ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពាក្យថា" មិនមែនស្លាប់អញ! ស្លាប់កម្មករ ធ្វើឲ្យមេសហជីព ដែលមានកម្មករ ជាង ៤៥ ម៉ឺននាក់ រត់រកការគាំទ្រ ពីសហគមន៍អឺរ៉ុប
Fri,01 December 2017 (Time 03:27 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1110នាក់)


ភ្នំពេញៈ នៅថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០១៧ នេះ លោក សោម អូន ប្រធានសហជីព កម្មករ ដែលមានកម្មករ នៅក្នុងដៃលោក ជាង ៤៥ ម៉ឺននាក់ បានប្រឹងប្រែង យ៉ាងខ្លាំង ក្នុងការណាត់ជួប ជាមួយតំណាងសហគមន៍អឺរ៉ុប បន្ទាប់ពីលោក  ហ៊ុន សែន បាននិយាយក្នងការជួបជាមួយក​ម្មករ ទាក់ទងនឹងការអំពាវនាវ ដាក់សម្ពាធរដ្ឋាភិ​បាល របស់លោក តាមរយៈការបញ្ឈប់ការបញ្ជារទិញ និង ការបញ្ឈប់នាំទំនិញ ទៅប្រទេសអ៉ឺរ៉ុប  ដោយបានលើកឡើងថា" មិនមែនស្លាប់អញអី ! អ្នកដែលស្លាប់ពួកកម្មករ " ។

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលតំណាងសមាជិកសមាជិកា ដែលជាកម្មករ-កម្មការិនី កាត់ដេរនៅលើវិស័យសម្លៀកបំពាក់ និងស្បែកជើង ជាង៤៥ម៉ឺននាក់ ទូទាំងប្រទេសកម្ពុជា បានស្នើសុំជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា គោលបំណងស្នើសុំកុំឲ្យសហភាពអ៊ឺរ៉ុប បញ្ឈប់ការបញ្ជាទិញផលិតផលវាយនភ័ណ្ឌពីកម្ពុជា។ នេះបើយោងតាមលិខិតស្នើសុំរបស់លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ 

លោក សោម អូន បានស្នើសុំជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា ដោយកំណត់នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ ដោយមានតំណាងសហជីពចំនួន៦រូប។

ខាងសភាសហព័ន្ធសហជីពជាតិកម្ពុជា កំពុងមានការព្រួយបារម្ភ ចំពោះអ្នកបញ្ជា និង អ្នក ទទួលទិញពីកម្ពុជា បន្ទាប់ពីលោក ហ៊ុន សែន កំពុងតែងាកទៅរកប្រទេសចិន ដើម្បីជាបង្អែក នៅ ពីក្រោយគណបក្សប្រជាជនកម្ពុជា ។ មួយវិញទៀត មានប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស កំពុង តែដើរបញ្ចុះបញ្ចូលទៅមន្ត្រីទូត នៅក្នុងសហគមន៍អឺរ៉ុប ចាត់វិធានការដាក់សម្ភាធលើរដ្ឋាភិបាល កម្ពុជា បញ្ឈប់បញ្ជាទិញ និងទទួលទិញវាយនភ័ណ្ឌ កាត់ដេរ និង ស្បែកជើង ព្រមទាំងបង្កកលុយ កាក់របស់មន្ត្រីកម្ពុជា ថ្នាក់កំពូលចំនួន ៧០០នាក់ ដែលកំពុងតែស្ថិតនៅក្នុងបញ្ជីខ្មៅទៀតផង ។

ក្នុងនោះដែរក៍មានសមាគមខាងវិស័យវាយនភ័ណ្ឌ និងស្បែកជើងនេះ ក៏បានលើកឡើងក្នុងការ ព្រួយបារម្ភ ចំពោះប្រទេសទទួលទិញទាំងអស់នោះ ក្រែងមានការប្រែចិត្ត ឈប់យកទំនិញពីប្រ ទេសកម្ពុជា ដែលនាំឲ្យប៉ៈពាល់ការងាររបស់កម្មករ ទូទាំងប្រទេស ។

ប្រទេសអ្នកទទួលទិញនូវក្នុងប្រទេសកម្ពុជានេះ ដោយសារតែប្រទេសកម្ពុជា ជាប្រទេសជាម្ចាស់ ហត្ថលេខីគោរពសិទ្ធិមនុស្ស និង ចង់ឲ្យប្រជាពលរដ្ឋកម្ពុជាមានការងារធ្វើ ទទួលបានប្រាក់កំរ៉ៃ សមរម្យចិញ្ចឹមជីវិត មិនមែន ដើម្បីផលប្រយោជន៍របស់សហគមន៍អឺរ៉ុបទេ អ្នកដែលបានផលចំ ណេញពីកម្ពុជានោះ គឺប្រទេសចិន អ្នកវិនិយោគទុនចិននេះឯង ចំណែកពលរដ្ឋកម្ពុជា ជាម្ចាស់ប្រទេសបានត្រឹមតែកម្មករ (ខ្ញុំកញ្ជះ ស៊ីឈ្នួលចិន )៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1436 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8585 នាក់
ខែនេះ :
28138 នាក់
3 ខែនេះ :
61971 នាក់
សរុប :
2512678 នាក់