ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋសំណូមពរឲ្យអភិបាលក្រុងប៉ោយប៉ែត ជួយអន្តាគមន៍ខណះជនខិលខូចបានរំលោភយកចំណីដីផ្លូវធ្វើជាតូបដើម្បីជួលធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន!
Mon,18 December 2017 (Time 01:56 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 1717នាក់)


បន្ទាយមានជ័យ:ដីផ្លូវជាប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ត្រូវបានជនទំនើងហ៊ានសង់រំលោភចំណីផ្លូវទៅសាងសង់ជាតូបសំរាប់ជួលដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន។
ដោយមានសេចក្ដីរាយការណ៍ពីប្រជាពលរដដែលកើតទុក្ខមិនសុខចិត្តព្រោះតែមានជនខិលខូចបានរំលោភយកចំណីដីផ្លូវធ្វើជាតូបដើម្បីជួលធ្វើជាប្រយោជន៍ផ្ទាល់ខ្លួននោះ។ 
នៅព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៧នេះក្រុមអ្នកយកព័ត៌មានយើងបានចុះទៅកន្លែងកើតហេតុក៏បានឃើញសកម្មជាក់ស្តែងកំពុងតែងសាងសង់តូបដោយផ្សារដែក។ 
អ្នកស្រីអាយស្រីឡែនដែលរងការចោទប្រកាន់ថាបានសាងសង់សំយាបរំលោភចំណីផ្លូវនោះបានចេញមុខបកស្រាយថា៖ តាមពិតទៅប្រជាពលរដ្ឋមានការយល់
ច្រឡំមកលើរូបអ្នកស្រីប៉ុណ្ណោះ!ធាតុពិតអ្នកស្រីមិនបានសាងសង់សំយាបរំលោភ ដីចំណីផ្លូវឡើយ។ ហើយបុគ្គលដែលបានសាងសង់រំលោភចំណីផ្លូវនោះគឺឈ្មោះអ៊ុងម៉ាប់និងប្រពន្ធឈ្មោះសេងស្រីទេដែលជាអ្នកសាងសង់លើដីផ្លូវដើម្បីធ្វើតូបសំរាប់ជួលយកប្រយោជន៍ផ្ទាល់ខ្លួន។
អ្នកស្រីបញ្ជាក់ថាកាលពីឆ្នាំ២០១៤អ្នកស្រីបានទិញផ្ទះថ្មទំហំ៤ម៉ែត្រគុណ២០ម៉ែត្រពីឈ្មោះអ៊ុងម៉ាប់  ក្នុងតំលៃ៤៤០០០ដុល្លារដែលផ្ទះនេះជាប់និងផ្លូវកែងលុុះមកដល់ពេលថ្មីៗនេះស្រាប់តែបុគ្គលអ៊ុងម៉ាប់នេះបានមកយកដីចំណីផ្លូវកែងនោះមកសាងសង់តូបដើម្បីជួលយកផលប្រយោជន៍ផ្ទាល់ខ្លួនដែលធ្វើអោយអ្នកស្រុកយល់ច្រឡំនិងបានមករករឿងអ្នកស្រីតែម្តង។ព្រោះដីនោះជាកន្លែងដាក់លូ។
 
ពាក់ព័ន្ធទៅហ្នឹងករណីនេះអ្នកស្រីសេងស្រីត្រូវជាប្រពន្ធលោកអ៊ុងម៉ាប់បានផ្តល់បទសម្ភាសន៍ថាដីនេះគឺប្រភេទដីចំការដែលជាផ្លូវទាល់លុះអ្នកស្រុកអត់ផ្លូវដើរក៏បានសុំទម្លុះរហូតបានកើតជាផ្លូវមកទល់សព្វថ្ងៃគេចាក់បេតុងទៀត ។ 
អ្នកស្រីបន្តទៀតថាដោយសារដីនេះជាដីកម្មសិទ្ធរបស់អ្នកស្រីដែលត្រូវបានគេយកធ្វើផ្លូវនៅសល់៣មែត្រទើបអ្នកស្រីកែឆ្នៃជាតូបសំរាប់ជួលអោយគេលក់ដើម្បីបានលុយផ្គត់ផ្គង់ជីវភាពហើយការសាងសង់គ្មានអ្នកណាអនុញ្ញាតឡើយគឺអ្នកស្រីធ្វើដោយចិត្តឯងប៉ុណ្ណោះ។ទំម្រាំតែគេត្រូវការពង្រីកផ្លូវឬធ្វើលូនៅពេលណាចាំគិតទៀត។
ពាក់ព័ន្ធទៅនឹងបញ្ហានេះលោកមុំម៉ារិនមេភូមិសាមគ្គីមានជ័យបានបដិសេធលោកមិនបានអនុញ្ញាតអោយបុគ្គលអ៊ុងម៉ាប់សាងសងតូបលើចំណីដីផ្លូវឡើយ ។តែលោកទទួលស្គាល់ថាដីរបស់អ៊ុងម៉ាប់ដែលសល់ជាប់ចំណីផ្លូវនោះប្រហែល៣ម៉ែត្រតែបើ ត្រូវការធ្វើលូ
គឺសល់យ់ាងច្រើន២ម៉ែត្រប៉ុណ្ណោះ។រឿងសាងសង់តូបនោះគឺខាងអាជ្ញាធរភូមិមិនបានអនុញ្ញាតឡើយហើយមានតែទៅហាមឃាត់តែបុគ្គលអ៊ុងម៉ាប់នេះមិនស្តាប់បានលួចសាងសង់នៅពេលយប់។
 
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានលើកឡើងថា៖ នៅពេលថ្មីៗនេះសាលាខេត្តបន្ទាយមានជ័យបាន ចេញសេចក្តីណែនាំឲ្យអាជ្ញាធរស្រុកក្រុងត្រូវធ្វើការទប់ស្កាត់សំណង់អាណាធិបតេយ្យសង់រំលោភលើចំណីផ្លូវត្រូវរុះរើជាបន្ទាន់តែបែជាលោកអ៊ុងបម៉ាប់ដែលបុគ្គលអាត្មានិយមរំលោភបំពានលើដីចំណីផ្លូវយកសាងសង់តូបលក់ដូរគិតតែប្រយោជន៍ផ្ទាល់ខ្លួនបណ្តាលអោយផ្លូវរួមតូចទៅៗ។ពួកគាត់សង្ឃឹមថាលោកអភិបាលក្រុងប៉ោយប៉ែតនិងអនុវត្តន៍តាមសេចក្តីរណែនាំរបស់លោកសួនបវរមិនខានឡើយ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1237 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8386 នាក់
ខែនេះ :
27939 នាក់
3 ខែនេះ :
61772 នាក់
សរុប :
2512479 នាក់