ទំនិញល្មើសកម្មសិទ្ធបញ្ញាជាង២០០ការ៉ុង របស់អាជីវករខ្មែរនៅផ្សាររោងគ្លឿ ត្រូវតម្រួតចម្រុះថៃ រឹបអូស !
ប្រទេសថៃ៖ ទំនិញល្មើសកម្មសិទ្ធបញ្ញា រួមមាន: ឈុតសម្លៀកបំពាក់កីឡាយីហោល្បីៗស្បែកជើងកុបពីបែបយីហោល្បីនឹងកាបូបនឹងដកហូតទំនិញសរុបជាង២០០ការ៉ុងតម្លៃរាប់សិបលានបាតត្រូវបានអង្គភាពបង្រ្កាបឧក្រិដ្ឋកម្មសេដ្ឋកិច្ចបានដឹកនាំកម្លាំងចូលទៅពិនិត្យនៅផ្សាររោងគ្លឿស្រុកអារញ្ញខេត្តស្រះកែវក្រោយពីទទួលបានសេចក្ដីរាយការណ៍ថា:មានក្រុមអាជីវករនាំចូលទំនិញល្មើសកម្មសិទ្ធបញ្ញាមកពីប្រទេសជិតខាងដើម្បីយកមកស្តុកទុកនឹងលក់ឪ្យតូបលក់ទំនិញផ្សេងៗនៅក្នុងផ្សាររោងគ្លឿត្រៀមលក់ពេលចូលឆ្នាំថ្មី។
នេះបើយោងតាមការចុះផ្សាយតាមគេហទំព័រក្នុងស្រុកថៃចុះផ្សាយកាលពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៧ថាអង្គភាពបង្រ្កាបឧក្រិដ្ឋកម្មសេដ្ឋកិច្ចរួមជាមួយមន្រ្តីគយអារញ្ញកម្លាំងទាហានកងរយលេខ១២០១បើកប្រតិបត្តិការណ៍ឆែកឆេតូបអាជីវករនៅផ្សាររោងគ្លឿបោសសំអាតទំនិញល្មើសកម្មសិទ្ធបញ្ញាមួយចំនួន មុនចូលឆ្នាំថ្មី។
សមត្ថកិច្ចរកឃើញពលរដ្ឋខ្មែរបើកម៉ូតូងកង់៣ពាក់ស្លាកលេខ៣៣ផ្ទុកទំនិញរាប់សិបការ៉ុងចេញមកពីព្រំដែនផ្សាររោងគ្លឿហើយដឹកចូលរក្សាទុកនៅតូបជួលលេខ១៨៥/១៥២C២៥ចុងផ្សារសមត្ថកិច្ចក៏បានទាក់ទង ទៅមន្រ្តីគយអារញ្ញ កងទព័ជើងគោកទី១៤ អង្គភាពទាហានកងរយ១២០១ នឹងតម្រួតខ្លងលឹក នាំកម្លាំងឡោមពទ្ធ័ចាប់ឃុំតែខណះសុំចូលឆែកឆេរការ៉ុងជនជាតិខ្មែរដែលបើកម៉ូតូកង់៣ដឹងខ្លួនទាន់ស្ទុះរត់ចូលទៅទឹកដីខ្មែរ។សមត្ថកិច្ចបើកការ៉ុងពិនិត្យមើល ប្រទះឃើញមានទំនិញល្មើសកម្មសិទ្ធបញ្ញា រួមមាន: ឈុតសម្លៀកបំពាក់កីឡាយីហោល្បី;ស្បែកជើងកុបពីបែបយីហោល្បីនឹងកាបូបនឹងដកហូតទំនិញសរុបជាង២០០ការ៉ុងមករាប់នៅស្នាក់ការគយអារញ្ញហើយទំនិញដែលរឹបអូសបានលើកនេះមានតម្លៃរាប់សិបលានបាត៕