អ្នកនយោបាយពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងកម្ពុជា និយាយតែផរុស្សវាចា នៅក្នុងសង្គម
វិភាគៈ ចាប់តាំងពីឆ្នាំ២០១៣ ដែលសម្លេងរបស់គណបក្សប្រឆាំងកើនឡើងរហូតដល់ ៥៥កៅអី មក គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនដែលបាលនលើកបញ្ហាដាក់លើតុ ដើម្បីពិភាក្សាគ្នាឡើយ ។ គេឃើញការបង្កើតវប្បធម៌ពិភាក្សាគ្នា រយៈពេលខ្លីណាស់ ហាក់ដូចជា ផ្លេកបន្ទោរ ហើយរលាយបាត់ទៅវិញ ។
គណបក្សសង្គ្រោះជាតិ មានអាសនៈនៅក្នុងសភាជាតិ ៥៥ អាសនៈ ដែលមានការពារដោយច្បាប់ រដ្ឋធម្មនុញ្ញ តែមិនបានយូរប៉ុន្មានផង សមាជិកគណបក្សមួយនេះ ត្រូវបានជាប់ចោទពីបទល្មើស ផ្សេងៗ ហើយខ្លះក៏ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន និងខ្លះបានរត់ទៅជ្រកកោណ នៅក្រៅប្រទេស ។
ចំណែកគណបក្សប្រជាជនកម្ពុជា ជាអ្នកឈ្នះឆ្នោត ទទួលបានសម្លេងច្រើន ហើយក៏ជាអ្នកដឹក នាំប្រទេស បានជ្រើសតាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនោះ ជារឿយៗ ក្នុងតួនាទីជា មន្ត្រីរាជរដ្ឋាភិបាលមួយនេះ នៅពេលចូលរួមចែកសញ្ញាប័ត្រ ឬ ជួបកម្មករ ឃើញមិនសូវ និយាយ អំពីការអភិវឌ្ឍន៍ជាតិទេ ភាគច្រើននិយាយអំពីអ្វីដែលមានក្នុងចិត្ត ហើយបញ្ចេញកំហឹងជាមួយ ក្រុមគណបក្សប្រឆាំង។ នៅពេលខ្លះលោក ហ៊ុន សែន បានយកតួនាទីជានាយករដ្ឋមន្ត្រី ហើយ ពេលខ្លះ យកតួនាទីជាមេបក្សប្រជាជនកម្ពុជា មកនិយាយចំៗ ហើយរួមទាំងប្រើពាក្យអសុរស ផងដែរ ។
កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយនិយាយមិនខ្លាចខុស ដោយលោក បានឡើងថា បើប្រទេសអាមេរិក បិទទិដ្ឋាការមិនឲ្យមន្ត្រីគណបក្សប្រជាជនកម្ពុជា មិនឲ្យចូលស្រុកគេ យើងបិទទិដ្ឋាការវិញដែរទៅ ! ។
នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០១៧ លោក សម រង្ស៊ី បានផ្ញើសារពីប្រទេសបាំរាំងតាមរយៈវីដេអូឃ្លីប មួយ ដោយបានឲ្យទាហ៊ាន ឈប់គាំទ្រលោក ហ៊ុន សែន ហើយឲ្យប្រជាពលរដ្ឋឈប់គាំទ្រ លោក ហ៊ុន សែន ដោយសារសហគមន៍អឺរ៉ុប បានបិទទិដ្ឋាការ និងបញ្ឈប់អនុគ្រោះពន្ធ ដោយសារតែ លោក ហ៊ុន សែន ។ លោក សម រង្ស៊ី សម្តៅទៅរកតែ លោក ហ៊ុន សែន និងមនុស្សនៅក្នុងត្រ កូលហ៊ុន តែប៉ុណ្ណោះ ដោយមិនបានប៉ៈពាល់ដល់ មន្ត្រី ឬ ប្រជាពលរដ្ឋ ១៦ លាននាក់ទេ ។
ចំណែកលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិយាយថាៈ ប្រទេស កម្ពុជា មានអធិបតេយ្យភាព មិនស្ថិតក្រោមការបញ្ជារបស់បរទេសណាទេ ឬ មួយបរទេសជឿ ទៅលើមនុស្សមួយចំនួនតូច ដែលនាំប៉ៈពាល់ដល់ប្រជាពលរដ្ឋ ១៦ លាននាក់ ។
ការបញ្ចេញសារនយោបាយទាំងសងខាងនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រនយោបាយ បាននិយាយ ថាៈ ក្រុមទាំងពីរនេះ មិនដែលត្រូវគ្នាឡើយ ក្រុមមួយនិយមខាងសេរី ហើយក្រុមមួយនិយមខាង កុម្មុយនីស្ត ។ ដូចខាងគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានគេមើលឃើញថាកំពុងយកនាំបែបសេរី លោកខាង មានក្រុមអាមេរិក និងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យជាច្រើន ដើម្បីកែប្រែដឹកនាំ ឲ្យដូចលោកខាងលិច ។ ចំពោះគណបក្សប្រជាជនកម្ពុជា ក៏គេមើលឃើញទម្រង់ដឹកនាំបែប ប្រទេសកុម្មុយនីស្ត មានប្រទេសចិន ប្រទេសវៀតណាម ប្រទេសរុស្ស៊ី ... ដែលធ្លាប់ធ្វើជាអ្នកមាន គុណមកលើប្រទេសកម្ពុជាកន្លងមក ។ ទម្រង់ពីរផ្សេងគ្នានេះ កំពុងតែហែកហួរគ្នា ដោយមាន ទាំងប្រើអំណាចតុលាការ និងនីតិបញ្ញត្តិ លូកដៃចូលផងដែរ ។ កម្ពុជា ដើម្បីការហែកហួរគ្នា អ្នក នយោបាយគួរតែមានចរិកចាស់ទុំ បញ្ឈប់ការប្រើប្រាស់ពាក្យផរុស្សវាចា(ពាក្យដោត)នាំឲ្យ មាន ការរើសអើង ប្រកាន់បក្សម្ខាងៗ នាំឲ្យខ្មែរបែកបាក់គ្នា ៕