ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើគណបក្សប្រឆាំងអាចនឹងរស់ឡើងវិញទេ ?
Sun,17 December 2017 (Time 04:04 PM)
ដោយ ៖ វិសុទ្ធិ (ចំនួនអ្នកអាន: 1717នាក់)


ភ្នំពេញៈ នៅថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ ២០១៧ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក របស់ខ្លួនថាៈ ដោយសារមាន ការខ្សឹបខ្សៀវ និងការប្រឌិតព័ត៌មានមិនពិតដដែលជាដដែលអំពីការរស់ ឡើងវិញនៃអតីត បក្សសង្រោះជាតិ គឺខ្ញុំសូមផ្តាំផ្ញើនិងបញ្ជាក់សារជាថ្មីថា អតីតបក្សដែលត្រូវបាន​រំលាយហើយ (សង្រ្គោះជាតិ) ដោយសាលដីការតុលាកំពូល គឺចប់ជាស្ថាពរហើយ។ ឈ្មោះអតីតបក្ស នេះគឺនឹងគ្មានកើតឡើងសារជាថ្មីទៀតឡើយ។ ខ្ញុំសូមអោយយោបល់ខ្លះៗដែលអាចមាន ប្រយោជន៍ ហើយកុំអោយខាតពេលច្រើន គឺមានតែវិធីមួយគត់ គឺបង្កើតបក្សថ្មីចូលរួមប្រកួត ប្រជែងតាមលក្ខណៈប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតខាងមុខ គឺវាប្រសើរជាងដើរនិយាយ ឃោសនាមិនពិត ហើយខាត​បង់ពេលវេលាកាន់តែច្រើន៕

សាររបស់លោក ហ៊ុន សែន នេះ ហាក់ដូចជាបន្ទាន់ឥរិយាបទ ដើម្បីឲ្យមានការដោះស្រាយបញ្ហា ដែល រាជរដ្ឋាភិបាលដឹកនាំដោយ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។ រាជរដ្ឋា ភិបាលកម្ពុជា កំពុងតែមានមន្ត្រីមួយចំនួនធំ ក្នុងជួររាជរដ្ឋាភិបាល ត្រូវបានប្រទេសមហាយក្ស សហរដ្ឋអាមេរិក មិនផ្តល់ទិដ្ឋាការចូលទឹកដីអាមេរិក ដោយសារតែ សហរដ្ឋអាមេរិក មើលឃើញ ដំណើរដឹកនាំរបស់លោក ហ៊ុន សែន កំពុងតែមានការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិប តេយ្យ ។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានទន់ភ្លន់ ទទួលពីរចំណុច ទី១ ព្រមទទួលឧក្រិដ្ឋជន ខ្មែរនៅអាមេរិក ជាង៥០០នាក់ ឲ្យត្រឡប់មកខ្មែរវិញ និង ទី២ ព្រម​សហការស្រាវជ្រាវរកខ្មោច ទាហ៊ានអាមេរិក ចំនួន ៤៩ នាក់ បានស្លាប់បាត់ខ្លួន នៅលើទឹកដីនៃប្រទេសកម្ពុជា ។ ការទន់ភ្លន់ អាមេរិកាំង មិនទាន់បាន យកភ្លែកក្រឡេកមើល នៅឡើយទេ ។

ប្រទេសកម្ពុជា នឹងជួបវិបត្តិជាបន្តបន្ទាប់ បើសិនជាលោក ហ៊ុន សែន មិនផ្លាស់ប្តូរឥរិយាបថ នៃការដឹកនាំរបស់ខ្លួននោះទេ ។ វិបត្តិជាច្រើន ដូចជាៈ ប្រជាពលរដ្ឋអត់ការងារធ្វើ គ្មានទីផ្សារខាង ក្រៅប្រទេស មានតែលក់ឲ្យវៀតណាម និង ចិន សេដ្ឋកិច្ចហ៊ុំព័ទ្ធទៅដោយទណ្ឌកម្ម ។ នេះ ជាកំហុសធ្ងន់ធ្ងរ ដែលធ្លាប់ទៅលើអ្នកដឹកនាំប្រទេស គឺលោក ហ៊ុន សែន ។  នៅចំពោះមុខ មន្ត្រី រាជរដ្ឋាភិ​បាល ដែលមានទុកនៅខាងក្រៅប្រទេស និងត្រូវបានបង្កក ទោះជានាយករដ្ឋមន្ត្រី ធ្លាប់

