ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ម្ចាស់ដេប៉ូឈើរបើករថយន្តបុកបំណងសម្លាប់អ្នកកាសែត នឹងយកឈ្មោះឯកឧត្តម ស សុខា នឹង ហ៑ានយកឈ្មោះ សម្ដេច ហ៑ុន សែន មកគម្រាមថែមទៀត!
Sat,16 December 2017 (Time 05:43 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1086នាក់)


ខេត្តព្រៃវែង÷ពិតជាថ្លើមពាសមេឃមែនម្ចាស់ដេប៉ូឈើឈ្មោះវីរះប៑ុនខឹងអ្នកកាសែតថតរថយន្តដឹកឈើប្រណិតចូលក្នុងដេប៉ូរបស់ខ្លួនបានបើករថយន្តបុកបំណងសម្លាប់អ្នកកាសែត នឹងយកឈ្មោះឯកឧត្តម ស សុខា នឹងហ៑ានយកឈ្មោះសម្ដេចហ៑ុនសែនមកគម្រាមថែមទៀត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨ព្រឹក ថ្ងៃទី១៣ ខែធ្នូរ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ ព្រៃភ្នៅ ឃុំ ព្រៃភ្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
ម្ចាស់ដេប៉ូឈើរទំនើងថ្លើមពាសមេឃយកឈ្មោះអ្នកធំមកប្រើនិងប៉ុនប៉ងធ្វើឃាតអ្នកកាសែតនោះត្រូវបានគេស្គាល់ថាឈ្មោះវីរះប៑ុននិងវិបុលជាឪពុកនិងកូន ។
ប្រភពបានអោយដឹងថានៅមុនពេលកើតហេតុអ្នកកាសែត៣នាក់មកពីអង្គភាពផ្សេងគ្នា រួមមាន: ១-ឈ្មោះ ខន ខេន ភ្នាក់ងារទូរទស្សន៍អនឡាញ ព្រះនរាយរណ៍ ;២ឈ្មោះខាន់និតភ្នាក់ងារទូរទស្សន៍អនឡាញនគមាស;នឹងទី៣ឈ្មោះវ៉ាន់ឈឿងភ្នាក់ងារទូរទស្សន៍ស្លឹករិត។ខណះដែលពួកគេចុះទៅផ្ដិតយករូបភាពពេលឃើញរថយន្តដឹកឈើប្រណិតចូលក្នុងដេប៉ូឈើខាងលើហេតុការខាងលើជនសង្ស័យដែលជាម្ចាស់ដេប៉ូក៏បាន
បើករថយន្តធុនធំគោលបំណងបំបុកសម្លាប់អ្នកការសែត៣នាក់នោះតែម្តង។ដែលជនបង្ករដែលជាម្ចាស់អាជីវកម្មដេប៉ូឈើខាងលើនោះមានឈ្មោះវិបុលមានទីលំនៅភូមិកើតហេតុខាងលើ ហើយជនរងគ្រោះ ដែលជាអ្នកកាសែដោយអ្នកកាសែតទាំង៣រូបខាងលើ ត្រូវបានម្ចាស់ដេប៉ូឈើ ពីនាក់ឪពុកនឹងកូន បើករថយន្តដេញបុកសម្លាប់ មិនបានសម្រេច ខណះដែលពួកគេកំពង់ថតផ្ដិតយករូបភាព ពាក់ពន្ធ័នឹងបទល្មើសឈើ ក្រោយកើតហេតុ ជនរងគ្រោះទាំង៣រូបបានដាក់ពាក្យបណ្ដឹងជាផ្លូវការណ៍ តាមផ្លូវច្បាប់រួចរាល់ហើយ។សូមរំលឹកផងដែរថា: នៅពេលកើតហេតុនោះដែរ មានបុរសម្នាក់សង្សយ័ ជាកូនម្ចាស់ដេប៉ូឈើខាងលើ បានទូរសព្ទ័មក ភ្នាក់ងារកាសែតរស្មីកម្ពុជា ប្រចាំខេត្តព្រៃវែង ដោយនិយាយថា:ដែលយកព័ត៍មានពី ស សុខាទេ?គាត់ឆ្លើយថាអត់ទេ សួរ: ហើយមានកូនចៅមកថតដេប៉ូហ្នឹងទេ?ឆ្លើយថាគេនៅស្ថាបន័ផ្សេងគ្នា បុរសខាងលើបន្តថា: ព្រោះ១ហ្នឹងមានបញ្ហាជាមួយដេប៉ូហ្នឹង! ហើយគាត់ឲ្យលេខមក បើម៉េចៗថ្ងៃចន្ទ័អាទិត្យក្រោយ ឲ្យទៅជួបគាត់នៅ ទីស្តីការគណះរដ្ឋមន្រ្តី ជាន់ទី៧ បន្ទប់លេខ២ ជាមួយអ្គគនាយក សម្ដេចតេជោ ហ៑ុន សែន បើខ្លាំងជាមួយដេប៉ូហ្នឹង ឲ្យជួបជាមួយសម្ដេចតេជោ ហ៑ុន សែនហ្មង។
មជ្ឈដ្ឋានទូទៅមានការងឿងឆ្ងល់ថា: ខ្លួនឯងប្រព្រឹតបទល្មើស ហេតុអីចេះតែយកឈ្មោះ ថ្នាក់ដឹកនាំតូចតាចមិនថាទេនេះកំពូលថ្នាក់ដឹកនាំតែម្រង ហុឺ......ព្រឺសម្បុរ....។យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋកំពង់តែ តាមដាននឹងងរង់ចាំ មើល ថាតើម្ចាស់ដេប៉ូខាងលើ និយាយពិតឬយ៉ាងណា? ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1270 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8419 នាក់
ខែនេះ :
27972 នាក់
3 ខែនេះ :
61805 នាក់
សរុប :
2512512 នាក់