តំណាងរាស្ត្រ ស សុខា ប្រកាសថ្កោលទោស ម្ចាស់ដេប៉ូឈើរដែលប៉ុនប៉ងធ្វើឃាតអ្នកកាសែតហើយយកឈ្មោះសម្តេចតេជោ និងរូបលោក ទៅគំរាមអ្នកកសែត!
(ភ្នំពេញ)៖នោះថាមែនៗគេថាភូតច្រើនចាញ់អាត្មាវប្បធម៌អារឿងអួតអាងយកឈ្មោះអ្នកធំ មកកាងទីបំផុតអស់ល័ក្ខវ័ណ្ឌកខ្លួនឯងខណះដែល តំណាងរាស្ត្រសសុខាប្រកាសថ្កោលទោសម្ចាស់ដេប៉ូឈើមួយកន្លែង ដែលយកឈ្មោះសម្តេចតេជោ និងរូបលោក ទៅគំរាមសមត្ថកិច្ច និងអាជ្ញាធរ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
កាលពី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះលោក ស សុខាតំណាងរាស្ត្រមណ្ឌលព្រៃវែងនិងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅបានចេញមុខបដិសេធ និងប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពដ៏ស្មោកគ្រោករបស់ម្ចាស់ដេប៉ូឈើមួយកន្លែង ឈ្មោះ ប៊ី វី ហៅវិបុល ដែលបានយកឈ្មោះ សម្តេចតេជោ ហ៊ុន សែន និង រូបលោកទៅប្រើប្រាស់ ក្នុងគោលបំណងគំរាមកំហែងប្រមាថទៅលើអ្នកសារព័ត៌មាន និងកងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៦ ខែធ្នូនេះ លោក ស សុខា បានជំរុញឲ្យម្ចាស់ដេប៉ូឈើ ឈ្មោះ ប៊ី វី ហៅវិបុល ដែលមានទីតាំងនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ចូលខ្លួនមកបំភ្លឺ បកស្រាយ ចំពោះមុខស្ថាប័នមានសមត្ថកិច្ចជាបន្ទាប់។
សូមជម្រាបថា ថ្មីៗនេះ ម្ចាស់ដេប៉ូឈ្មោះ ប៊ី វី ហៅវិបុលនិងកូនប្រុសបានប៉ះពារជាមួយអ្នកសារព័ត៌មាន រហូតដល់ប្រើប្រាស់ឈ្មោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង លោក ស សុខា យកទៅប្រើប្រាស់ដើម្បីជាខ្នងបង្អែក គំរាមកំហែង ប្រមាថ ទៅលើអ្នកសារព័ត៌មាន និងកងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច។ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងថាវប្បធម៌អារឿងអួតអាងយកឈ្មោះអ្នកធំ មកកាងដោយម្ចាស់គេមិនដឹងខ្លួនផងនោះគង់អស់ល័ក្ខទេដូចពាក្យចាស់ពោលថាភូតច្រើនចាញ់អាត្មាទីបមផុតវ័ណ្ឌកខ្លួនឯងខណះដែល តំណាងរាស្ត្រសសុខាប្រកាសថ្កោលទោស៕