
បន្ទាយមានជ័យ៖នៅសុខៗតម្រួត ត.ដ.ឆ១៩នាក់ទាហានប៉ារ៉ាថៃចំនួន៤នាក់សរុប២៣នាក់បានចូលមកហាមឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនចិនកំពុងធ្វើផ្លូវលើទឹកដីខ្មែរបង្ករការរាំងស្ទះទាំងព្រឹក។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែធ្នូឆ្នាំ២០១៧ចំណុចបង្គោលសីម៉ាលេខ៣៦ស្ថិតក្នុងភូមិបឹងត្រកួនឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ ដែលឈមនិង និងស្រុកតាបប្រាយ៉ា ខេត្តស្រះកែវប្រទេសថៃ។
យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចកម្ពុជាឈរជើងនៅចក្រតំបន់បឹងត្រកួនឱ្យដឹងថាការចេញមុខមកហាមឃាត់ពីសំណាក់សមត្ថកិច្ចថៃគ្រាដែលសកម្មភាពឈូសឆាយគារចាក់ក្រាលគ្រួសថ្មបានធ្វើទៅដល់ចំណុចបង្គោលសីម៉ាលេខ៣៦នោះហើយប៉ុន្តែមិនទាន់កិនពង្រាបបង្ហាប់នៅឡើយនោះទេ។ភាគីថៃគេសំណូមពរឱ្យភាគីកម្ពុជាផ្អាកធ្វើផ្លូវចាក់មកដល់ចំណុចបង្គោលសីម៉ាលេខ៣៦ដែលមានប្រវែង៣៥ម៉ែត្រពីប៉ុស្ថិ៍នគរបាលកម្ពុជាការពារព្រំដែនបឹងត្រកួននោះសិន។រងចាំភាគីថៃរាយការណ៍ទៅថ្នាក់លើគេនោះសិន។ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានលើកលើងថានេះហេីយចរឹកក្រុមចោសៀមអញ្ចឹងយើងធ្វើលើដីយើងសោះគេមានសិទ្ធមកហាមឃាត់ដែរ។ពួកវាធ្លាប់ធ្វើទង្វើអាក្រក់ដល់ឃើញយើងធ្វើគិតថាធ្វើអាក្រក់ដូចវាអាកំពូជចោរហើយការហាមឃាត់មិនមែនជាលើកទី១ទេ លើកមុនមកហាមម្ដងហើយកាលចាក់ក្រួសក្រហមដល់ចាក់ថ្មមិចហាមទៀតនៅក្នុងដីខ្មែរសោះចំណែកខាងថៃអាចចាក់ដល់បង្គោលឡាក់បានលើកមុនអោយចាក់ត្រឹមតែបុស្តិ៍ចាស់ផងតែយើងមិនព្រមឥឡូវវាមកឃាត់ទៀតពិតជាសន្សំរឿងមែន៕