ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អបអរសារទ ទិវាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស រៀបចំដោយសាលា ខេត្តបន្ទាយមានជ័យ
Tue,19 December 2017 (Time 09:59 AM)
ដោយ ៖ រដ្ឋា (ចំនួនអ្នកអាន: 947នាក់)


បន្ទាយមានជ័យៈនៅ ថ្ងៃអង្គារ៍ ០២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ប្របមាត់ស្ទឹងព្រះពន្លា មានការប្រារព្ធទិវាប្រឆាំងការជួញដូរមនុស្ស ដែលបានរៀបចំឡើង ដោយសាលាខេត្តបន្ទាយមានជ័យ មានការចូលរួមពីឯកឧត្តម សួន បវរ មន្ត្រីរាជការ មន្ទីរជុំវិញ ខេត្តបានចូលរួម ។  នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សាលា ខេត្តបន្ទាយមានជ័យ បានសរសេរថាៈ 

ឯកឧត្ដម សួន បវរ អភិបាលនៃគណៈខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០១៧ នៅបរិវេណមាត់ស្ទឹងសិរីសោភ័ណ

ថ្លែងក្នុងពិធីនៅក្នុងទិវាដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តមបានបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាល ក៏ដូចជាជំហររបស់រដ្ឋបាលខេត្ត ដោយចាត់ទុកថា អំពើជួញដូរមនុស្សជាបទឧក្រិដ្ឋ និងប្តេជ្ញាចិត្តបង្រ្កាប ទប់ស្កាត់បទល្មើសនេះ ឱ្យបានខ្លាំងក្លា ដោយមិនអនុញ្ញាតឱ្យជនល្មើសមានឱកាសពង្រីកសកម្មភាព បង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋ ដោយមិនបានឆ្លើយ តបឱ្យបានទាន់ពេលវេលានោះឡើយ។

ក្នុងពេលកន្លងទៅ ព្រះរាជាណាចក្រកម្ពុជា បានដោះស្រាយបញ្ហាទាំងនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីរក្សា នូវតុល្យភាពនៃតម្រូវការ និងការផ្កត់ផ្គង់ ព្រមទាំងពង្រឹងសន្តិសុខដល់ប្រជាពលរដ្ឋ និង ភ្ញៀវបរទេសទាំងឡាយឱ្យ ស្នាក់នៅប្រកបដោយភាពកក់ក្តៅ មានសុវត្ថិភាពផ្លូវកាយ ផ្លូវចិត្ត។ រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ការលំបាក និងភាពប្រឈមក្នុងការដោះស្រាយបញ្ហាទេសន្តប្រវេសន៍ខុសច្បាប់ដែលមាននៅក្នុងប្រទេស និងបានស្នាក់នៅធ្វើការ ដោយមិនមានការអនុញ្ញាត គឺជាការប្រថុយប្រថាននិងគ្រោះថ្នាក់ និងការខាតបង់ និងភាពប្រឈមទាំងបុគ្គលអ្នកធ្វើ ទេសន្តប្រវេសន៍ រួមទាំងគ្រួសារដែលធ្វើចំណាកស្រុកជាមួយ ជាពិសេសកុមារ ដែលប្រទេសទាំងសងខាងចាំបាច់ត្រូវ ទទួលបន្ទុកដោះស្រាយរាល់បញ្ហាដែលកើតមាន។ ការលំបាកនេះ មិនអាចភាគីប្រទេសតែមួយដោះស្រាយបានឡើយ ហេតុនេះហើយទើបបានជាទាមទារឱ្យមានកិច្ចសហការ និងចាំបាច់ត្រូវពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហារូមគ្នាប្រកបដោយការទទួលខុសត្រូវ និងសមធម៌។

ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តបន្ទាយមានជ័យ គាំទ្រការធ្វើទេសន្តរប្រវេសន៍ដែលមានសុវត្ថិភាព រៀបរយ និងស្របច្បាប់ ដើម្បីបញ្ចៀសហានីភ័យរបស់ពលករពីការកេងប្រវ័ញ្ច ការរំលោភបំពាន និងការរត់ពន្ធជនទេសន្តរប្រវេសន៍ និងរាល់ទម្រង់នៃអំពើជួញដូរមនុស្ស

ជាទីបញ្ចប់ ឯកឧត្តមក៏សូមថ្លែងអំណរសាទរជាថ្មីម្ដងទៀត ចំពោះព្រះវត្តមាន និងវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រីភ្ញៀវកិត្តិយស សមាជិក សមាជិកានៃអង្គពិធីទាំងមូល និងសូមប្រគេនពរ និងជូនពរប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លាតឡើយ។

ថ្ងៃអង្គារ៍ ០២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1043 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8192 នាក់
ខែនេះ :
27745 នាក់
3 ខែនេះ :
61578 នាក់
សរុប :
2512285 នាក់