បានលើកឡើងថា មិនមានលុយណាដែលផ្ញើនៅក្រៅប្រទេសក៏ដោយក៏មិនទាន់មានអ្នកជឿ ជាក់ នៅឡើយទេ  ។

ថ្មីៗនេះ ដោយបានលេចចេញពាក្យចរចាមអារាមថា មានការចរចា នយោបាយ រវាងគណបក្ស ប្រជាជនកម្ពុជា និង មេដឹកនាំគណបក្សសង្គ្រោះជាតិ ដោយមានចំណុច ៣ ដែលមិនទាន់ព្រម ព្រៀងគ្នានៅឡើយៈ

១. ដោយឲ្យគណបក្សសង្គ្រោះជាតិ បែកជាពីរត្រឡប់ទៅ គណបក្សសិទ្ធិមនុស្ស និង គណបក្ស សមរង្ស៊ីវិញ ។

២. ប្តឹងទៅតុលាការកំពូល ដើម្បីសើរើ លើការរំលាយបក្សសង្គ្រោះជាតិ

៣. បង្កើតបក្សមានឈ្មោះថ្មី ដើម្បីចុះបញ្ជីនៅក្រសួងមហាផ្ទៃ ចូលរួមប្រគួតប្រជែង ដើម្បីបោះ ឆ្នោត នៅឆ្នាំ២០១៨ ខាងមុខ ។

ចំពោះការចរចាទាំងបី ចំណុចនេះ បានបរាជ័យមួយចំណុចហើយ គឺការដាក់ពាក្យបណ្តឹង សើរើ ទៅតុលាការកំពូល ដោយសារតែការសម្រេចរបស់តុលាការកំពូលបិទផ្លូវតវ៉ា  ។ ចំណុចនេះ អ្នក ច្បាប់យល់ឃើញថា ការប្តឹងទៅដល់ថ្នាក់កំពូល សម្រេចចេញពីកំពូលទៀត អញ្ចឹងពិបាកកែ ណាស់ អ្នកដែលមានការខកចិត្តនោះ មិនមែនក្រុមគណបក្សប្រឆាំងទេ គឺលោក ហ៊ុន សែនទេ ជាអ្នកខកចិត្ត ព្រោះនៅក្នុងបក្សលោកជាអ្នកទទួលខុសត្រូវខ្ពស់ ។

ចំណែក ២ ចំណុចទៀត មិនទាន់អាចនិយាយគ្នានៅឡើយទេ ចំណុចទី១ ដែលបំបែកបក្សជាពីរ  នឹងមិនអាចទៅរួចទេ ព្រោះបាត់បង់ក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្ត្រ ព្រមទាំងព្រឹទ្ធសភា ផងដែរ ។ នៅចំណុចទី៣ នឹងមិនអាចទទួលយកបានដែរ ដោយសារតែ បើបង្កើតបក្សថ្មី គឺដូច អ្វីៗ តំណាងរាស្ត្រ ក្រុមប្រឹក្សា ឃុំ ស្រុក ខេត្ត  សមាជិកព្រឹទ្ធសភា ទាំងអស់នេះ ត្រូវរលាយគ្មាន សល់ ។ តើយន្តការដោះស្រាយនេះ ត្រូវដោះស្រាយតាមវិធីណា ? បើទុកយូរ អ្នករងទុក្ខខ្លាំង គឺ ក្រុមមន្ត្រីធំៗ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃ ? សង្ឃឹមថា មិនមានកៅអីក្នុងអង្គការសហប្រ ជាតិ ចែកជាពីរបក្សឡើយ ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
168 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7317 នាក់
ខែនេះ :
26870 នាក់
3 ខែនេះ :
60703 នាក់
សរុប :
2511410 នាក់